ខ្មាន់កាំភ្លើង​បាញ់រះ​ចូល​ទីផ្សារ​សម្លាប់​មនុស្ស​៣០​នាក់​នៅ​ប្រទេស​ប៊ូ​គី​ណា​ហ្វា​សូ​

​មនុស្ស​ប្រហែល​៣០​នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងកើត​ប្រទេស​ប៊ូ​គី​ណា​ហ្វា​សូ​ក្នុងការ​វាយប្រហារ​ដោយ​កាំភ្លើង​នៅ​ផ្សារ​លក់​គោក្របី​មួយ​។​

​សាក្សី​និង​អ្នកស្រុក​បាន​និយាយថា ខ្មាន់កាំភ្លើង​ដែល​ជិះ​ម៉ូតូ​បាន​បាញ់រះ​ចូលទៅក្នុង​ផ្សារ​ដែលមាន​មនុស្ស​កុះករ​នៅ​ទីប្រជុំជន Kompienga ប្រហែល​ម៉ោង​បាយ​ថ្ងៃត្រង់​កាលពី​ថ្ងៃអាទិត្យ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ច្បាស់​ថា​តើន​រណា​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ​ប៉ុន្តែ​ប្រទេស​ប៊ូ​គី​ណា​ហ្វា​សូ​បាន​ទទួលរង​នូវ​ការវាយប្រហារ​កាន់តែខ្លាំង​ឡើង​នាពេល​ថ្មីៗ​នេះ​ដោយ​ក្រុម​ហិង្សា​ជី​ហាដ​និយម​និង​ការប៉ះទង្គិច​អន្តរ​សហគមន៍​។​

​អំពើហិង្សា​នេះ​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់សែន​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​៕


Related posts

Leave a Comment