វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំ​ពូល​នៅ​ជប៉ុន​ នឹង​ផ្តល់​ផ្លែផ្កា​ធំធេង​ជូន​ប្រជាជន​កំពុង​រស់នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជ​ប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​ស្តីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​កនៅ​ទីក្រុង​គូ​ម៉ា​ម៉ូតូ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​នឹង​មាន​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ប្រទេស​ទូ​វ៉ា​លូ ឡាវ នេ​ប៉ាល់ និង​បណ្តា​រដ្ឋមន្ត្រី​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វី​ក ជាច្រើនរូប​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កិច្ចប្រជុំ​កំពូល​លើក​ទី​៤​ស្តីពី «​បញ្ហា​ទឹក​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​» នឹងត្រូវ​ធ្វើឡើង ក្រោម​មូលបទ «​ទឹក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​៖​ ឧ​ត្តមា​នុ​វត្ត​ន៍ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ​» ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៣​ដល់​២៤​ខែមេសា​ឆ្នាំ​២០ ២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វត្តមាន​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ របស់​គណៈកម្មាធិការ​ប្រតិបត្តិ​ចម្រុះ​ស្តីពី “​បញ្ហា​ទឹក​នៅក្នុង​តំបន់​អាស៊ី​-​ម​ប៉ាស៊ីហ្វិក​” បានផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ជូន​ប្រជាជន​ទាំងអស់​ដែល​កំពុង​រស់នៅក្នុង​តំបន់​អា ស៊ី​-​ប៉ាស៊ីហ្វិក ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុងការ​ប្រើប្រាស់ គ្រប់គ្រង​ប្រព័ន្ធ​ទឹក និង​ទប់ស្កាត់ បង្ការ​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​គ្រោះទឹកជំនន់​។​ល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ជាមួយគ្នានេះ ក៏បាន​ចូល​គ្រប់គ្រង​ប្រេ​ី​ប្រាស់​ទឹក​ដ៏​ចាំបាច់​ប្រកបដោយ​ចីរភាព​និង​សម្រាប់​ការអភិវឌ្ឍ ន៍​យូរអង្វែង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​លើសពីនេះ​កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វេ​ី​ឱ្យ​ចំណង​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​រវាង​កម្ពុជា ជាមួយ​ជប៉ុន និង​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក កាន់​តែមាន​ភាពល្អប្រសើ​រ ដែលនាំឱ្យ​កិត្តិនាម និង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​កាន់​តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​សម្តេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី និង​ជួប​សន្ទនា​ការងារ​ទ្វេភាគី​ជាមួយ សម​ភាគី​ជប៉ុន ឯកឧត្តម គី​ស៊ី​ដា​ហ្វី​មី​អូ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ហើយ​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ជប៉ុន​និង​ធ្វើ ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ធនធានទឹក​និង​ឧតុ និយម​កម្ពុជា​ជាមួយនឹង​ក្រសួង​ដែនដី​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍​ជប៉ុន​ដែល​ចុះ​ហត្ថលេខា​រវាង​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក​និង​ឧតុនិយម​កម្ពុជា​ជាមួយ​ឯកឧត្តម សាយ​តុ តេ​ត្យុ​អុ​(Saito Tetsuo)​រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរ ណ៍​ជប៉ុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​នៅ​ថ្ងៃទី​២៣ ខែមេសា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែ ន និង​គណៈប្រតិភូ​កម្ពុជា​បានចាប់ផ្តើម​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​ផន​ខាំ វី​ផា​វ៉ាន់​នា យក​រដ្ឋមន្ត្រី​ឡាវ​។​ទន្ទឹមនឹងនោះ​សម្តេចនាយក​រដ្ឋ មន្ត្រី​នឹង​ជួប​សន្ទនា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​គួ​ម៉ា​ម៉ូតូ​និង​បណ្តា​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​ជប៉ុន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោល បំណង​ចែករំលែក​ទស្សនទាន​ការ​ប្រ​មើ​មើល​ទៅមុខ​នៃ​ដំណោះស្រាយ និង​ការអនុវត្ត​ជូន​ចំពោះ​ប្រ មុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​កា​រស​ម្រេច​ចិត្តជា​គោលនយោបាយ​ក្នុង​ការ​ពន្លឿន​ស​កម្ម​ភាព​ឲ្យ​សម្រេច​បាន​នូវ​ការលូតលាស់​ប្រកបដោយ​គុ ណ​ភាព​ឆ្ពោះ​ទៅកាន់​សង្គម​មួយ​ដែលមាន​ភាព​ធន់ ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ដោយ​ចីរភាព​ដោយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ទឹក​ក្រោ យ​ពេលដែល​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩​បាន​ប្រសើរ​ឡើងវិញ ក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment