មិនធម្មតា!​ ត្រឹមតែ​២​ថ្ងៃ​រឿង​អប់រំ​ខ្លី​បែប​ព្រះពុទ្ធ​សាសនា​”​សទ្ធា​មាណព​” ​មាន​អ្នកទស្សនា​ជាង​២​លាន​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្លី​រំលេច​ក្នុង​ន័យ​អប់រំ​អំពី​ព្រះពុទ្ធសាសនា​រឿង​”​សទ្ធា​មាណព​”​ ដែលមាន​ការ​តួ​អង្គ​ចូលរួម​សម្តែង​ដូចជា​តារា​ស្រី​កញ្ញា​ពេជ្រចរណៃ , លោក​ម្ចាស់ ធឹ​ម ធា និង​លោក ឡៃ ថៃ កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​។​ ជាក់​សម្តែង​ភាពយន្ត​អប់រំ​ខ្លី​នេះ​ ទើបតែ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គ​ម​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​គឺមាន​ចំនួន​អ្នកទស្សនា​ប្រមាណ​ជាង​២​លាន​ដង​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ហេត​ផល​នេះ​ បានធ្វើ​តារា​សម្តែង​កញ្ញា​ ពេជ្រ ចរណៃ​ បាន​សម្តែង​អារម្មណ៍​រំភើប​ និង​សប្បាយ ចិត្តខ្លាំង ​ខណ​:​ដែល​ភាពយន្ត​អប់រំ​ខ្លី​បែប​ព្រះពុទ្ធសាសនា​រឿង​”​សទ្ធា​មាណព​”​កាន់តែ​ទទួល​បាន​ការចាប់អារម្មណ៍ ​និង​គាំទ្រ​ច្រើន​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​និង​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​តារា​សម្តែង​កញ្ញា​ពេជ្រ ចរណៃ​ដែល​ជា​តួអង្គ​ស្រី​សំខាន់​នៅ​ក្នុង​រឿងនេះ​ បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​ទាំង​អារម្មណ៍​រំភើប​ថា​ រឿង​នេះ​ផលិត​ឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​ក៏ដូចជា​វប្បធម៌​ជាតិ​។ ​ក្នុង​រឿងនេះ​ទៀតសោត​គឺ​ពួកយើង​ទាំងអស់គ្នា​បាន​ចំណាយ​ធនធាន​ក៏ដូចជា​កម្លាំងកាយ​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​ផលិត​រឿងនេះ​ឡើង ពោលគឺ​ពុំមាន Sponsor​ក្នុងការ​ឧបត្ថម្ភ​ផលិត​រឿងនេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ពេជ្រ ចរណៃ បាន​និយាយទៀតថា​ “​នាង​ខ្ញុំ និង​ក្រុមការងារ​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ជន​រួម ជាតិ​រួម​ភាសា​ទាំងអស់ ​ដែល​បាន​គាំទ្រ​វីដេ​អូ​អប់រំ​ខ្លី បែប​ព្រះពុទ្ធ​សា​សនា​រឿង​សទ្ធា​មាណព​ភាគ​១​ដែល​បង្ហោះ​ក្នុង​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​គឺមាន​អ្នក​ចូល​ទស្សនា​រហូតដល់​ជាង​២​លាន​ដង​។​អរគុណ​សម្រាប់​ខម​មិន​គាំទ្រ​លើកទឹកចិត្ត​គ្រាន់តែ​ខ្ញុំ​អាន​ខម​មិន​ក៏​មាន​ក្ដី​សុខ​ដែរ​ជាពិសេស​បងប្អូន​ចូល​ខ​មិនជា​អក្ស​រសាស្ត្រ​ខ្មែរ​១០០​ភាគរយ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ បើ​ងាក​មក​ចាប់អារម្មណ៍​ទៅ​មើល​កា​រខម​មិន​របស់​អ្នកគាំទ្រ​នៅ​ខាងក្រោម​វីដេអូ​នៃ​សាច់​រឿ ង​នេះ​មិន​ត្រឹមតែ​សរសើរ​លើ​សាច់រឿង​ថា​ល្អមើល ​និង​បង្កប់ន័យ​អប់រំ​ដល់​សង្គម​នោះទេ​គឺ​ថែមទាំង​សរសើរ​ចំពោះ​ការសម្តែង​ពី​សំណាក់​តួអង្គ​ស្រី​ កញ្ញា ពេ ជ្រ ចរណៃ និង​លោក​ឡៃ ថៃ​ ​ថា​ពិតជា​សក្ដិសម សម្រា​ប់​ដៃគូ​សម្តែង​ក្នុង​រឿងនេះ​ព្រមទាំង​ដាក់​មនោសញ្ចេតនា​បានល្អ​ទៀតផង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment