អាណិត​ណាស់! ក្រោយ​ឡាយ​វីដេអីចប់, ផេនខក ធ្វើ​អារម្មណ៍​មិន​ទាន់​បាន ណែន​ទ្រូង​ពេក ក៏​បង្ហោះ​សារ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ពិធី​ការិនី​ប្រចាំ​កម្មវិធី​ជជែក​កម្សាន្ត 3Fun ផេ​ន​ខេ​ក បាន​ដឹក​ដៃគូ​ស្នេហ៍ ដែល​ជា​បុរស​រូប​សង្ហា វី​ឆៃ ចូល​រោងការ កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​មង្គល​ការ​នេះ បាន​ប្រព្រឹត្ត និង​រៀបចំ​ធ្វើឡើង នៅ​វិមាន​ពិភពថ្មី សែន​សុខ អគារ F ជិត​ផ្សារ​ទំនើប អ៊ី​អន 2 ដោយ​គេ​សង្កេតឃើញ ផេ​ន​ខេ​ក ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ក្នុង​សម្លៀកបំពាក់​កូនក្រមុំ ចំណែកឯ​កូនកំលោះ ក៏​ស្រស់​សង្ហា សក្ដិសម​គ្នា​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២​នេះ ស្រាប់តែ​មហាជន ពិសេស​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល ក្រោយពី​ទទួល​ដំណឹង​ថា ពួកគេ ទើប​រៀបការ​សោះ ស្រាប់តែ​ដើរ​ដល់​ផ្លូវបំបែក ដោយ​ផេន​ខេ​ក បាន​ប្រកាស​ក្ដែ​ង​ៗថា មិនមែន​ជា​ការសម្ដែង​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​គូ​ខ្វែង​បង្ហាញ​ពី​ចំណង​ស្នេហ៍​បែកបាក់​, ផេ​ន​ខេ​ក បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា ថា «6​ឆ្នាំនេះ​ទុកជា​ការ​យល់​សប្តិ​ទៅ​ចុះ​… សង្ឃឹមថា​អ្នកនឹង​មើលថែ​អ្នកថ្មី​ឲ្យ​បានល្អ មិន​ក្បត់​គេ​ដូចដែល​ក្បត់​ខ្ញុំ​ទេ ព្រោះ​មើល​ទៅ​អ្នក​ទាំង​2​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់​។​(​បញ្ជាក់​មិន​មេន​សម្តែង​ព្រោះ​មិន​នឹកស្មាន​ហើយក៏​ពិបាក​ទទួលយក​ជាង​រឿង​ខ្ញុំ​ជំពាក់​លុយ​គេ​ទៀត​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២​នេះ ផេ​ន​ខេ​ក បាន​ឡាយ​វីដេអូ និយាយ​រឿង​ក្នុង​ចិត្ត​របស់​ខ្លួន​មួយ​ចំនួន​ប្រាប់​ទៅកាន់​អ្នកគាំទ្រ ក្នុងនោះ នាង បញ្ជាក់ថា រឿង​របស់ខ្លួន​ជា​រឿង​ពិត មិនមែន​ជា​ការសម្ដែង​ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​ឡើយ ហើយ​ខ្លួន​តែងតែ​សួរ​ទៅកាន់​ទេវតា ថា​ខ្លួន​សាង​កម្ម​អី បាន​ជួប​រឿង​បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ផេ​ន​ខេ​ក បាន​សម្ដែង​ការ​អរគុណ​ទៅកាន់​អ្នកគាំទ្រ ដែល​តែងតែ​នៅ​ក្បែរ​ខ្លួន លើកទឹកចិត្ត​ខ្លួន​ជានិច្ច​នោះ ហើយ​នាង​ក៏​ប្រកាស​ជំហរ​ថា មិន​យំ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​នោះ​ឡើយ គឺ​ត្រូវតែ​ផ្ដល់​ស្នាមញញឹម​​ ទោះ​ជួប​រឿង​បែប​ណា​ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឡាយ​ចប់ ផេ​ន​ខក បាន​បង្ហោះ​សារ​ធ្វើការ​សុំទោស​ដល់​អ្នកគាំទ្រ​ថា «​សុំទោស​ផង​អ្នក​ទាំងអស់គ្នា មិញ​នេះ ខ្ញុំ​ធ្វើ​អារម្មណ៍​អត់​ទាន់​បានទេ ហើយ​មាន​អារម្មណ៍​ថា​កំពុងតែ​ណែន​ពេញ​ទ្រូង និយាយ​អ្វី​មិនទាន់​ចេញ​ទេ សង្ឃឹមថា​អ្នក​ទាំង​អស់​គ្នា​នឹង​យល់​ពីរ​អារម្មណ៍​របស់​ខ្ញុំ​នៅពេលនេះ​»៕​

Related posts