គួរឲ្យសរសើរ! ព្រោះ​តែ​មូលហេតុ​មួយ​នេះ លោក​យឹម តា​ស្រង់ ​រក្សា​ក្រដាស​២​នេះ ​ទុក​រយៈពេល…

ជាការ​ពិត​ណាស់ នៅលើ​លោក​នេះ គ្មាន​កូន​ណា​មិន​ស្រឡាញ់​ឪពុកម្ដាយ​របស់ខ្លួន ហើយក៏​គ្មាន​ឪពុកម្ដាយ​ណា មិន​ស្រឡាញ់​កូន​នោះដែរ​។ ទោះ​ពេលខ្លះ​ឪពុកម្ដាយ​មួយចំនួន​តូច​រស់នៅ​មិន​ចុះសម្រុង​គ្នា រហូត​ឈានដល់​ការ​បែប​បាក់​ក៏ដោយ តែ​ពួកគេ ក៏​មិន​ចោល​តួនាទី​ជា​ឪពុកម្ដាយ​ល្អ​នោះដែរ។

ជាក់ស្ដែង លោក​យឹម តា​ស្រង់ ដែលជា​កវីនិពន្ធ​ដ៏​ល្បី​មួយរូប បាន​លែងលះ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ចំណង​ស្នេហ៍​របស់​ពួកគេ​កន្លងមក​នោះ បាន​បន្សល់ទុក​នូវ​កូន​រហូតដល់​ទៅ​៤​នាក់​ឯណោះ។

ទោះ​បែបនេះ​ក្ដី លោក​យឹម តា​ស្រង់ នៅតែ​ដើរ​តួនាទី​ជា​ឪពុក​ល្អ​ដដែល ដោយ​លោក​ បាន​ទទួល​រ៉ាប់រង​លើ​ការ​ចិញ្ចឹម​កូនប្រុស​ទាំង​៤​ឲ្យ​ទទួល​បាន​ការសិក្សា​រៀន​សូត្រ​នៅ​សាលា​ល្អ​ៗ ហើយ​ឧស្សាហ៍​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ផង​ដែរ។ ចំណែក​អតីត​ភរិយា​របស់​លោក ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Oun Sokun» ក៏​ចិញ្ចឹម​បីបាច់​កូន​ទាំង​៤​របស់ខ្លួន​បានល្អ​ផងដែរ ហើយ​រក្សា​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​រហូតដល់​សព្វថ្ងៃ។

លោក​យឹម តា​ស្រង់ នៅ​ព្រលប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​នេះ បាន​បង្ហោះ​ក្រដាស​ចំនួន​២​សន្លឹក ភ្ជាប់​ជាមួយ​សារ​ដ៏​គួរ​ឲ្យ​សរសើរ​ថា «​ខ្ញុំ​រើ​ក្រដាស​ចាស់ៗ​ចោល​ជាច្រើន​ពី​តុ​ធ្វើការ​របស់ខ្ញុំ តែ​ក្រដាស​២​សន្លឹក​នេះ​ខ្ញុំ​មិនអាច​បោះបង់ចោល​វា​បាន​ផ្ទុយទៅវិញ​ខ្ញុំ​នៅតែ​រក្សាទុក​ពីរ​បី​ឆ្នាំ​ហើយ​ក្រដាស​២​សន្លឹក​នេះ​អាចធ្វើ​ខ្ញុំ​មាន​ស្នាមញញឹម​នឹង​បន្តដំណើរ​ទៅមុខ​ដោយ​ម៉ឺងម៉ាត់​ដោយ​មិន​ខ្លាច​នឿយហត់​»​។​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​លើកឡើងថា «​ក្រដាស​នេះ​ជា​ភាពកក់ក្ដៅរ​បស់បង ក្រដាស​នេះ​គឺជា​កម្រង​អនុស្សាវរីយ៍​ដ៏​កក់ក្ដៅ​ដែល​បង​មិនអាច​បោះ​វា​ចោល ខ្ញុំ​ជឿថា​បង​ក៏​ចូលចិត្ត​រស់នៅ​ជាមួយ​អនុស្សាវរីយ៍​ដែល ខ្ញុំ​ជឿថា​អនុស្សារ​ទាំងអស់​ក៏​ជា​កម្លាំងចិត្ត​មួយផ្នែក​ដែល​សម្រាប់​បង​»​។​

«​កូន​ស្រលាញ់​ប៉ា​ចឹ​ង​ហើយ​, ខ្ញុំ​គ្រាន់តែ​ជា​អ្នកអាន​ក៏​ខ្ញុំ​អួលដើមក​ដែរ​បង​, បាទ​បង​កុំ​បោះបង់​គាត់​អី​បង​, ក្រដាស​វា​ចាស់​មែន តែ​មាន​ខ្លឹមសារ​និង​អត្ត​ន័យ​ចងចាំ​ទុក​មិនអាច​ភ្លេច​, សរសេរ​សាច់រឿង​ហ្នឹង​១​បទ​ទៅ​បង​, គាត់​អាយុ​ប៉ុន្មាន​ហើយ​បង ? សរសេរ​បានល្អ​»​។ ចំពោះ​សួរ​នេះ ត្រូវបាន​លោក​យឹម តា​ស្រង់ ឆ្លើយថា កូន​បង​អាយុ​ជាង​១០​ឆ្នាំ​៕

Related posts

Leave a Comment