គេសង្កេតឃើញថា តាំងពីលែងលះជាមួយលោកឌួង ឆាយ រហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ហើយនេះ អាចជាលើកទី១ហើយ ដែលឃើញអ្នកម្ដាយកូន៣រូបនេះ បង្ហោះទិដ្ឋភាពដើរលេងតាមខេត្តជាច្រើនសន្លឹកជាមួយនឹងអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តនោះ។
ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរីនោះ អ្នកនាង ដេត ម៉ាលីណា បានទៅលេងចម្ការមួយកន្លែង ហើយថតរូបដ៏ស្រស់ស្អាតជាច្រើនសន្លឹកចម្រាញ់យកមកបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយបង្ហាញអារម្មណ៍ដូច្នេះថា «មានអារម្មណ៍ថាស្រស់ស្រាយម្យ៉ាងថ្ងៃនេះបងស្រីបាននាំមកលេងចម្ការគាត់ បើនិយាយពីផ្លែឈើវិញមានគ្រប់មុខហ្មងហើយអ្វីដែលពិសេសគឺផ្អែមឆ្ងាញ់ខ្លាំងហ្មង អរគុណបងស្រីធំធំ តិចទៀតប្រហែលឈប់លក់អនឡាញ ហើយមកធ្វើចម្ការម្តងដូររសជាតិជីវិតម្តង»។
ដោយឡែក នៅយប់ថ្ងៃដដែលនេះ អ្នកនាង បានបង្ហោះទិដ្ឋភាពនៅខេត្តមណ្ឌលគិរីជាច្រើនសន្លឹកទៀត រួចប្រាប់អ្នកនៅទីនោះថា «សួស្តីអ្នកមណ្ឌលគិរីពេលឃើញខ្ញុំកុំភ្លេចហៅផងចូលចិត្តខេត្តមណ្ឌលគិរីខ្លាំងៗ»។
ដោយឃើញទិដ្ឋភាព រួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង ដេត ម៉ាលីណា នោះ អ្នកគាំទ្រ បានចូលទៅខំមិនព្រាតថា «បងស្រី ស្លៀកពាក់បែបអ្នកចម្ការគឺស្អាតខ្លាំង សមសួន, ស្រស់ស្រាយណាស់បង, បែបចម្ការចឹងមកហើយធ្វើអោយអារម្មណ៍ស្រាយណាស់ចែពោរពេញទៅដោយធម្មជាតិខ្យល់បរិសុទ្ធ, ស្អាតណាស់បង, ស្អាតណាស់ចែ, ខូចស្បែកអស់ហើយអូន តែក្តីសុខ, វ៉ាវស្អាតយ៉ាងនេះប្រពន្ធគេ»៕