ខ្មោច​លង​ស្ដែងៗ! ដេ​ត ម៉ាលី​ណា យល់សប្ន​ប្លែកៗ ដល់​ភ្ញាក់​ឡើង​ម៉ោង​ជាង​៤​ភ្លឺ ​ស្រាប់តែ​ឮ​សំឡេង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ដេ​ត ម៉ាលី​ណា ជា​បុគ្គល​ដ៏​ល្បី​ក្នុង​បណ្ដាញ​សង្គម ជា​អ្នក​ម្ដាយ​កូន​៣ ជា​ស្ត្រី​មេម៉ាយ​ដ៏​រឹងមាំ ដែល​អ្នកគាំទ្រ​មួយ​ចំនួន​យល់ថា រូប​សម្រស់​របស់​នាង ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ​អញ្ចឹង បើ​ទោះ​ឆ្នាំនេះ មាន​វ័យ​៣០​ឆ្នាំ​ក៏ដោយ​ចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ស្ត្រី​ដ៏​រឹងមាំ​រូបនេះ បែរជា​ខ្លាច​ខ្មោច​ទៅវិញ ដោយ​ព្រឹក​មិញ​នេះ នាង​បាន​បង្ហាញ​អារម្មណ៍​ព្រឺព្រួច ក្រោយ​ភ្ញាក់​ពី​ដំណេក​ឮ​សំឡេង​ប្លែកៗ ខណៈ​កំពុង​ដេក​ក្នុង​បន្ទប់​បិទ​ភ្លើង​ងងឹតឈឹង​ជាមួយ​កូនស្រី​របស់ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​កូន​៣​រូប​នេះ បាន​បង្ហោះ​សារ​ទាំង​ព្រលឹម​ស្រាងៗ​ថា «​គេង​លក់​លឿន​បែរ​ជា​ក្រោក​មក​ម៉ោង​៤​ជាង​ឮ​សំឡេង​ប្លែកៗ​​ក្នុង​បន្ទប់​ដូច​គេ​រើ​អីវ៉ាន់​ និង​សំឡេង​សត្វ​យំ 🫣​​ហើយ​ចៃដន្យ​ថ្ងៃនេះ​គេង​បិទ​​ភ្លើង​ងងឹត​ទៀត​ រាល់ដង​គេង​បើក​​ភ្លើង អត់​ហ៊ាន​ងើប​មើល​​ថា​សំឡេង​អី​សោះ សំខាន់​មុន​ភ្ញាក់​យល់សប្ន​ប្លែក​ប្លែកៗ​គួរ​អោយខ្លាច​ ខ្លាច​ខ្មោច​ដល់​ស្មើនឹង​ជាង១​ម៉ោង​​ហើយ​​គេង​អត់​លក់​វិញ​………….​ទទួលស្គាល់​ខ្លាច​ខ្មោច ​ប៉ុន្តែ​គេង​មួយ​កូន​ភឺ​ល​ តែ​ពីរ​នាក់​មិនដែល​អី ឥ​លូវ​ឱប​អូន​ភឺ​ល​ជាប់​មេឃ​ភ្លឺ​ឆាប់​ទៅ​ខ្លាច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​សំខាន់​ឮ​សំឡេងប្លែកៗ​​​មិនដែល​លឺ​ពីមុន ឥឡូវ​ម៉ាក់​ភ្ញាក់​ខ​ល​គាត់​មក​បន្ទប់ បើកភ្លើង​ភ្លឺ​បាត់​ខ្លាច​ហើយ អ្នកខ្លាច​ទើប​យល់​អារម្មណ៍ យប់មិញ​បាន​អូន​ភឺ​ល​នៅ​ជិត កុំ​អី​ចប់​ម៉​ង​team ខ្លាច​ខ្មោច​សាំ​ម៉​ង​អត់​យល់​សំឡេង​អី​……..​ចាប់ពីពេលនេះ​ទៅ​គេង​បើកភ្លើង​រ​ហូត​ ម៉ាក់​ជេរ​ទៀត​ថា​គ្មាន​ខ្មោច​​​ទេ​ខ្លាច​ស្អី ត្រូវមាត់​ទៀត ចង់​គិត​ដូច​ម៉ាក់​ដែរ ​តែបើឮ​​​សំឡេងប្លែកៗ​​មែន​ចឹ​ង​ខ្លាច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ ​​អ្នកគាំទ្រ​ជាច្រើន ​បាន​លើកទឹកចិត្ត​​​កុំ​ឲ្យ​ខ្លាច ក្នុង​នោះ មាន​ការ​លើក​​​សរសើរ​នាង​ថា «​សុំ​សរសើរ ជេ ជា​មនុស្ស​ស្រី​រឹងមាំ​មែន ទោះ​ជា​មាន​ព្យុះភ្លៀង​យ៉ាងណា ក៏​នៅតែ​អាច​បន្ដ​ទៅមុខ​ដោយ​ស្នាមញញឹម​ដែរ ជូន​ជោគជ័យ​គ្រប់​ភារកិច្ច​»​។ ជា​ការ​ឆ្លើយតប អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ធ្វើការ​អរគុណ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment