ម្តាយ​អប្រិយ​! បំពុល​កូន​ខ្លួនឯង​ដើម្បី​រៃអង្គាសប្រាក់​តាម​អ៊ី​ន​ធើ​ណិ​ត​ភូត​ថា​យកមក​ព្យាបាល​

​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​បំពុល​កូនប្រុស​អាយុ​២​ឆ្នាំ​របស់​នាង​ហើយ​ធ្វើ​ល្បិច​បរិច្ចាគ​តាម​អន​ឡាញ​ដើម្បី​ព្យាបាល​ជំងឺ​កូនប្រុស​របស់​នាង​។​

​លោកស្រី Supatcha Sutthiphol អគ្គនាយក​នៃ​នាយកដ្ឋាន​កុមារ​និង​យុវជន​នៃ​ក្រសួង​អភិវឌ្ឍន៍​សង្គម​និង​សន្តិសុខ​មនុស្ស​បាន​និយាយថា ប៉ូលិស​មកពី​អង្គភាព​បង្ក្រាប​បទឧក្រិដ្ឋ​បាន​ចាប់ខ្លួន​ស្ត្រី​អាយុ​២៩​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ពីបទ​ឆបោក​និង​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​នៅឯ​ផ្ទះ​របស់​នាង​ក្នុង​សង្កាត់ Don Muang នៃ​ទីក្រុង​បាងកក​។​

​លោកស្រី​បាន​និយាយថា “​ជនសង្ស័យ​បាន​សារភាពថា កូនប្រុស​អាយុ​២​ឆ្នាំ​របស់​នាង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយ​អះអាងថា គាត់​មាន​អា​លែ​ហ្ស៊ី​ទៅនឹង​អាហារ​សមុទ្រ​។ វេជ្ជបណ្ឌិត​មិនបាន​រកឃើញថា​មានប្រតិកម្ម​អា​លែ​ហ្ស៊ី​ទេ​ប៉ុន្តែ​បាន​រកឃើញ​ដាន​នៃ​សារ​ធាតុគីមី​ពុល​នៅក្នុង​មាត់ ក្រពះ​និង​ពោះវៀន​របស់​ក្មេងប្រុស​ដែល​ក្អួតចង្អោរ​យ៉ាងខ្លាំង​”​។​

​បុគ្គលិក​មន្ទីរពេទ្យ​បាន​ពិនិត្យ​កំណត់ត្រា​របស់​ពួកគេ​ហើយ​បាន​រកឃើញថា ស្ត្រី​រូបនេះ​ធ្លាប់បាន​នាំ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ទៅកាន់​មន្ទីរពេទ្យ​ដោយ​អះអាងថា វា​ជា​កូនស្រី​របស់គាត់​ហើយ​មាន​អាកា​រៈ​ស្រដៀង​នឹង​ក្មេងប្រុស​នេះដែរ​។ នៅពេលដែល​ក្មេងស្រី​បាន​ស្លាប់ទៅ ក្រុមមន្ត្រី​បាន​រកឃើញថា ស្ត្រី​នោះ​មិនមែនជា​ម្តាយ​ពិត​របស់​នាង​ទេ​ខណៈដែល​សំបុត្រកំណើត​របស់​ក្មេងស្រី​បាន​ចុះបញ្ជី​ប្តី​ប្រពន្ធ​ផ្សេង​។​

​លោកស្រី Supatcha បាន​និយាយថា “​ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា ស្ត្រី​រូបនេះ​បាន​ប្តូរ​ឈ្មោះ​របស់គាត់​ចំនួន​បួន​ដង​រួចមកហើយ​ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​ស្នើសុំ​ប្រាក់​ដើម្បី​ព្យាបាល​កូន​របស់គាត់​”​។

​ក្មេងប្រុស​ដែល​ឥឡូវនេះ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​គឺ​នឹងត្រូវ​សម្រាក​ក្នុង​មន្ទីរ​យ៉ាងតិច​៦​ខែ​៕


Related posts

Leave a Comment