ទម្លាយ​ហើយ! ក្រោយ​ផ្ទុះ​ការចាប់អារម្មណ៍ រឿង​មាន​ទម្ងន់​មុន​រៀបការ​, វ៉ាន់ នី​ឡា ចេញ​បកស្រាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ ហើយ​គិត​មកដល់ពេលនេះ ទើប​តែមាន​រយៈពេល​ប្រមាណ​១​ខែ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ពិធី​មង្គលការ​របស់​វ៉ាន់ នី​ឡា ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​សមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ ជាពិសេស​វត្តមាន​រប​ស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដឹក​ដៃ​កូនក្រមុំ កំលោះ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ បាន​រយៈពេល​ប្រមាណ​១​ខែ ស្រាប់តែ​តារា​កំប្លែង​ស្ថិត​ក្នុង​ក្រុម​នាយ​ពែ​កមី រូបនេះ បាន​ប្រកាស​ដំណឹង​ល្អ មាន​ទម្ងន់​រយៈពេល​១៧​សប្ដាហ៍ នៅ​លើ​គណនី​អ៊ី​ន​ស្ដា​ក្រាម​របស់ខ្លួន កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​ថា «mommy17week»​។ តាមរយៈ​នេះ អ្នកគាំទ្រ ជាច្រើន​បាន​សម្ដែង​ការ​អបអរសាទរ ហើយ​ត្រូវ​បាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ចុះផ្សាយ​ជាច្រើន លើកឡើង​សង្ស័យ​ជុំវិញ​តារា​កំប្លែង​ខាងលើ មាន​ទម្ងន់​មុន​រៀបការ​នោះ ស្រាប់​តែ​មាន​អ្នកគាំទ្រ លើក​ជា​សំណួរ​ទៅកាន់​នាង​ថា បង​យក​កូន​មុន​រៀបការ​មែន​? សុំ​ទោស​សម្រាប់​ការ​សួរនាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅ​នឹង​ការ​សួរនាំ​ចង់ដឹង​នេះ វ៉ាន់ នី​ឡា បានចេញ​វីដេអូ បញ្ជាក់ថា សំណួរ​នេះ​មិន​ខុស​នោះទេ គ្រាន់តែ​អូន​ចឹង​ដឹង ហើយ​ចង់​ប្រាប់​ថា ខ្លួន​យក​មុន​ការ​ដោយសារតែ ទី​១ ខ្លួន​ចង់បាន ទី​២ ដោយសារ​ខ្លួន​ពិបាក​ក្នុង​ការ​មាន​កូន​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment