ដល់.ក​! នាយ​ពែ​កមី ធ្វើ​ខួប​ឲ្យ​ឌី​ជេ ហេ​រ៉ូ នៅ​កណ្ដាល​ភក់ ប្លែក​ពេក​ រហូត​ហ្វេ​នៗ​លាន់​មាត់​ថា​…

តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​នាយ ពែ​កមី នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​នាំគ្នា​ធ្វើការ​ចាប់​ត្រី តាម​បែប​ធម្មជាតិ ដោយ​ប្រើ​អង្រុត ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា​ថា​តើ​អ្នកណា​ចាប់​បាន​ច្រើន​ជាង​គេ​នោះ។

នៅ​ពេល​កំពុង​ចាប់​ត្រី​តាម​បែប​ធម្មជាតិ​នៅ​ម្ដុំ​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​នោះ នាយ​ពែ​កមី ក៏បាន​ឆ្លៀត​Surprise ខួបកំណើត​ឌី​ជេ ហេ​រ៉ូ នៅ​កណ្ដាល​ភក់​នោះ​ផង​ដែរ ហើយ​បង្ហោះ​រូបថត និង​សារ​គួរ​ឲ្យ​អស់សំណើច​បែបនេះ​ថា ខួប ហេ​រ៉ូ កណ្តាល ភក់ ប្លែក ផ្ទះ​លេខ​២​ធ្វើបាន។

តាមរយៈ​នេះ ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយសារ​មាន​ភាព​ប្លែក​ពេក ក៏​បញ្ចេញយោបល់​ទាំង​អស់​សំណើច​ដូច្នេះ​ថា «​ផ្ទះ​លេខ​២​អ្វី​ក៏​ធ្វើ​ទៅ​រួច​ដែរ​, ប្លែក​ម្យ៉ាង​ដែរ​, ផ្ទះ​លេង​២​ធ្វើ​បាន​គ្រប់យ៉ាង​តែម្ដង​, មើល​មាឌ​អ្នក​ចាប់​ត្រី​ផង គ្រាន់តែ​ចុះ​មិន​បាច់​ចាប់​ត្រី​លោត​ចូល​ធុង​ដោយ​ខ្លួនឯង​បាត់​ហើយ​, បើ​មិន​ប្លែក មិនមែន​ផ្ទះ​លេខ​២​ទេ​, ផ្ទះ​លេខ​២​អាច​ធ្វើ​បាន​, ថ្មីចែស​, ស្មាន​តែ​ខួប​កំណើត​ត្រី»។

«​ផ្ទះ​លេខ​២​ធ្វើ​ឲ្យ​គ្រប់គ្នា​ខ្លាចរអា​, ចែកគ្នា​រស់ៗ​ទៅ​, ប្លែក​មែន​, កុំ​ចង់​ប្រណាំង​ជាមួយ​ផ្ទះ​លេខ​២, Surprise 100%​តែ​ម្តង​, ស្មាន​birthday ត្រី​ក្នុង​ភក់​, ថ្មី​រហូត​ផ្ទះ​លេខ​២, ផ្ទះ​លេខ​២​ធ្វើ​អី​ក៏​ខុសគេ​ដែរ​, នឹកឃើញ​កាល​នៅ​ក្មេងៗ សប្បាយ​កប់​, អត់​ប្លែក​ទេ ព្រោះ​មនុស្ស​ប្លែក​ធ្វើ​រឿង​ធម្មតា​ម៉េច​កើត​, ថា​មិន​ចង់​សើច​ទេ តែ​ឥឡូវ​សើច​១​សិន​»​។​

«​ថ្មី​តែម្ដង កូន​ខ្មែរ​នឹង​ចងចាំ​ទុក​, ប្លែក​ចម្លែក​អារម្មណ៍​, ថ្មី​រហូត​តែ​ម្តង​ផ្ទះ​លេខ​២​ចឹ​ង​បាន​ផ្លូវ​ក្នុង​ខ្លាំង​ណាស់ ​បើ​ផ្លូវ​ភក់ ក៏​មិន​លើកលែង ចុះ​ទម្រាំ​ផ្លូវ​… មិន​ដឹង​យ៉ាងណា​, ទម្លាប់​គ្នា​របស់​ផ្ទះ​លេខ​២​ចូល​ភក់​ពាក់អាវ​ពណ៌​ស​, បង​ខួបកំណើត​ឱ្យ​ត្រី​មែន​»៕

Related posts

Leave a Comment