បុរស​បែបនេះ​រក​ឯណា​បាន​? ក្រោយ​Love Riya​កែ​កន្លែង​ពិសេស​រួច​, ប្ដី​នាង​សន្យា​ដាច់ខាត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ពេល​ទាក់ទង​អ្នកនាង​Love Riya​ដំបូង​នោះ លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង បាន​ប្ដេជ្ញា យក​បេះដូង ការពារ​ប្រពន្ធ​កូន​របស់​ខ្លួន ហើយ​អ្នកលក់​អន​ឡាញ​ដ៏​ល្បី​រូបនេះ ក៏ត្រូវ​ការ​បុរស​បែបនេះ​ចូល​មកក្នុង​ជីវិត​របស់​ខ្លួន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញថា ​បុរស​រូបនេះ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្នា​អាច​ការពារ​ខ្លួន និងកូន​បាន​នោះ អ្នកនាង​Love Riya ក៏បាន​ដឹក​ដៃ លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាង​ច្រើន​កុះករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​រៀបការ គេ​សង្កេត​ឃើញ​ថា ស្នេហា​របស់​ពួកគេ​មានរឿង​រកាំរកូស​តិច​តួច​ជាមួយគ្នា​ផងដែរ តែ​នៅតែ​អាច​ផ្សះផ្សា​គ្នា​បាន​វិញ ហើយ​លោក​ប៉ូលិស​រូប​សង្ហា​រូបនេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ពិសេស​នោះ ពេល​មានរឿង​ជាក់ស្ដែង រូបគេ បានធ្វើ​ដូច​ការនិយាយ​​មុន​ពេល​រៀបការ​មែន ដោយ​ប្រើ​រូប​ភាពជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។ ប្រការនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ពេញចិត្ត​លោក​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ថ្មីៗ​នេះ ក្នុងអំឡុងពេល​អ្នកនា​ង​Love Riya​ទៅ​កែ​ដើមទ្រូង​នៅ​ប្រទេស​ថៃ​នោះ លោក ហេង គីម​ហៀ​ង បាន​មើល​យក​យកចិត្តទុកដាក់ និង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ប្រពន្ធ​ពេញទំហឹង ជាមួយ​ពាក្យ​លើកទឹកចិត្ត ក៏ដូចជា​ស្នាម​ថើប​ប្រកបដោយ​ក្ដី​ស្រឡាញ់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភរិយា​កន្លែង​ពិសេស​នោះ​រួចមក នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នេះ លោក ហេង គីម​ហៀ​ង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​ធ្វើ​ការសន្យា​ទៀត​ថា «​សេចក្ដី​សុខ​សម្រាប់​គ្រួសារ​តូច​មួយ​របស់ខ្ញុំ​សន្យា​ក្នុងនាម​ជា​កូនប្រុស​ដាច់ខាត​គឺ​ខ្ញុំ​មិន​អោយ​ពួកគាត់​បាត់បង់​ស្នាមញញឹម​មួយ​នេះ​ឡើយ Love Riya មានតែ​ភាព​ស្មោះត្រង់​ទេ​ទើប​ធ្វើអោយ​យើង​មាន​ស្នាមញញឹម​បែបនេះ​នឹង​តរៀង​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោក ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង ក្រៅពី​ជា​ប្ដី​មាន​ទំនួល​ខុសត្រូវ​ហើយ​នោះ រូបគេ ក៏ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កូន​មានចិត្ត​កតញ្ញូ​ចំពោះ​អ្នកមានគុណ និង​មាន​សម្ដីសំដៅ​គួរ​ឲ្យ​គោរព​ស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២​​ រូបគេ និង​ភរិយា បាន​យក​ទឹក​ផ្លែឈើ និង​ទឹក​ត្រចៀកកាំ ជូន​អ្នកមានគុណ​ជាមួយ​នឹង​ការ​ពោល​ពាក្យ​មាន​ដ៏​មាន​អត្ថន័យថា «​ការ​តបស្នង​សងគុណ​ដល់​ឪពុក ម្ដាយ អ្នក​ម្ដាយធំ មិនមែន​ត្រឹម ផ្លែឈើ​ ឬ ទឹក​ត្រចៀកកាំ​មួយ​កន្ត្រក​ហ្នឹង​អាច​សង​ព្រះ​គុណ​ពួកគាត់​បាន​នោះ​ទេ ហើយ​មួយជីវិត​នេះ​ក៏​មិន​អាច​សង​បាន​ដែរ តែ​នេះ​ជា​ទឹក​ចិត្ត និង​ជា​ប្រពៃណី​យើង​តែប៉ុណ្ណោះ (​បាត់​រូបអ្នក​ម្ដាយបង្កើត​សង្ឃឹមថា​ពួក​យើង​នឹង​អាច​បាន​ថតរូប​ជុំគ្នា​បែបនេះ​ទៅ​ចុះ​»៕

Related posts