លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីរក្សាខ្លួនឲ្យនៅទំនេរអស់រយៈពេលជាង១ឆ្នាំនោះ លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតមានវ័យត្រឹម១៨ឆ្នាំប៉ុណ្ណោះ ដោយពិធីភ្ជាប់ពាក្យនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ ខេត្តតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្រោយភ្ជាប់ពាក្យពួកគេ សុទ្ធតែពោលពាក្យសរសើរពីអនាគតភរិយា ស្វាមី រៀងៗខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ លើសពីនេះ លោក ឌួង ឆាយ បាននាំអនាគតភរិយារបស់ខ្លួនរូបនេះ ដើរលេងប្រទេសកម្ពុជា ជាញឹកញាប់ផងដែរ ដើម្បីបង្កើនភាពស្និទ្ធស្នាល។
បន្ថែមលើនេះ ក្រៅពីដើរលេងក្នុងប្រទេសហើយនោះ ថ្មីៗនេះ លោក ឌួង ឆាយ បាននាំគូដណ្ដឹង និងគ្រួសាររបស់ខ្លួនដើរលេងនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមទៀតផង។ នៅទីនោះ ម្ដាយរបស់លោក ត្រូវជាអនាគតម្ដាយក្មេកគូដណ្ដឹងលោក បានទិញកាបូបរបស់ប្រេនៗឲ្យកូនប្រសា និងអនាគតកូនប្រសា ធ្វើឲ្យពួកគេលាន់មាត់សរសើរសំណាងខ្លួនឯង។
នៅទីនោះផងដែរ លោក ឌួង ឆាយ មិនត្រឹមតែនាំគ្រួសារដើរលេងតាមមធ្យោបាយរថយន្តនោះទេ ម្សិលមិញនេះ ថែមទាំងនាំគ្នាជិះឧទ្ធម្ភាគចក្រ មើលទិដ្ឋភាពពីលើអាកាសដ៏ស្រស់ស្អាតនៅឌូបៃទៀតផង។ ក្នុងការជិះដើរកម្សាន្តនេះ លោកឌួង ឆាយ បានឡាយវីដេអូផងដែរ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។
ការចាប់អារម្មណ៍នេះ ដោយពួកគេ បានសម្ដែងក្ដីរំភើបជំនួសលោក ឌួង ឆាយ ហើយក៏បានសរសើរទិដ្ឋភាពនៅទីនោះដូច្នេះថា «គ្រាន់តែឃើញក៏សប្បាយដែរក្មួយ, ទេសភាពសា្អតណាស់, ស្អាតណាស់បង, ស្អាតណាស់ បងមិនបានទៅមើលក្នុងការឡាយក៏សប្បាយដែរ, ក្រមុំណាបានឌួងឆាយពិតជាសំណាងមែនហ្មង»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖