វ៉ាក់អើ! ខាន​ឃើញ​យូរ, ​លេច​មុខ ធុច សា​លិ ​​​​លើ​ទឹកដី​អង្គរ និយាយ​ភាសា​ដូច​កាល​ពី​ក្មេង​ ខណៈ​ឆ្នាំ​នេះ​ មាន​អាយុ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​កុមារា ធុច សា​លិ ដែល​ជា​អតីត​ក្មេង​លក់​វត្ថុ​អនុស្សាវរីយ៍​ម្នាក់ នៅ​អង្គរវត្ត អាច​និយាយ​បាន​រហូត​ដល់​១៥​ភាសា ផ្ទុះ​ការ​សរសើរ​ល្បីល្បាញ​ដល់​ក្រៅ​ប្រទេស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែល​រូបគេ​ល្បីល្បាញ មាន​ប្រជាប្រិយភាព​រហូតមកដល់​សព្វថ្ងៃ​នេះ ដោយសារតែ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ Venus Gwc បាន​ថត​វីដេអូ​ពី​សកម្មភាព​រូបគេ ​និយាយ​ច្រើន​ភាសា​ក្នុង​ពេល​លក់​វត្ថុ​អនុស្សាវរីយ៍ រួច​បង្ហោះ​វីដេអូ កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ដើម្បី​ឲ្យ​មហាជន​ឃើញ​ពី​សមត្ថភាព​រូបគេ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះ​ហើយ ទើប​សា​លិ ទទួល​បាន​ការ​ពេញចិត្ត​ពី​សប្បុរសជន​នានា និង​ជួយឧបត្ថម្ភ ជា​ហូរហែ ជាពិសេស​ក្មេង​ប្រុស​ដែល​ចេះ​១៥​ភាសា​នេះ មានឱកាស បាន​ទៅ​រៀន​នៅ​សាលា ​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការឧបត្ថម្ភ​ពីសា​លា​អន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពី​លោក ឃិត ឈឿន ព្រមទាំង​ក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំង​ពីល្បីល្បាញនោះមក សា​លិ ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាថ្មី កាលពីអំឡុងឆ្នាំ២០២០ ដោយសារតែរូបគេ​​​ឡើង​កម្មវិធី​ទូរទស្សន៍ ចិន​ដ៏​ល្បី CCTV ​ដោយគេសង្កេតឃើញមានទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់ សាទរ​ហ៊ោកញ្ជ្រៀវ​ពេញ​កម្មវិធី ស្វាគមន៍​វត្តមាន​របស់​សា​លិ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ ស្រាប់តែ​គេ​ប្រទះឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​សា​លិ ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ជាថ្មីទៀត ត្រង់​ថា ពេលនេះ រូបគេ​មាន​វ័យ​១៨​ឆ្នាំ​ហើយ ជាមួយ​រូបរាង​ខ្ពស់ ពេញ​កំលោះ​ស្ដូក បើ​ប្រៀបធៀប​ពី​ពេលមុន​ឃើញ​ថា ខុសគ្នា​ឆ្ងាយ​ណាស់ មើល​សឹង​មិន​ស្គាល់​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ គេ​ក៏​បាន​ឃើញ​វត្តមាន សា​លិ នៅ​ទឹកដី​អង្គរ ជា​កន្លែង ដែល​រូបគេ​ធ្លាប់​លក់​វត្ថុ​អនុស្សាវរីយ៍ ហើយ​តែងតែ​និយាយ​ភាសា​ផ្សេងៗ​ជាប្រចាំ​នោះ​។ ក្នុងការ​បង្ហាញ​វត្តមាន​ជាថ្មី​នេះ សា​លិ ក៏បាន​និយាយ​ភាសា​ផ្សេងៗ​ដូចដែល​ធ្លាប់​និយាយ​ពី​ក្មេង​ផងដែរ តែ​មិនមែន​ដើរ​លក់​ដូច​មុន​ឡើយ ដោយ​រូបគេ​មក​ក្នុងនាម​ជា​អ្នក​ដើរលេង​ប៉ុណ្ណោះ​៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមចុចត្រង់នេះដើម្បីមើលវីដេអូ

Related posts

Leave a Comment