ក្រោយ​រៀប​ការ​ជិត​កន្លះ​ឆ្នាំ នៅ​ ស៊ីនឿន បង្ហើប​ថា ​លោក ​និង​ភរិយា ​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ទេ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គិត​មកដល់ពេលនេះ​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ទៅហើយ ដែល​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​លោក នៅ ស៊ី​នឿន និង​ភរិយា បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ ប៉ុន្តែ​អ្នក​ទាំងពីរ​នៅ​មិនទាន់​រកបាន​ដំណឹង​ល្អ​ជូន​អ្នកគាំទ្រ​នៅឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នៅ ស៊ី​នឿន និង​ភរិយា​អ្នកនាង ដូ​មី​និក បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ។ មង្គលការ​តារាចម្រៀង​ប្រុស​សំឡេង​ផ្អែម​រូបនេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ ជាពិសេស​នោះ​គឺ​វត្តមាន​តារាចម្រៀង​តារា​សម្ដែង និង​អ្នកសិល្បៈ​រួម​អាជីព​ល្បីៗ​ជាច្រើន​នាក់ បាន​ទៅ​ចូលរួម​អបអរសាទរ​ដល់​អ្នក​ទាំងពីរ​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​មង្គលការ​យ៉ាង​អធិកអធម​នោះ នៅ ស៊ី​នឿន និង​ភរិយា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នក​ទាំងពីរ​នឹង​យក​កូន​ក្នុងពេល​ឆាប់ៗ និង​បន្ទាប់ពី​ពិធីមង្គលការ​ចប់សព្វគ្រប់​ពួកគេ​ក៏បាន​នាំគ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ខេត្ត​មណ្ឌល​គិរី ដែលជា​ទឹកដី​ដ៏​បំព្រង​នៅ​ខាង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ថែម​ទៀតផង។ យ៉ាងណា​មកដល់​ខែមេសា ឆ្នាំ​២០២២​នេះ នៅ ស៊ី​នឿន និង​ភរិយា​អ្នកនាង ដូ​មី​និក នៅតែ​មិនទាន់​រកបាន​ដំណឹង​ល្អ​នៅឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងឱកាស​ជួបគ្នា​ដោយ​ចៃដន្យ​កាលពី​ថ្មីៗ លោក នៅ ស៊ី​នឿន បាន​ថ្លែងប្រាប់​ឱ្យដឹងថា លោក និង​ភរិយា នៅ​មិនទាន់មាន​សមាជិកគ្រួសា​រ​ថ្មី​ឡើយ​(​កូន​) ព្រោះ​បច្ចុប្បន្ន​នៅមាន​កិច្ចការងារ​ជាច្រើន​ទៀត​ដែល​ត្រូវបំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ពិសេស​លោក និង​ភរិយា កំពុងតែ​គិតគូរ​រក​ពេលវេលា​ដើម្បី​ឡើងទៅ​សហរដ្ឋអាមេរិក​ដែល​ស្រុកកំណើត​អ្នកនាង ដូ​មិ​និក ផងដែរ ។ ហើយ​នៅពេលដែល​ទៅដល់​សហរដ្ឋអាមេរិក នៅ ស៊ី​នឿន ថា​អាច​នឹង​មានការ​កាត់​ចំណងដៃ​យក​សិរី​សួស្ដី​បន្តិច​បន្តូច​ផងដែរ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ពី​ពេលវេលា​ឡើង​យន្ដហោះ​នៅឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា​ម្ចាស់​បទ «​មិន​ស័ក្ដិសម​» រូបនេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា ពេលណា​ដែល​លោក​កំណត់​បាន​ពេលវេលា​មួយ​ច្បាស់លាស់​ហើយ​នោះ លោក​នឹង​ប្រាប់​ព័ត៌មាន​បន្ថែមទៀត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តារាចម្រៀង​មាន​ដើមកំណើត​មកពី​ខេត្តព្រៃវែង​លោក នៅ ស៊ី​នឿន បាន​ជួប​ស្នេហ៍​ជាមួយ​អ្នកនាង ដូ​មី​និក នៅ​ទឹកដី​សហរដ្ឋអាមេរិក​កាលពីដើមឆ្នាំ​២០១៨ ពេល​ទៅ​បំពេញបេសកកម្ម​សិល្បៈ​នៅ​ទីនោះ។ ដោយសារ​រូប​សម្ផស្ស ចរិត​រួសរាយ​រាក់ទាក់ លោក នៅ ស៊ី​នឿន ប្រាប់ថា លោក​ក៏​ចាប់អារម្មណ៍ និង​ចង់​ស្គាល់​ភរិយា​របស់លោក​ហើយក៏​បាន​រក​វិធី​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ដោយ​លោក​តែង​ផ្ញើ​សារ​សួរសុខទុក្ខ និង​លេងសើច​ជាមួយ​នាង​ជាប្រចាំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ បាន​សាង​ភាព​ស្និទ្ធស្នាល និង​ស្វែងយល់​ចិត្តថ្លើម​គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំ លោក នៅ ស៊ី​នឿន និង​ភរិយា ក៏បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ក្រោមការចូលរួមពីដឹកដៃកូនកំលោះក្រមុំពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment