ភ្ញាក់ផ្អើល! ក្រោយ​រៀបការ​ជាង​១​ខែ, សាន់​ឆាយ និង ស្វាមី​ថ្មី ចេញមុខ​បង្ហាញខ្លួន​ជាមួយគ្នា​លើកដំបូង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាម​ដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ជ្រាប​រួច​ម​ហើយ​ថា តារា​ស្រី​វ័យ​៤៥​ឆ្នាំ នាង Barbie Hsu ឬ​នាង​សាន់​ឆាយ មិន​ត្រឹមតែ​រៀបការ ក្រោយ​នាង​លែងលះ​ស្វាមី​ជា​ពាណិជ្ជករ​ចិន​លោក Wang Xiaofei ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្វាមី​ថ្មី​របស់​នាង​ ដែល​ជា​តារា​ចម្រៀង​កូរ៉េ លោក Koo Jun Yup គឺជា​អតីត​មិត្ត​ប្រុស​ដែល​នាង​បាន​បែក​គ្នា​កាលពី​ជាង​២០​ឆ្នាំ​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Barbie Hsu និង​តារា​ចម្រៀង​កូរ៉េ DJ Koo បែក​គ្នា​នៅ​ឆ្នាំ​១៩៩៩។ តារា​ស្រី​តៃវ៉ាន់​តួអង្គ នាង​សាន់​ឆាយ បាន​ជួប​ជាមួយ​តារាចម្រៀង​កូរ៉េ​ដែល​គេ​ហៅថា DJ Koo នៅ​ពេល​នាង​មាន​អាយុ​២០​ឆ្នាំ។ ពួកគេ​ក៏ត្រូវ​បែក​គ្នា​ក្រោយ​ទាក់ទង​គ្នា​បាន​១​ឆ្នាំ ប៉ុន្តែ​មិន​និយាយ​ពី​មូលហេតុ​បែក​គ្នា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាន់​ឆាយ​បន្តថា DJ Koo រស់នៅ​ជីវិត​នៅ​លីវ​ម្នាក់ឯង​មិន​រៀបការ​មកជា​ង​២០​ឆ្នាំ​ហើយ បន្ទាប់ពី​ពួកគេ​បែក​គ្នា​(​ត្រង់នេះ​នាង​ក៏​មិន​ប្រាប់​មូលហេតុ​)​ផងដែរ​។ តារា​ស្រី Barbie Hsu ឬ​សាន់​ឆាយ បន្ត​ឲ្យ​ដឹងថា មិនមាន​បំណង​នឹង​រៀបចំ​ពិធី​រៀបការ​ឡើយ ឬ​មានកូន​ជាមួយគ្នា​ដែរ ។​

​ប៉ុន្តែ​តារា​ស្រី​រូបនេះ​បាន​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​តើ​ហេតុ​អី​នាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ យ៉ាង​ដូច្នេះ​ថា «DJ Koo មិនអាច​មកកាន់​ដែន​កោះ​តៃវ៉ាន់ ដោយសារ​តៃវ៉ាន់​មាន​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ហើយ​ពួកគេ​អាច​ជួបគ្នា​បាន លុះត្រា​ណា​តែ​ពួកគេ​បាន​រៀបការ​និង​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្តែង​ស្រី​កោះ​តៃវ៉ាន់​នាង Barbie Hsu ឬ​នាង​សាន់​ឆាយ មានកូន​២​នាក់​ជាមួយ​អតីត​សា្វ​មី​លោក Wang Xiaofei គឺ​កូនស្រី​ម្នាក់​អាយុ​៨​ឆ្នាំ និង​កូនប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របគ្នា DJ Koo បាន​ឆ្លើយ​ទៅនឹង​សារព័ត៌មាន​កូរ៉េ​ថា លោក​ប្រ​ញ៉ាប់​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ដោយសារ​លោក​មិនអាច​ទៅកាន់​កោះ​តៃវ៉ាន់​ឡើយ ដោយសារ​វិធានការ​រឹតត្បិត​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​យ៉ាង​តឹងរឹង​នៅ​ដែន​កោះ​តៃវ៉ា់ន់ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស អ្នក​ទេសចរណ៍​នាពេល​បច្ចុប្បន្ននេះ មិនអាច​ចូល​កោះ​តៃវ៉ាន់​បានឡើយ ។ សម្រាប់​មូលហេតុ​ផ្សេងៗ​ទៀត​ដើម្បី​ទទួលបាន​ទិ​ដ្ឋ​ការ​ពិសេស​លុះត្រាតែ​មានគ្រួសារ​ស្វាមី​ឬ​ភរិយា​ជា​ជនជាតិ​តៃវ៉ាន់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយសារ DJ Koo ចង់​ជួប​ជាមួយ Barbie ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន លោក​បានស្នើ​សុំ​នាង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នាង​ក៏​យល់ព្រម​។ ភរិយា​ស្វាមី​ថ្មោងថ្មី​មួយគូ​នេះ ទទួលបាន​សំបុត្រអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​នៅ​ប្រទេស​កូរ៉េ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

DJ Koo បានចេញ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​៩(​មិនា​) ហើយ​និង​ជួប​ជាមួយ​Barbie ក្រោយ​ច​ត្តា​ឡី​ស័ក​១០​ថ្ងៃ​។ DJ Koo ប្រាប់​ឲ្យ​ដឹងថា លោក​នឹង​នៅ​កោះ​តៃវ៉ាន់​២​ខែ ដើម្បី​បាន​ស្គាល់​ជិត​ស្និ​ទ្ធិ​និង​កូន​របស់ Barbie បន្ទាប់មក​ពួកគេ​ទាំង​៤​នាក់ នឹង​ត្រលប់​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ជា​ក្រុមគ្រួសារ​ថ្មី​មួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២២ បើតាម​ការចុះផ្សាយ​រប​ស់ Osen បានឱ្យដឹងថា DJ Koo ឬ លោក Koo Jun Yup និង​តារា​សម្តែង​ស្រី Barbie Hsu ដែល​អ្នកគាំទ្រ​ស្គាល់​ថា​ជា សាន់​ឆាយ បានបង្ហាញ​ខ្លួន​ជាមួយគ្នា​ជា​លើកដំបូង បន្ទាប់ពី​រៀបការ​នៅ​ថ្ងៃទី០៨ ខែមីនា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​គេ​ប្រទះឃើញ​អង្គុយ​ញ៉ាំ​អាហារ​ក្បែរ​គ្នា​រួម​តុ​ជាមួយ​អ្នក​ជិតដិត​របស់​អ្នក​ទាំងពីរ​។ ក្នុងនោះ តារា​ស្រី​រូបនេះ​ក៏​ចង់​ជួយ​ស្វាមី​របស់​នាង​ពង្រីក​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​តៃវ៉ាន់​ផងដែរ​។ ហើយ​ក្រុមការងារ​របស់​នាង ក៏​គាំទ្រ​ដល់​ការងារ​របស់ DJ Koo ផងដែរ​។ ពេលនេះ ក៏មាន​ផលិតករ​ជាច្រើន​បាន​កំពុង​ទាក់ទង​ជាមួយនឹង DJ Koo ដើម្បី​សម្ដែង​ទៀតផង៕​

Related posts