លោកអ្នក ទំនងជាបានជ្រាបរួចមកហើយថា ក្នុងរយៈពេលចុងក្រោយនេះ ការផលិតវីដេអូ ប្លែកៗ បែកកម្សាន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយវីដេអូ ខ្លះ មិនជាពេញចិត្តសម្រាប់មហាជននោះឡើយ។
ជាក់ស្ដែង ករណីគ្រូតឿស៊ី អាចម៍គោ ធ្វើឲ្យមហាជនរិះគន់ខ្លាំងកាលពីពេលថ្មីៗកន្លងទៅនេះ រហូតត្រូវសមត្ថកិច្ចហៅទៅអប់រំ ឲ្យឈប់ផលិតវីដេអូបែបនេះទៀត។ ទោះយ៉ាងណា មហាជន មួយចំនួនទៀត យល់ឃើញថា វីដេអូ បែបនោះ មិនខុសឡើយ ហើយចេញមុខការពារគ្រូតឿ ទៀតផង។
ក្នុងចំណោមអ្នកគាំទ្រ គ្រូតឿនោះ ក៏មានតារាកំប្លែងដ៏ល្បីឈ្មោះ នាយពែកមីផងដែរ ហើយថ្មីៗនេះ នាយពែកមី ក៏បានផលិតវីដេអូ បែបប្លែកៗជាការកម្សាន្ត ធ្វើឲ្យអ្នកគាំទ្រភាគច្រើនផ្ទុះសំណើចផងដែរ។ ទោះយ៉ាងណាក៏មានមតិមួយចំនួនតូចធ្វើការរិះគន់។
ឆ្លើយតបទៅនឹងការគាំទ្រ និងរិះគន់មួយចំនួនតូចនេះ នាយពែកមី បានបញ្ជាក់នៅថ្ងៃទី១៨ ខែមេសាថា «អរគុណបងប្អូន ត្រឹម23ម៉ោង មានបងប្អូនមើលរហូតដល់1.6M ហើយមានបងប្អូន99%សើចសប្បាយ តែក៏មានបងប្អូនមួយចំនួនតូចរិះគន់ថា ឆ្កួត អត់ប្រយោជន៍ តែខ្ញុំគិតហើយគិតទៀត ថាវីដេអូនេះ ខុសអី? ព្រោះវាជាវីដេអូកម្សាន្ត ហើយខ្ញុំជាអ្នកកំប្លែង ខ្ញុំព្យាយាមរកអ្វីប្លែកៗអោយបងប្អូនបានទស្សនាកម្សាន្ត ហើយយក៏មិនប៉ះពាល់អីដែរ បើគ្រាន់តែអោយក្របីស៊ីស្មៅ»។
ក្រោយបង្ហោះសារឆ្លើយតបការរិះគន់ដូចខាងលើនេះហើយ ស្រាប់តែមានមតិមួយនោះធ្វើការរិះគន់ទៀត ដោយលើកឡើងថា «សូមនិយាយត្រងមួយបងប្រុស នេះបងទេ បើសិនអ្នកធម្មតា ដូចគ្រូតឿ គេហៅវាស់កម្ពស់ទៀតហើយ»។ ឆ្លើយតបទៅនឹងមតិនេះ នាយពែកមី លើកជាសំណួរថា «វាស់កម្ពស់? ? វីដេអូនេះ ខុសអី ជួយនិយាយពីចំណុចខុសបន្តិចមើល ?»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នាយពែកមី បានបង្ហោះវីដេអូមួយ ដោយរៀបចំទឹកជ្រលក់៣មុខ មានទឹកត្រីកោះកុង អំបិលម្ទេស និងទឹកតៅហ៊ូ ដើម្បីយកទៅដាក់ជាមួយស្មៅមួយមុខម្ដងៗ យកទៅឲ្យក្របីស៊ី។ ជាលទ្ធផល ទោះដាក់ស្មៅ ជាមួយទឹកជ្រលក់មួយណាក៏ក្របីមិនស៊ីនោះដែរ ពេលដាក់ស្មៅទទេ គ្មានជ្រលក់អ្វី ទើបវាស៊ី៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖