លាក់លែងជិត! សីម៉ា​ មាន​សង្សារ​ហើយ? ចូល​ឆ្នាំ​ថ្មី ខំ​ប្រាប់​គេ​ថា ​​អាយុ​១៨​ល្មម​ មានអី ហ្វេនៗ​ដាក់​មួយ​ក្បាច់​នេះ សីម៉ា​ ​បាន​ត្រឹម​និយាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង​តន់ ចន្ទ​សី​ម៉ា ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្តតាកែវ ហើយ​មាន​និស្ស័យ​សិល្បៈ​ទាំងពី​កំណើត ដោយ​នាង​មាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ឈាន​ជើង​ចូលមក​កាន់​ទីក្រុង​ភ្នំពេញ​ដំបូង តន់ ចន្ទ​សី​ម៉ា មានតែ​ម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វី ដែល​អាច​ពឹងពាក់​បានឡើយ​។ ដូច្នេះហើយ រឿង ដែល​នាង​ត្រូវធ្វើ​ពេលនោះ គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិនជា​ធូរធារ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​នៅពេលនោះ ដោយ​សំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវបាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារាចម្រៀង​ក្នុង​ហាង​របស់ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នករៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់​ផ្ដើមឡើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ច្រៀង នៅក្នុង​ហាង បាន​មួយរយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បានដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ដោយ​ចូលរួម​ប្រឡង​ក្នុងអំឡុង​ឆ្នាំ​២០១៦ ហើយ​គិត​មកទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណ​៦​ឆ្នាំ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​កម្មវិធី​នេះ ទោះ​នាង​មិន​ទទួលបាន​ជ័យ​លាភ​ក៏ពិតមែន តែ​ពេលនេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​កម្មវិធី​នោះ សី​ម៉ា បានបញ្ជាក់ កាលពី​អំឡុង​ឆ្នាំ​២០១៦ ថា ខ្លួន​មកពី​ខេត្តតាកែវ មាន​អាយុ​១៧​ឆ្នាំ​។ ដូច្នេះ បើ​គិត​រហូតមកដល់ សី​ម៉ា អាច​មា​ន័យ​២៣ ឬ​២៤​ឆ្នាំ​ទៅហើយ​។ តែ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២២​នេះ សី​ម៉ា បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​ប្រាប់ថា «​ចូលឆ្នាំថ្មី​នេះ​18​ឆ្នាំ​ល្មម 18​ជា​រៀងរហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ អ្នកគាំទ្រ បាននាំគ្នា ខំ​មិន​ស្រដៀងៗ​គ្នា​ថា «២៤ ហើយ​ឆ្នាំ​ថ្មី​នេះ​, ល្មម​ដួល​លើ​ទ្រូង​បង​, 30​ហើយ​idol, មិន​ជឿន​ទេ​បង​អាយុ​ដូច​24​ឆ្នាំ​បង​, លឺ​គេ​ថា​24??, ខ្ញុំ​ឮដំណឹង​ថា​បង​សី​ម៉ា​មាន​សង្សារ​ហើយ​, កាល​ប្រលង The Voice 2016 អាយុ 17 ឥលូវ គួរតែ​អាយុ 23 ឆ្នាំ​, 24 សោះ​និង​អាយ​ដល​, ដួល​ម៉ូតូ​ដួល​កង់​មិន​ស្មើ​ឈឺ​ស្មើ​idol​និយាយថា​១៨​ឆ្នាំ​ល្មម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​ខាង​ល​នេះ សី​ម៉ា បានបញ្ជាក់​ស្រដៀងៗ​គ្នា​ដែរ​ថា «​ខំ​លាក់​សឹង​អី​, កុំ​មាត់​ប្រាប់​គេ​អូន​, ដឹង​មកពីណា បង​sigle​ច្បាស់​ចែស​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​​ម្ចាស់​បទ «​ចង់​ដួល​លើ​ទ្រូង​បង​» កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារា​ចម្រៀង​ម្នាក់ ដែល ដឹងគុណ​គ្រូ និង​ឲ្យ​តម្លៃ​ទៅ​លើ​អ្នកនិពន្ធ​ ដោយ​ថ្មីៗ​នេះ រូប​នាង ទើបតែ​ទៅ​ជួប​​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ដើម្បី​សួរសុខទុក្ខ និង​សម្ដែង​ការ​ដឹងគុណ ខណៈ​កន្លងមក ​នាង​បាន​ប្រកាស​ផ្ដល់​ចំណូល​មក​ឲ្យ​លោក​យឹម តា​ស្រង់ ជា​អ្នកនិពន្ធ 20% ​ពី​ការ​ចេញ​ច្រៀង​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី និង​ស្ព​ត​ពាណិជ្ជកម្ម​ទាំងអស់​របស់​នាង​នោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment