រសជាតិ​ជីវិត! ឌី សូ​នី​តា​ ទម្លាយ​រឿង​ក្នុង​ចិត្ត​​​ខ្ទេច​គ្មាន​សល់ ​ជាមួយ​​​លោក អេ​ឡិច ហ្សូ​រ៉ា

ភ្នំពេញ​ ៖ ​ចំណង​ស្នេហា​រវាង​តារា​ស្រី ឌី សី​នី​តា និង​តារា​ប្រុស​លោក អេ​ឡិច ហ្សូ​រ៉ា ពេលនេះ​កាន់តែ​ទ ទួល​បាន​ការ​គាំទ្រ​ និង​សរសើរ​ខ្លាំង​ពី​ទស្សនិកជន​ក្រោយពេល​សម្ពន្ធភាព​ស្នេហា​ពួកគេ​កាន់តែ​រឹងមាំ​ និង​បានកូន​ម្នាក់​ជា​ចំណងដៃ​នោះ។

ជាក់ស្ដែង​ពេលនេះ ឌី សូ​នី​តា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសេរ​នោះ​ទេ ​គឺមាន​មួយ​ចំនួន​ទៀត​កំពុង​ច្រណែន​សេចក្តីសុខ​អ្នក​ទាំងពីរ​ទៀតផង​។​ ម្យ៉ាង ទៀត​ពេលនេះ ឌី សូ​នី​តា ក៏បាន​បញ្ចេញ​សារ​រៀបរាប់​អត្ថន័យ​ស្នេហា​​យ៉ាង​ស៊ីជម្រៅ​ជាមួយ​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ផងដែរ។

អ្នកនាង ឌី សូ​នី​តា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ដោយ​បាន​ទម្លាយ​រឿង​ក្នុង​ចិត្ត​ថា ​កុំ​សួរថា​ខ្ញុំ​កំពុង​គិត​អី​បង ប្អូន ព្រោះ​ខ្ញុំ​ក៏​មិន​ដឹង​ដូចគ្នា​ អរគុណ​កាមេរ៉ា​មេន ដែល​បាន​ចាប់យក​រូបភាព​មួយ​នេះ​យ៉ាង​មាន​អត្ថន័យ សំណាប​យោង​ដី​ស្រី​យោង​ប្រុស​អរគុណ​បង ​ដែល​មិន​លែងដៃ​ខ្ញុំ​ទោះ​ខ្ញុំ​កាច​តិច​មែន​ឆេវឆាវ​តិច​មែន​ ខឹង​ច្រើន​តិច​មែន​ តែ​បង​ក៏​ទទួល​បាន​គ្រប់​យ៉ាង​ហើយ​ស្គាល់ ​និង​យល់​ពី​ខ្ញុំ​ច្បាស់​។

តារា​ស្រី​ឌី សូ​នី​តា​ បាន​បន្តទៀតថា ​ធាតុពិត​ទៅ​ពួក​យើង​មិនសូវ​ចេះ​ផ្អែមល្ហែម​តិច​មែន​ មិនដែល​ឈ្លោះ​គ្នា​មែន មិន​សូវមាន​ពេល​អោយ​គ្នា​មែន តែ​ពួក​យើង​ក៏​មិនដែល​ចោល​គ្នា​មិនដែល​បោះបង់​គ្នា​បង​តែង​តែ​នៅ​ពីក្រោយ​ខ្ញុំ​មិន​ថា​ពេល​ទុក្ខ​ពេល​រីករាយ​ពេល​មាន​បញ្ហា​បង​ជាម​នុស្ស​ទី​១​ ដែល​ខ្ញុំ​ចែករំលែក គ្រប់យ៉ាង​នៃ​ខ្ញុំ​បង​សឹងតែ​ជា ឌី សូ​នី​តា​ទី​២​ទោះបី​មាន​គេ​ចា ក់រុក​ ឬក៏​និយាយ​អ្វី​មិនល្អ​មក​លើ​ពួក​យើង​ក៏​ពួកយើង​បាន​ត្រឹមតែ​ញញឹម​ហើយ​យក​មក​ប្រាប់​គ្នា​ទាំង​អស់សំណើច​ក៏មាន។

ពេល​ខ្លះ​បើ​គិត​អោយ​សព្វ​ទៅ​ពួក​យើង​សឹងតែ ដូច​មិត្ត ដូច​បងប្អូន ដូច​ឪពុក​ម្តាយ ដូច​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ខ្លួន​ពួក​យើង​មនុស្ស​ ដែល​យល់ចិត្ត​គ្នា​បំផុត​អរគុណ​ណាស់​ពូ​ ដែល​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​។​នេះ​ជា​ការ​លើកឡើង​បន្ថែម​របស់​អ្នកនាង ឌី សូ​នី​តា។ មហាជន​ជាច្រើន​កំពុង​សរសើរ​ចំណង​ស្នេហា​និង​សុភមង្គល​របស់​តារា​ប្រុស​ស្រី​ទាំង​២​រូប​នេះ៕

Related posts

Leave a Comment