ជម្រះ​មន្ទិល! គេ​ថា​លោក​ប្រើ​លុយ​ធ្វើ​រឿង​នេះ, លោក ​ឌួង ឆាយ ​ដាច់​ចិត្ត និយាយ​ពាក្យ​ពិត​បកស្រាយ​ទាំង​ព្រឹក​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញថា ក្រោយពី​លោក​ឌួង ឆាយ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ រួចមក ប្រជាប្រិយភាព​របស់​លោក​កាន់តែ​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ចំនួន​នៃ​ការ​ឡាយ ការ​សែរ ការចូល​ខំ​មិន​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ពេល​បង្ហោះ​រូបថត ក៏​ដូច​សារ​ម្ដងៗ មានការ​កើន​ឡើង​យ៉ាងខ្លាំង​។ នេះ​មានន័យថា អ្នកគាំទ្រ​ជាច្រើន​ កំពុងតែ​ចង់ដឹង​ខ្លាំង​ពី​ខ្សែ​ជីវិត​របស់​លោក ក្រោយ​ភ្ជាប់​ពាក្យ​រួច​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ក៏​មាន​សារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ពី​លោក​ជា​ហូរហែ ដូច​តាមដាន​រឿង​ភាគ​អញ្ចឹង រហូត​មាន​មតិ​អវិជ្ជមាន​ជាច្រើន​យល់ថា ការ​ចុះផ្សាយ​នេះ ដោយសារតែ​លោក​ប្រើ​លុយ​ដើម្បី​ជួយ​ពួកគេ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅនឹង​គំនិត​អវិជ្ជមាន​នេះ នៅ​ថ្ងៃទី​២៣ ខែមេសា លោក ឌួង ឆាយ បាន​ដាច់ចិត្ត​បកស្រាយ​ការពិត​ទាំង​ព្រឹក ភ្ជាប់​ជាមួយ​ស្ក្រី​នស​ត​ជា​ភស្តុតាង​ថា «​សូម​និយាយ​ពាក្យពិត​បកស្រាយ​។ ដោយ​ឃើញ​សារ​ពត៍​មាន​ចុះផ្សាយ​ពី​ខ្ញុំ​ច្រើន​ហើយក៏​ចង់​អរគុណ​ដល់​ពួកគាត់​ ដែល​អាណិត​ស្រលាញ់​រាប់អាន​ខ្ញុំបាទ និង​ក្រុមគ្រួសារ និង​ចង់​និយាយ​ពាក្យពិត​ថា ​ខ្ញុំ​មិនដែល​ជួល​ពូ​មីង​បងប្អូន​អ្នក​សារ​ព័ត៌មាន ឬ boost ដាក់​លុយ​ផ្សព្វផ្សាយ​ផុស​បង្ហោះ​ហ្វេ​ក​បុក​ខ្ញុំ​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​រូប​នេះ​មួយ​ជា​ភស្តុតាង​។ បើ​ខ្ញុំ​ផ្សព្វផ្សាយ នឹង​បង្ហាញ​ថា boost unavailable or result of boost​។ ខ្ញុំ​បកស្រាយ​ដោយសារ​មាន​មតិ​អវិជ្ជា​មាន​ជាច្រើន​បាន​និយាយ​ថា ​ខ្ញុំ​បាន​ជួល​ពូ​មីង​បងប្អូន​សារ​ព័ត៌មាន​។ តាំងពី​ថ្ងៃ​ដំបូង​រហូត​មក​ខ្ញុំ​មិនដែល​ជួល​សារព័ត៌មាន​សូម្បីតែ​មួយដង​គោរព​ស្រលាញ់​ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ស្ក្រី​នស​ត ដែល​លោក​លើក​យក​មក​ធ្វើជា​ភស្តុតាង​នោះ ជា​សារ​មួយ ដែល​លោក​បង្ហោះ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ ធ្វើការ​សរសើរ​អ​នា​គិត​ភរិយា​របស់​ខ្លួន​ដូច្នេះ​ថា «​តាំងពី​ស្គាល់គ្នា​លុយ​អោយ​គាត់​មិនដែល​យក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឌូ​បៃ​ដាក់​លុយ​អារ៉ាប់​អោយ​ក្នុង​កាបូប​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​ក៏​មិន​ទិញ​សុខចិត្ត​មក​ទិញ​សំលៀកបំពាក់​សម្រាប់​ខ្ញុំ ទិញ​ទឹកអប់​អោយ​ប្អូនស្រី​ខ្ញុំ និង​កាបូប​អោយ​បងស្រី​ធំ​ខ្ញុំ​វិញ​។ ហើយ​ឆូត​កាត​របស់​គាត់​ពេល​ទិញ​សម្ភារៈ​សម្រាប់​ខ្លួនឯង និង​អ្នកផ្ទះ​គាត់​។​ អូន​ល្អ​ពេក​ហើយ​ណា សំណាង​ណាស់​សម្រាប់​ខ្ញុំ អរគុណ​អូន​ដែល​បាន​ផ្តល់​ឱកាស​អោយ​បង មិន​ខ្វល់​ពី​អតីត​របស់​បង​ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ផុស​នោះ មាន​អ្នក​ចុច​ឲ្យ​មេដៃ​បេះដូង ៤​ម៉ឺន​, ខំមិន​ជាង​២​ពាន់ និង​ចែករំលែក​បន្ត​២​ពាន់​ដង​។ ដោយសារ​ការចាប់អារម្មណ៍​ខ្លាំង និង​មាន​សារព័ត៌មាន​យក​ទៅ​ចុះផ្សាយ​ព្រោងព្រាត​នោះ ទើប​លេចចេញ​គំនិត​អវិជ្ជមាន​មួយ​ចំនួន​តែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment