ម៉េមាយ​ដូចគ្នា ចាំមើល​អ្នក​ណា​យក​ប្ដី​មុន? សម្រស់​ ដេ​តម៉ាលី​ណា និង​ទ្រីដា​ណា ក្រមុំ​សុំ​ចាញ់​មុន​លែង​ប្ដី​ពួកគេ​ធ្លាប់.​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា លោក​ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​លែងលះគ្នា​ជា​ផ្លូវការ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ក្រោយពី​រស់នៅ​ជាមួយគ្នា​មិន​ចុះសម្រុង ហើយ​ពួកគេ បាន​បន្សល់ទុក​កូនប្រុស​ស្រី​៣​នាក់​ជា​ដំណាក់​ឈាម​រួមគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកស្រី ទ្រី ដា​ណា បានប្រកាស​លែងមាន​ទំនាក់ទំនង​ជាមួយ ឧកញ៉ា ហ៊ីង សុ​បញ្ញា​រិ​ទ្ធ ហៅ​ពូ​ម៉ៅ កាលពី​ថ្ងៃទី​៩ ខែ​តុលា​ ឆ្នាំ​២០២១ ក្រោយពី​មានរឿង​រកាំរកូស​ជាមួយគ្នា​ជាច្រើន ជាពិសេស​រឿង​ពូ​ម៉ៅ និយាយ​ថា ជួយ​តែ​ម្ដាយ​គេ ម្ដាយ​ខ្លួនឯង​មិន​​​ជួយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសារ​អ្នក​ចិត្តបុណ្យ​ទាំង​២​ខាងលើនេះ មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​កាលពី​មិនទាន់​លែងលះ​គ្នា​នោះ ពួកគេ ថែមទាំង​ធ្លាប់​បាន​ជួបគ្នា​ទៀតផង ដោយ​អ្នកស្រី ទ្រី ដា​ណា ទៅលេង​គ្រួសារ​លោក​ឌួង ឆាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​ពេល​ទៅ​ជួប​ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយ​រៀបរាប់​ថា «​ថ្ងៃនេះ មកលេង​ផ្ទះ​ហ៊ា និង​ចែ ការចងចាំ​មួយ​ដ៏​ល្អ​តាំងពី​ឆ្នាំ 2012 ឥឡូវនេះ​ពួកគាត់​នៅតែ​ស្អាត​ហើយ​ក្មេង​ដដែល អរគុណ​ហ៊ា និង​ចែ ដែល​បាន​ណែនាំ​ចំណុច​ល្អៗ​ឱ្យ​ពួក​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លែង​ប្ដី​ក្លាយជា​អ្នក​ម្ដាយ​Single​ដូចគ្នា​នោះ គេ​សង្កេត​ឃើញថា សម្រស់​អ្នកនាង ដេ​ត ម៉ាលី​ណា និង អ្នកនាង ទ្រី ដាណា កាន់តែ​ស្អាត ក្មេង​ជាង​វ័យ ដូចគ្នា ក្រមុំ​សុំ​ចាញ់ ហើយ​ត្រូវបាន​បុរសៗ​ជាច្រើន​តាម​ថ្ពក់​បេះដូង​ដូចគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា គេ​មិនទាន់​ដឹង​ទេ​ថា ​តើ អ្នកណា​ មាន​សំណាង ក្លាយ​ជា​ម្ចាស់​បេះដូង​របស់​ពួកគេ​ទាំង​២​នោះ​ទេ ខណៈ​អ្នកស្រី ទ្រី ដា​ណា ធ្លាប់​ប្រកាស​បើក​បេះដូង​ទទួលយក​អ្នកថ្មី ឯ​អ្នកនាង ដេ​ត ម៉ាលី​ណា ប្រកាសជំហរនៅSingleនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment