ចឺម​ចង់​ក្លាយ​ជា​ឧកញ៉ា? ក្រោយ​ជួយ​ធ្វើ​ផ្លូវ​អ្នក​ភូមិ, ថ្ងៃ​នេះ ចឺម ទៅ​ពិនិត្យ​មើល ស្រាប់តែ​មាន​ការ​លើក​ឡើង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​ចឺម កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ជួយ​ធ្វើ​ផ្លូវ​អ្នកភូមិ នៅ​ស្រុកកំណើត​របស់ខ្លួន ស្ថិត​ក្នុង ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេច​ជួយ​ធ្វើ​ផ្លូវ​ជូន​អ្នកភូមិ​នេះ​កើតឡើង បន្ទាប់ពី​នាយ​ចឺម បាន​ទិញ​រថយន្ត​ថ្មី​សន្លាង​មួយ​គ្រឿង ម៉ាក Ford Mustang ពណ៌​លឿង ហើយ​ធ្វើ​ពិធីជប់លៀង​នៅ​ស្រុកកំណើត ក្រោម​ការចូលរួម​ពី​តារា​ល្បីៗ​មួយ​ចំនួន​ដូចជា នាយ​ក្រូច​, ស្រី​អ៊ី​ត​, អ្នកនាង សេង សុខ​ឃីម ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការជួយ​ធ្វើ​ផ្លូវ​នេះ ចាយ​ចឺម បានបញ្ជាក់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​ថា «​ធ្វើបុណ្យ​ទាន់​រកបាន ជួយ​ធ្វើ​ផ្លូវ​ជូន​ឃុំ​មហាឫស្សី​យើង អរគុណ​ដល់​មេភូមិ អរគុណ​មេឃុំ ដែល​បាន​ជួយ ស្រុកភូមិ​យើង ហេងៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើកឡើងថា «​អីយ៉ា​ស់​ជិត​ក្លាយជា​ឧកញ៉ា​ចឺម​ហើយ​ចឹ​ង​ប្អូន​, អីយ៉ា​ស់​ជិត​ក្លាយជា​ឧកញ៉ា​ចឺម​ហើយ​ចឹ​ង​idol​ឃើញ​ចឹ​ង​ខ្ញុំ​សប្បាយ​ជុំនួស​, ធ្វើ​ផ្លូវ​បាន​បុណ្យ​ធំធេង​ណាស់​បង​ចឺម អរគុណ​។​, ទឹកចិត្ត​ល្អ អ្នកភូមិ​ធ្វើដំណើរ​បាន​ស្រួល អាយ​ដល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ នាយ​ចឺម បាន​ទៅ​ពិនិត្យមើល​ការសាងសង់​ផ្លូវ​នោះ ហើយ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក រួច​ប្រាប់​យ៉ាងខ្លី​ថា «​រួមគ្នា​ជួយ​សង្គម​»​។ តាមរយៈ​ពាក្យ​យ៉ាងខ្លី​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ លើក​កោតសរសើរ​មិន​ស្ទើរ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ បាន​បញ្ចេញ​អារម្មណ៍ និង​លើក​សរសើរ​ថា «​តា​ប៉ុណ្ណេះ​ជិះ​ទៅផ្ទះ​យាយ​ស្រួល​ហើយ​បង​, ចេះ​ជួយ​សង្គម​ល្អ​ណាស់​អូន​, ប្រពៃ​ខ្លាំង​ណាស់​ប្អូន ចេះ​ជួយ​សង្គមជាតិ​របស់ខ្លួន​, ពិតជា​គំរូ​ដ៏​ល្អ​មែន idol, បាន​បុណ្យ​ច្រើនណាស់ ចឺម​, ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​អាយ​ដល​របស់ខ្ញុំ​គាត់​ធ្វើ​ទង្វើ​បែបនេះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​នូវ​សន្ដាន​ចិត្ត​ដ៏​ប្រសើរ​របស់​ប្អូន​ក្នុង​ការ​ជួយ​សង្គម បាន​អានិសង្ស​ច្រើនណាស់ និង​អរគុណ​ដល់​ថ្នាក់​ដឹក​នាំ​បាន​ចូលរួម នៅ​ខាង​បង​បើ​បាន​ថ្នាក់ដឹកនាំ​ចូលរួម​អ​ញ្ចឹង​មិនដឹង​សប្បាយចិត្ត​យ៉ាងណាទេ​, អាយ​ដល​ខ្ញុំ​ល្អ​មែន​, អា​ចឺម​វា​ចង់​ឡើង ឧកញ៉ា​​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើកឡើងថា ចឺម​ចង់​ក្លាយជា​ឧកញ៉ា​នោះ គេ​មិនឃើញ​តារា​កំប្លែង ដែល​វិវឌ្ឍ​ខ្លួន​ទៅជា​តារាចម្រៀង​រូបនេះ ធ្វើការ​ឆ្លើយតប​បែបណា​នោះឡើយ តែ​ពេល​លោក​បង្ហោះ​រូបថត​នេះ​ដំបូង ហើយ​មាន​គេនិយាយថា ចឺម ជិតក្លាយជាឧកញ៉ានោះ​, នាយ​ចឺម បានឆ្លើយតបថា «សាធុៗបងសម្លាញ់»។​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ខេមរៈ សិរីមន្ត ឡើង​ងារ​ជា ឧកញ៉ា ធ្វើ​ឲ្យ​ពិភព​សិល្បៈ​កក្រើក និង​មានការ​កោតសរសើរ​ចំពោះ​តារាចម្រៀង​រូបនេះ មិន​ស្ទើរ​នោះទេ​។ ការ​លើក​ងារ​ជា​ឧកញ៉ា​នោះ បន្ទាប់ពី​កំពូល​តារា​ចម្រៀង​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជាច្រើន​ ពិសេស​ បាន​​ឧបត្ថម្ភ​ថវិកា​ចំនួន​​២​លាន​ដុល្លារ​​សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង​២២​គីឡូម៉ែត្រ និង​កាយ​ប្រព័ន្ធ​ទឹក​ប្រវែង​១២​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​អូ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​ចាំ​មើលថា​តើ នាយ​ចឺម នឹងមាន​វាសនា​ដូច​រៀមច្បង ដែលជា​អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ ឬ​យ៉ាងណា​នោះ​? ខណៈ​បច្ចុប្បន្ន លោក​កំពុងតែ​សកម្ម​នឹង​ការងារ​ជួយ​សង្គម​ផងដែរ​។ តែ​ការចំណាយ​ក្នុង​ការជួយ​សង្គម​រប​ស់លោក មិនដឹង​ចំនួន​ថវិកា ដូច​ខេមរៈ សិរីមន្ត នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ផ្លាស់​ប្តូរ ឬ​ដំឡើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ដល់​សប្បុរសជន​ណា​ដែល​មាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ​បាន​សម្រេច​ថា ចំណុច​ទី​១​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​លេខ​១៥ ចុះ​ថ្ងៃ​ទី​០៤ មេ​សា ឆ្នាំ​១៩៩៤ ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដូច​តទៅ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្តីសម្រេច​១​ថ្មី​-​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​រាជរដ្ឋាភិបាល ស្នើ​សុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះ​រាជទាន គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្បញ្ញតិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និ​រាករ​ណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យ​«​ឧកញ៉ា​» បើ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា មាន​ថ្នាក់​ជា​នាម​ជា​ពាក្យ​ប្រើ​សម្រាប់​តែ​ឋានន្តរសក្ដិ​នៃ​មន្ត្រី​ថ្នាក់ខ្ពស់​សំដៅ​សេចក្ដី​ថា «​អ្នកចេះ​ដឹង ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ស្ថាប័ន ឬ​នាទី​របស់​ខ្លួន​» មក​ពី​ពាក្យ ឧក​ឬ​អុក ត្រួតត្រា​ពេញ​អំណាច បូក​នឹង ញា ដឹង ចេះ ស្គាល់ ទៅ​ជា «​ឧកញ៉ា​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment