ក្រោយ​សន្យា​ជាមួយ​ម្ដាយ, ប៊ុត សីហាត បង្ហាញ​វត្តមាន​ច្រៀង​នៅ​សង្ក្រាន្ត​វត្តក្រាំងស្លែង រហូត​អ្នក​គាំទ្រ​ខ្លះ លើក​ជាចម្ងល់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ក្រោយ​រង​អាស្រូវ​ពាក់ព័ន្ធ​បទ​ល្មើ​.​ស​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន និង​ច​ចាម​អារាម​មួយចំនួន គេ​សង្កេត​ឃើញថា ប្រជាប្រិយភាព របស់ អតីត​ម្ចាស់​ពាន់​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រ​ដូ​វកាល​ទី​១​លោក ប៊ុត សីហា ហាក់​មានការ​អន់ថយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ប្រជាប្រិយភាព​ធ្លាក់ចុះ​នោះ​, កាលពី​ចុងឆ្នាំ​២០២១ ស្រាប់តែ អតីត​ម្ចាស់​ពាន់ The Voice Cambodia រូបនេះ ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​សាជាថ្មី ក្រោយ​ឃើញ ចូលមក​ខ​មិន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ស្រី ទ្រី ដា​ណា ដើម្បី​ស្នើសុំ​ជំនួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរ​របស់​អតីត​កូនសិស្សលោក ឆន សុ​វណ្ណា​រាជ រូប​នេះ មាន​ខ្លឹមសារ​ថា ៖ «​សួស្តី​ចែ ខ្ញុំម្ចាស់​អា​ខោ​ន​ដែរ cmn នេះ ខ្ញុំ ប៊ុត សីហា ខ្ញុំ​មាន​បញ្ហា​​ចង់​ប្រាប់​ឲ្យ​ជួយ តែ​មិនដឹង​ទំនាក់​ទំ​នង​ផ្ទាល់​ជាមួយ​នឹង​ចែ​តាម​លេខ​ទូរ​សព្ទ័​ណាមួយ​ទេ​? សុំ​ចែ​អាច​ឆ្លើយតប​នឹង​ប្អូន​តិច​តាម​.Chat fb បាន​អត់​? អរគុណ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ប៊ុន សីហា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន មានការ​ចាប់អារម្មណ៍​ម្ដងទៀត និង​សម្ដែង​ការ​ត្រេកអរ​ជំនួស​លោក​ផង​ដែរ ក្រោយពី​ឃើញ​សំណេរ​លោក សន្យា​ឈប់​ធ្វើ​ឲ្យ​ឪពុកម្ដាយ ពិបាកចិត្ត​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​អ្នក​ម្ដាយ​នោះ ប៊ុត សីហា បាន​រៀបរាប់​ថា «​អរគុណ​..​អ្នក​ម្តាយ ​ដែល​បាន​ផ្តល​កំណើត​ខ្ញុំ ទោះបី​ក្នុង​គ្រួសារ​អ្នកស្រុក​ស្រែ ជីវភាព​មិនសូវ​ជា​ធូរធារ តែ​ពុក​ម៉ែ ផ្តល់​ក្តី​ស្រលាញ់​ដល់​កូនចៅ​គ្រប់គ្នា​..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​មួយ​ជីវិត​របស់​កូន​នេះ ​ក៏​សងគុណ​លោក​ទាំងពីរ​មិន​គ្រប់​ឡើយ​.. អោយ​កូន​សុំទោស​ផងណា​..​ដែល​ពេល​កន្លង​មក​ធ្វើ​អោយ​ពុក​ម៉ែ ពិបាកចិត្ត​គិត​ពី​ខ្ញុំ កូន​សន្យា​ឈប់​ធ្វើ​អោយ​ម៉ែ ពិបាកចិត្ត​ទៀតហើយ មើលថែ​សុខភាព​វិញ​ណា​ម៉ែ​ណា​.. »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ប៊ុត សីហា បានបង្ហាញ​វត្តមាន​ច្រៀង​នៅ​វត្ត​ក្រាំង​ស្លែង​ហើយ​បង្ហោះ​សារ​បញ្ជាក់​ថា «​ថ្ងៃ ទី​2 ទី​3 ស​ង្ក្រា​ន្ត វត្ត​ក្រាំង​ស្លែង សប្បាយ​ខ្លាំង​មែនទែន​ម៉​ង​.. ស្អែក​ជួបគ្នា​ទៀត​ណា​បងប្អូន​យើង​..
​អរគុណ​បាទ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​ខ្លះ លើក​សរសើរ និង​ឆ្ងល់​ថា «​សង្ហារ​ណាស់​អាយ​ដល​, ល្ងាច​មិញ​សប្បាយ​ណាស់​អរគុណ​ដែល​បង​បាន​មក​, Idol មិច​អត់​មាន Event ធំៗ ហៅ​ដូច​តារា​ផ្សេងៗ​ចឹ​ង​, សប្បាយ​កប់​បង​, ជូនពរ​ជោគជ័យ​ការងារ​បង​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment