តារាចម្រៀងសំឡេងស្អកល្បីឈ្មោះ លោកខេម ក្រពុលមុខទាំងព្រឹកហើយ នៅក្នុងMVចម្រៀងមួយបទ មានចំណងជើងថា «កំពូលអ្នកជិតខាង» ដោយសារតែតារាចម្រៀងវ័យក្មេងតន់ ចន្ទសីម៉ា ចតឡាននៅមុខផ្ទះខ្លួននោះ។
MVនេះ និពន្ធMelody និងទំនុកច្រៀង៖ យឹម តាស្រង់ç និពន្ធបទភ្លេង៖ ប្រុស ម៉ៅដឹកនាំសម្តែង៖ Run Sokheng, កែពណ៌៖ M-Free, រៀបចំការផលិត៖ រាជម៉ានុត បានចេញជាផ្លូវការកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ តែមិនមានLyric ដូចរាល់ដងនោះឡើយ។
អត្ថន័យ និងការសម្ដែងរបស់ចម្រៀងមួយបទ មានលក្ខណៈស្រដៀងទៅនឹងរឿងកំប្លែងរបស់នាយពែកមី ដោយផ្ទះលេខ១ និងផ្ទះលេខ២ ឈ្លោះគ្នារឿងចតឡាននេះឯង ហើយអ្នកគាំទ្រក៏បាននិយាយបែបនេះផងដែរ។
ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងរឿងចតឡានដែរ អ្នកគាំទ្រ ក៏បានសរសើរចំពោះបទនេះ ថា មានភាពពីរោះ អត្ថន័យចា ក់ដោត, ភ្លេងក៏ឡូយ, ការសម្ដែង សមគ្នា ទាំងសំឡេង និងរូបសម្បត្តិ, ស្ដាប់ហើយប្លែកត្រចៀក, ចូលឆ្នាំដឹងតែរាំហុយដី ជាដើម។
ជាក់ស្ដែងពួកគេ បានលើកឡើងដូច្នេះថា «ដល់ចូលឆ្នាំនេះដឹងថាបានរាំហើយដីទៀតហើយ, ដូចផ្ទះលេខ1 ផ្ទះលេខ2 ហាសហាពីរោះណាស់, កំពូលអ្នកជិតខាងមែន, មើលហើយសើចរហូត ដូចរឿងភាគ, កំពូលអ្នកជិតខាង ពីរោះណាស់ដាច់គេរហូតម៉ង, ពីរោះណាស់ឆ្នាំនឹងដាច់គេរហូតម៉ង, ប្លែកមួយទៀត ចង់និយាយថាបទនឹងវាពីរោះខ្លាំងណាស់»។
«ពីរោះណាស់ ពូខេមចិត្តអាក្រក់ម៉េសគ្រាន់គេចតឡានក៏មិនបានដែរ, ពីរោះហើយត្រូវសាច់រឿងទៀត, ពីរោះណាស់បងខេមអាយដលរបស់ខ្ញុំ, ថ្មីៗប្លែកៗរាល់ៗថ្ងៃម៉ង idol, គ្រាន់តែគាត់ចតឡានសោះខឹងដែរ សម្រួលគ្នាទៅបងខេមអ្នកជិតខាងឡើងស្អាតប៉ុណ្ណឹងហើយ, ពួកគាត់សមគ្នាណាស់ ទាំងសំឡេង ទាំងរូបសម្បត្តិ, ប្លែកត្រចៀកទៀតហើយយើង»៕