រូបថតមួយសន្លឹករបស់នាង សុគន្ធា កំពុងសម្រាកនៅមន្ទីរពេទ្យ បានក្លាយជាការចាប់អារម្មណ៍របស់អ្នកគាំទ្រ ដោយអ្នកខ្លះគិតថា ជារឿងពិត ហើយអ្នកខ្លះទៀតគិតថា ជាការសម្ដែងក្នុងបទចម្រៀងប៉ុណ្ណោះ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថាតើរឿងនេះ ជាការពិត ឬយ៉ាងណានោះ តារាចម្រៀងនាង ប្រាក់សុគន្ធ ដែលជាបងប្រុស នាង គន្ធា បានបញ្ជាក់ថា នេះជារឿងពិត ដោយប្អូនស្រីរបស់ខ្លួនសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃមកហើយ ដោយមិនទាន់ធូរស្រាលនៅឡើយទេ។
ចំពោះជំងឺ ដែលតារាស្រីរូបនេះ កំពុងប្រឈមមុខនោះ ត្រូវបានតារាចម្រៀង នាង ប្រាក់សុគន្ធា បញ្ជាក់បន្ថែមទៀតថា ប្អូនស្រីរបស់លោក មានជំងឺរលាកផ្លូវដង្ហើម និងមេរោគក្នុងឈាម។ ជុំវិញរឿងនេះ ក្រោយពីមានការចុះផ្សាយ នាងគន្ធា ដែលកំពុងឈឺនោះ ក៏បានចេញមុខបញ្ជាក់បន្ថែមផង ដែរ ដើម្បីជម្រះមន្ទិលអ្នកគាំទ្រ។
នាង គន្ធា បានបង្ហោះសារនៅទៀបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា «អរគុណបងបងសារព័ត៌មានក្នុងការចុះផ្សាយអរគុណបងប្អូនទាំងអស់គ្នាដែល ព្រួយបារម្ភ អរគុណនូវ មតិរិះគន់ពី ពណ៌សម្បុរ ពេលនេះម៉ោង៣ជាង ភ្លឺហើយខ្ញុំក្រោកជូតខ្លួន ជំងឺនេះធ្វើទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅសូមកុំអោយមានអ្នកណាកើតជំងឺ អាក្រក់នេះដូចខ្ញុំ»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានបញ្ចេញមតិជាមួយនឹងពាក្យជូនពរថា «ឆាប់ជា, ជូនពរឆាប់ជាសះស្បើយ, ម៉េចក៏ទៅជាអញ្ចឹងអាយដល, ជូនពរឆាប់ជាប្អូន, កើតអីវិញ, បានធូរខ្លះនៅអូន, ឆាប់ជាណាអូនសម្លាញ់»៕