កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជ គឺជាដៃគូសក្ដិសមអស់រយៈពេលជាយូរណាស់មកហើយ ហើយពួកគេក៏មានអនុស្សាវរីយ៍ជាមួយគ្នារាប់ភ្លេចផងដែរ។
នៅថ្ងៃនេះ ពួកគេ បានថតរូបជាមួយគ្នាស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយអ្នកគាំទ្រភាគច្រើនក៏មានការចាប់អារម្មណ៍ និងលើកសរសើរចំពោះរូបដ៏ស្រស់ស្អាតមួយសន្លឹកនេះផងដែរ។
ស្ថិតនៅកណ្ដាលថ្ងៃចែស លោកឆន សុវណ្ណរាជ បានបង្ហោះរូបថតមួយសន្លឹកនេះ អមដោយCaptionដ៏ទាក់ទាញនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ដូច្នេះថា «កណ្តាលថ្ងៃត្រង់ចេសតែម្តង ពីរនាក់Mummy កញ្ញា បបួលគ្នាមកមើលទេសភាពស្រុកស្រែម្តង សំខាន់សំលៀកបំពាក់ខ្មែររបស់យើងស្អាតណាស់ ចូលចិត្តអត់?»។
តាមរយៈនេះ ទំនងជាពួកគេថតសម្ដែងសម្រាប់បទថ្មីត្រៀមអបអរសាទរឆ្នាំថ្មី ហើយត្រូវបានអ្នកគាំទ្រ លើកសរសើរបែបនេះថា «អូយមើលidolពីគេផងឡើងខ្យូត, ស្អាតណាស់បងអាយដលទាំងពីរ, ស្អាតណាស់ពូរាជ, បទថ្មីមែនបងរាជ, ចូលចិត្តនឹងស្រលាញ់ណាស់, អាណិតពូរាជណាស់ស្រលាញ់គេអត់ហ៊ានប្រាប់គេឥឡូវគេយកប្ដីបាត់, គួរអោយស្រលាញ់ណាស់ldol របស់ខ្ញុំទាំងពីរ»៕