និយាយដល់ឈ្មោះ កញ្ញា ពី យ៉ាពីន ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបនាង បានក្លាយជាតួស្រីថ្មី ក្នុងកម្មវិធី«២គ្រួសារ» របស់ស្ថានីយទូរទស្សន៍CTN រហូតមានការលើកឡើងថា តារាស្រីរូបនេះ មកជំនួសតំណែងអ្នកនាងខ្ញុងទៀតផង។
ទោះយ៉ាងណាកន្លងមក ស្រីពីន បានបញ្ជាក់ថា វត្តមានរបស់នាងនៅកម្មវិធីពីរគ្រួសារនេះ គឺមិនមែនមកដើម្បីជំនួសតំណែងរបស់ ស្រីខ្ញុង ឡើយ ពោលគឺនាងមកក្នុងតំណែងជាភរិយាថ្មីរបស់ម្ចាស់ផ្ទះលេខ២ គឺនាយពាក់មី។ នាងអះអាងទៀតថា បើនិយាយពីសមត្ថភាព និងទេពកោសល្យវិញ នាងក៏មិនអាចប្រៀបផ្ទឹមនឹងសមត្ថភាពរបស់ ស្រីខ្ញុង ផងដែរ។
និយាយពីរឿងស្នេហា គ្រួសារវិញ កន្លងមក ធ្លាប់មានការយល់ច្រឡំថា ស្រីពីន មានកូនស្រីម្នាក់ទៀតផង រហូតនាង ចេញមុខបញ្ជាក់ថា នាងក៏មិនចង់លាក់បាំងអ្វីឡើយ ប្រសិនបើនាងពិតជាមានគ្រួសារ និងមានកូននោះ ប៉ុន្តែសម្រាប់ពេលនេះនាងចង់បញ្ជាក់ថា បេះដូងរបស់នាងគឺនៅទំនេរ មិនទាន់មានទាក់ទងជាមួយបុរសណាម្នាក់ឡើយ។
ស្របពេលបេះដូងកំពុងនៅទំនេរនោះ ស្រាប់តែនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ស្រីស្អាត ពី យ៉ាពីន បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក បញ្ចេញសាច់ខ្ចីញ៉េញ ធ្វើឲ្យប្រុសៗឃើញហើយ ទប់អារម្មណ៍មិនជាប់នោះទេ។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស៊ិចស៊ីប៉ុន្មានសន្លឹកនោះ ស្រីពីន បានបញ្ជាក់ថា «ឆាកជីវិត នេះមិនសូវមានពេលខ្វល់ខ្វាយជីវិតអ្នកណាឡើយ សុខសប្បាយទេ នឹងអេ?»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «កប់ណាស់ម៉ែគ្រូ, រាងស្អាតម៉េស, គ្រួសារលេខ២, មានសាច់ណាស់ចែ»៕