ភ្នំពេញ ៖ ពិតជាប្លែកអារម្មណ៍ទៀតហើយ ដែលស្ងាត់ៗស្រាប់តែតារាចម្រៀងលោក ជុំ លីណូ បានបញ្ចេញស្នាដៃបទថ្មីជាចង្វាក់ប្រពៃណីដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ស្នាដៃបទថ្មីនេះគឺមានចំណ ងជើងថា Live លុះក្ស័យ ជាចង្វាក់បែបកន្ទ្រឹម។
បើតាមការបញ្ជាក់លោក ជុំ លីណូ បានឲ្យដឹងថា បទថ្មីនេះជាស្នាដៃOriginal Song ហើយក៏ទើបតែបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូបមានរយ:ពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ខណ:ការគាំទ្រក៏មានសន្ទុះកើនឡើងបណ្តើរផងដែរ។ លោកបន្ថែមថា សម្រាប់បទនេះ សង្ឃឹមថានឹងមានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន និងបណ្តាយុវវ័យខ្មែរ ព្រោះវាជាចង្វាក់ប្រពៃណីដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ដោយឡែកចំពោះតារាចម្រៀងលោក ជុំ លីណូ បើតាមការកត់សម្គាល់មួយរយ:ចុងក្រោយនេះទោះបី ជាលោកពុំមានទ្រនំពិតប្រាកដដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សារចម្រៀង និងប្រជាប្រិយភាពនៅតែមានសន្ទុះនៃការគាំទ្រដូចដើម។
ចំពោះការរក្សាបានទីផ្សារគាំទ្រ និងប្រជាប្រិយភាពនេះ ក៏ដោយសារតែកន្លងមកលោក ជុំ លីណូគឺជាតារាចម្រៀងប្រុសមួយដួង ដែលស្ថិតក្នុងបេះដូងយុវវ័យរួចទៅហើយ។ ម្យ៉ាងទៀតក្រោយចាកចេញពីទ្រនំចាស់ជាច្រើនឆ្នាំមកនោះ លោក ជុំ លីណូ បានស្វះស្វែងផលិត និងចេញបទចម្រៀងដោយ ខ្លួនឯងនៅលើបណ្តាញសង្គមយូធូបជាដើម។
សូមបញ្ជាក់ដែរថា តារាចម្រៀងប្រុសពូកែខាងចា ក់ ក្បាច់រាំលោក ជុំ លីណូ បច្ចុប្បន្នលោកក៏កំពុងផលិតនិងត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនទៀតតាមរយ:ការបង្កើតស្នាដៃនិពន្ធបទOriginal Song ដោយបានបង្កើតក្រុមមួយមានឈ្មោះថា S hare Medai៕