នេះជារសជាតិថ្មី ប្លែកទៀតហើយរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ចាប់ដៃគូជាមួយតារាចម្រៀងល្បីឈ្មោះតន់ ចន្ទសីម៉ា ដោយសារតែបទចម្រៀង១បទ របស់ពួកគេ ស្ដាប់ហើយគួរឲ្យអស់សំណើច ហើយជារឿង ដែលគេឧស្សាហ៍និយាយលេងនោះ។
បទនេះមានចំណងជើងថា «គ្រប់យ៉ាងព្រោះតែមេ» ជាការនិពន្ធMelody និងទំនុកច្រៀង : យឹម តាស្រង់, និពន្ធបទភ្លេង: ឃ្លាំង កុម្ភៈ, ដឹកនាំសម្តែង៖ Jonathan, ថតដោយ៖ សុខ ដាន់, រៀបចំការផលិត៖ ឈន ពិសិទ្ធ ហើយបានបញ្ចេញនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
អត្ថន័យបទនេះ ធ្លាប់ត្រូវបានតារាកំប្លែងមួយចំនួន យកទៅសម្ដែងជាញឹកញាប់ ពាក់ព័ន្ធនឹងការដោះសា ទៅផឹ ក ស៊ីស្រីញីអូនបងប្រាប់ប្រពន្ធថា ក៏ព្រោះតែផ្គាប់ចិត្តមេនោះ តែដឹងអី ប្រពន្ធខលទៅមេ មេនៅផ្ទះសោះ។ បទនេះ ត្រូវសាច់រឿងពេកចឹង ស្ដាប់ហើយអ្នកណាមិនសើច។
ដោយឡែកលោកយឹម តាស្រង់ ជាអ្នកនិពន្ធMelody និងទំនុកច្រៀងបទនេះ ក៏លើកយកអត្ថន័យខ្លះៗនៃបទនេះ មកបញ្ជាក់ក្នុងខំមិនដែរថា «-ស្រ វឹងក៏ព្រោះតែមេ -ដាច់យប់ក៏ព្រោះតែមេ -គ្រុនឈឺក៏ព្រោះតែមេ -អស់លុយក៏ព្រោះតែមេ * កំហុសគ្រប់យ៉ាងដែលកើតឡើងគឺសុទ្ធតែមេអ្នកបង្កឡើងទាំងអស់គ្មានទាក់ទងអីនឹងខ្ញុំទេ សូមប្រពន្ធមេត្តាជ្រាបជាដំណឹង»។
ចំពោះអ្នកគាំទ្រ ដែលចូលស្ដាប់បទនេះ បានចូលបញ្ចេញមតិជាច្រើន ក្នុងនោះពួកគេ បានលើកសរសើរ និងនិយាយទាំងអស់សំណើច ដូច្នេះថា «អោយម៉ូមេអត់ត្រូវ បែកការអស់, ថ្មីទៀតហើយ ហើយមកទាំងព្រលឹងទៀតIdol, ធានាថា បទនេះផ្ទុះខ្លាំងជាងបទផ្សេងរបស់អាយដល, សីម៉ា ទទួលបានឱកាសមួយដែលតារាស្រីផ្សេងៗមិនដែលមាន គឺ បានចាប់ដៃគូជាមួយកំពូលតារាចម្រៀង ដូចជា សុវត្ថិ និង ខេម, សីម៉ាកាន់តែបញ្ចេញភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីចាប់ដៃគូជា១លោកព្រាបសុវត្ថិ!! សុំសរសើរ!!!»។
«កប់ស៊េរីទៀតហើយចូលឆ្នាំនេះ, ប្លែកទៀតហើយ Idol ទាំងពីរ, គិតទៅយុគសម័យឆ្នាំ២០២១នេះមានតែGalaxy Navatraទេ ដែលវ៉ាដាច់ផលិតកម្មហង្សមាស សាន់ដេ ថោនហើយ។ សម័យមុន មានតែហង្សមាស បន្ទាប់មក សាន់ដេ ហើយនិងថោន តែឥឡូវGalaxy Navatraវាដាច់ផឹងតែម្តង។, កប់ទៀតហើយមេ, បងវត្ថិច្រៀងបទនេះឡូយ, ផលិតកម្មGalaxy មិនធម្មតាមែន, បែកការអស់ហើយមេអោយយ៉ាងៗនឹង, ពីរោះបែបកំប្លែង ចូលចិត្តណាស់»៕