ជោរតាមគ្នា? យុវជន​មួយ​ចំនួន​ផ្អើល​ទិញ​អាវ​Burberry សូម្បី​តែG-Devithក៏​ទិញ​ដែរ ហើយ​ដាស់តឿន​អ្នក​ជិតដិត​​​ឲ្យ​ប្រយ័ត្ន​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ យុវជន​មួយចំនួន បាន​ផ្អើល​នាំគ្នា​ទិញ​អាវ​Burberry Love​បង្ហោះ​ផ្អើល​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​ភាគច្រើន ឃើញ​ទិញ​ក្នុង​តម្លៃ​៥​ម៉ឺន​រៀល​។ តែបើ​តាម​វ៉េបសាយ​បរទេសមួយ​លក់​បញ្ចុះតម្លៃ​ផង នៅសល់​ដល់​ទៅ​ជាង​៣០០​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា​អាវ​នេះ​ល្បីល្បាញ​នោះ រហូតដល់​មាន​ពាក្យ​គេ​លើកឡើង​បែប​លេងសើច ដូចជា សម័យនេះ​បើ​យើង​គ្មាន​អាវ Burberry Love គ្មាន​អ្នក​រាប់អាន​ទេ​,​បើ​គ្មាន​អាវ​នឹង​ពាក់​ទេ​មិនបាច់​មក​ស្រឡាញ់​ខ្ញុំ​ទេ​, ស្រលាញ់​បង​ទៅ បង​មាន​អាវ Burberry Love ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាក​មក​ចាប់អារម្មណ៍​តារាចម្រៀង ងួន ចាន់​ដេ​ត​វីត ហៅ​G-Devith​វិញ ក៏បាន​ចាប់អារម្មណ៍​ទៅលើ​អាវ​ដ៏​ល្បី​មួយ​នេះ​ផងដែរ ហើយ​បាន​ទិញ​វា​ក្នុង​តម្លៃ​១៥​ដុល្លារ​។ តែ​គិតថា អ្នកលក់​កោរ ក៏​បង្ហោះ​សារ​ប្រាប់​អ្នកគាំទ្រ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ពាក់អាវ​ដ៏​ល្បី​មួយ​នេះ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ G-Devith បាន​លើកឡើងថា «​ហេតុអ្វី​ខ្ញុំ​ទិញ 15$ ? អ៊ី​បឹង​កេងកង​កោរ​ខ្ញុំ​ហើយ​»​។ ដោយ​ឃើញ​បែបនេះ ទេព បូ​ព្រឹក្ស ក៏​ចូល​ខំ​មិន​ថា «​អូន​កំពុង​ទៅ​ទិញ​ដែរ​នៀក​»​។ ជា​ការ​ឆ្លើយតប​តារាចម្រៀង​រ៉េ​ប​រូបនេះ ប្រាប់ថា «​ប្រយ័ត្ន​គេ​កោរ​ដូច​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ តារាចម្រៀង​ឯករាជ្យ កំពុ​ង​ឡើង​កូដ រូបនេះ ក៏បាន​ខំ​មិន​ប្រាប់ លោក ហេង វិសាល ដែល​ជា​តារា YouTube ដ៏​ល្បី ឲ្យ​ប្រយ័ត្ន​ដែរ​ថា «​ទិញ​ស្រួលបួល​ប្រយ័ត្ន​ដូច​ខ្ញុំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ របស់​លោក បាន​ចូល​ខំ​មិន​លើកឡើង​ផ្សេងៗ​គ្នា​ថា «​ខ្ញុំ​ទិញ​តែ​45000៛ ទិញ​ហើយ​ត្រូវចិត្ត​ម៉​ង ស្អាត​ណាស់ BBR LOVE, ខ្ញុំ​ទិញ​នៅ​ស្វាយរៀង​តែ​២០០០០៛, ខ្ញុំ​ទិញ​តែ​៥០០០០៛​ទេ​, សិស្សសាលា​គេ​លក់​អោយ​តែ 50000៛ ទេ​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts