អូន​ល្អ​ពេក​ហើយ! នាំ​អនាគត​ភរិយា​ទៅ​ឌូបៃ លោក​ ឌួង ឆាយ សរសើរ​សំណាង​ខ្លួន​ឯង ហើយ​ទម្លាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា លោក ឌួង ឆាយ បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ​​ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​ ជា​បុរស​ពោះម៉ាយ​កូន៣ អស់​រយៈពេល​ជាង​១​ឆ្នាំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ដ៏​ស្រស់​ស្អាត​នោះ ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ហ៊ ម៉ី​លី ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ ខេត្ត​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​ពួកគេ សុទ្ធតែ​ពោល​ពាក្យ​សរសើរ​ពី​អនាគត​ភរិយា ស្វាមី រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។ លើស​ពីនេះ លោក ឌួង ឆាយ បាន​នាំ​អនាគត​ភរិយា​របស់​ខ្លួន​រូប​នេះ ដើរលេង​ប្រទេស​កម្ពុជា ជា​ញឹកញាប់​ផង​​​ដែរ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ក្រៅពី​ដើរលេង​ក្នុង​ប្រទេស​ហើយ​នោះ ថ្មីៗ​នេះ លោក ឌួង ឆាយ បាន​នាំ​គូ​ដណ្ដឹង និង​គ្រួសារ​របស់​ខ្លួន​ដើរលេង​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​ទៀត​ផង​។ នៅ​ទីនោះ ម្ដាយ​របស់លោក ត្រូវជា​អនាគត​ម្ដាយក្មេក​គូ​ដណ្ដឹង​លោក បាន​ទិញ​កាបូប​របស់​ប្រេនៗ​ឲ្យ​កូនប្រសា និង​អនាគត​កូនប្រសា ធ្វើ​ឲ្យ​ពួកគេ​លាន់មាត់​សរសើរ​សំណាង​ខ្លួនឯង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​ដើរលេង​នៅ​ក្រៅ​ប្រទេស​នោះ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២​នេះ លោក ឌួង ឆាយ បាន​ទម្លាយ​សារ​មួយ ដោយ​សរសើរ​អនាគត​ភរិយា​មិន​ដាច់​ពី​មាត់​ថា «​តាំងពី​ស្គាល់​គ្នា​លុយ​អោយ​គាត់​មិនដែល​យក​។ នៅ​ឌូ​បៃ​ ដាក់​លុយ​អារ៉ាប់​អោយ​ក្នុង​កាបូប​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​ក៏​មិន​ទិញ សុខចិត្ត​មក​ទិញ​សំលៀកបំពាក់​សម្រាប់​ខ្ញុំ ទិញ​ទឹកអប់​អោយ​ប្អូនស្រី​ខ្ញុំ និង​កាបូប​អោយ​បងស្រី​ធំ​ខ្ញុំ​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ឆូត​កាត​របស់​គាត់​ពេល​ទិញ​សម្ភារៈ​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​។​ អូន​ល្អ​ពេក​ហើយ​ណា សំណាង​ណាស់​សម្រាប់​ខ្ញុំ អរគុណ​អូន ដែល​បាន​ផ្តល់​ឱកាស​អោយ​បង មិន​ខ្វល់​ពី​អតីត​រ​បស់​បង ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយ​ភ្ជាប់​ពាក្យភ្លាមៗនោះ លោក​ឌួង ឆាយ ក៏ធ្លាប់​បាន​បង្ហោះ​សារ​យ៉ាង​វែងអន្លាយ​លើក​សរសើរ​អនាគត​ឧត្ដម​ភរិយា​របស់​ខ្លួន​ដែរ​ថា ជា​នារី​ខ្មែរ​​​ម្នាក់ ​មាន​ពូជពង្សវង្សត្រកូល​ល្អ ជាពិសេស​ព្រម​ស្រឡាញ់ ជ្រើសរើស ទទួល​យក​លោក​ជា​គូ​ជីវិត ក្នុង​ស្ថានភាព ដែល​លោក​បាត់បង់​អ្វី​គ្រប់​យ៉ាង, ​មិន​ប្រកាន់​អតីត​របស់​លោក។ លើស​ពី​នេះ ថែមទាំង បង្ហាញ​ចិត្ត​អាណិត​ចំពោះកូនៗទាំង៣​របស់​លោក​ទៀតនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment