ផ្ទុះ​ការចាប់អារម្មណ៍​! ព្រះតេជព្រះគុណ ហេង ម៉េង​ហ៊ុយ បង្ហោះ​រូបថត​៥​សន្លឹក ហើយ​មាន​ថេរ​ដេ​កា​បែបនេះ ធ្វើ​ឲ្យ​កា​កា​អូស្ត្រាលី ឃើញ​ហើយ សួរ​វិញ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២​នេះ ព្រះតេជព្រះគុណ ហេង ម៉េង​ហ៊ុយ បាន​បង្ហោះ​រូបថត​ព្រះសង្ឃ​ដ៏​ស្រស់​សង្ហា​ជាច្រើន​សន្លឹក ហើយ​លើក​ជា​សំណួរ ធ្វើ​ឲ្យ​មហាជន​ឃើញ​ហើយ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជា​មួយរូប​ព្រះសង្ឃ​ដ៏​ស្រស់​សង្ហា​ចំនួន​៥​សន្លឹក ព្រះតេជព្រះគុណ ហេង ម៉េង​ហ៊ុយ មាន​ថេរ​ដេ​កា ថា «​ទាល់តែ​បែបនេះ​មែន​ទេ​? ទើប​ក្មេងៗ​ព្រម​ចូល​វត្ត​ធ្វើបុណ្យ​» ធ្វើ​ឲ្យ​កា​កា​អូស្ត្រាលី ឃើញ​ហើយ ក៏​ចូល​ខំ​មិន​លើក​ជា​សំណួរ​វិញ​ថា «​ករុណា បើ​លោ​កបង​ដឹង​ហើយ ហេតុអ្វី​នៅតែ​សួរ ?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅលើគណនីហ្វេសប៊ុករបស់ខ្លួនវិញ កាកាអូស្ត្រាលី បានបញ្ចេញមតិលើសពីនេះថា «ករុណា បើលោកបងដឹងហើយ ហេតុអ្វីនៅតែសួរ ?​ បើលោកមែនទែនមិនហ៊ាននិយាយលេងទេ…បែងចែកឲ្យដាច់!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះផុសព្រះតេជព្រះគុណ ហេង ម៉េង​ហ៊ុយ ​ក្រោយ​បង្ហោះ​រយៈពេល​ត្រឹម​៧​ម៉ោង មាន​អ្នក​ចូល​ខំ​មិន​ជាង​៤០០​ក្នុង​នោះ ពួកគេ បាន​លើក​ឡើងថា «​ករុណា បើ​លោ​កបង​ដឹង​ហើយ ហេតុអ្វី​នៅតែ​សួរ​?, ព្រះ​តេជគុណ យក​ការពិត​មក​និយាយ​លេង​ហើយ​ទាន , មិន​ពិត​ទេ​គុណ​ម្ចាស់​, បើ​មែន​ខ្ញុំ​ករុណា​សុំ​លែង​ទៅ​វត្ត​រហូត ខ្លា​ច​បាប​, មិនមែន​ចូល​វត្ត​សុទ្ធ​តែ​មាន​សទ្ធា​ជ្រះថ្លា​នោះ​ទេ បុណ្យ​កើតមាន​គ្រប់កន្លែង​អាស្រ័យ​លើ​ការប្រព្រឹត្ត អោយ​តែ​គាត់​យល់​ពី​បុណ្យ​និង​បាប។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាធុ​គុណ មិន​អីចឹង​ទេ​! កូ​ណា​ទៅ​ធ្វើ​បុណ្យ អត់​ចាប់អារម្មណ៍​រឿង​ព្រះសង្ឃ​ទេ ចូល​វត្ត​ព្រោះ​សុធា​ជ្រះថ្លា​ធ្វើ​ដោយ​ចិត្ត​និង​បញ្ញា​មិនមែន​ដោយសារ​រឿង​អ្វី​ផ្សេង​ទេ​, បើ​ចឹ​ង​មែន គឺ​មិនមែន​ទៅ​ធ្វើ​បុណ្យ​ដោយ​ចិត្ត​ទេ​ទៅ​ដើម្បី​មើល​លោក​, មិនមែន​បែប​នឹង​ទេ​លោក​បង​, លោក​បង​ចេះ​តែ​មាន​សង្ឃដីកា​រហើយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment