ឪ​ខ្លា កូន​ខ្លា! បង្ហាញ​មុខ​ម្ដង​ទៀត​, កូន លោក​ផែង វណ្ណៈ ក្លាយ​ជា​វេជ្ជបណ្ឌិត​បាត់ ​ហើយ​កំពុង​បន្ត​ជំនាញ​ឯកទេស​៣​ឆ្នាំ​ទៀត​នៅ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ផែង វណ្ណៈ ជា​អតីត នគរបាល​ព្រហ្មទណ្ឌ ធ្លាប់មាន​ស្នាដៃ​ក្នុង​បេសកកម្ម​សម្ងាត់​កម្ចាត់​មេខ្លោង​ចា​.​ប់​ជំ​.​រិត​ដ៏​ល្បីល្បាញ​ឈ្មោះ រ៉ា​ស្មាច់​ឆ្នាំ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០០ ហើយ​ច​បច្ចុប្បន្ន ជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​មួយរូប ដែល​បាន​ជួយ​ជ​.​ន​.​រង​.​គ្រោះជា​ច្រើន​មក​ហើយ តាមរយៈ​ការ​ឡាយ និង​ចុះផ្សាយ​របស់​ខ្លួន ជារឿយៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​គ្រួសារ ដូចជា ប្រពន្ធ​កូន​វិញ លោក ផែង វណ្ណៈ ក៏​ឧស្សាហ៍​បង្ហាញមុខ​ផងដែរ ជាពិសេស​កូនស្រី​សំណព្វចិត្ត​របស់​លោក ដែល​រៀន​ពេទ្យ​នោះ។ ជាក់ស្ដែង កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ លោក​បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​កូនស្រី ​ ហើយ​បញ្ជាក់​ថា «​ល្ងាចមិញ​ពេល​ដឹងថា កូនស្រី​ប្រលង​ថ្នាក់​ជាតិ​ជាប់​ជា វេជ្ជបណ្ឌិត​ទូទៅ សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែ​ឪពុក​ប្រឹង​រកលុយ​ដោយ​លំបាក​ទម្រាំ​ផ្គត់ផ្គង់​អោយ​កូន​រៀន​បាន​ចប់​ចុង​ចប់​ដើម តែ​ការ​តស៊ូ​រៀន​សូត្រ​របស់​កូន​រយៈពេល​៨​ឆ្នាំ ពិតជា​ពិបាក​ជាង​ការ​ប្រឹង​រកលុយ​របស់​ពុក​ទៅទៀត​។ ឥលូវ​កូន​ចង់​ទៅ​បន្ត​យក​ជំនាញ​ឯកទេស​នៅ​ប្រទេសក្រៅ​២-៣​ឆ្នាំ​ទៀត ទោះ​ពុក​គ្មាន​ការងារ​ធ្វើ​ក៏​ពុក​គាំទ្រ និង​ប្រឹង​រកលុយ​អោយ​កូន​ទៅ​បន្ត​យក​ជំនាញ​ឯកទេស​នៅក្រៅ​តាម​បំណង​ប្រាថ្នា​របស់​កូន​ដែរ។ ដើម្បី​កូន​គ្មាន​អ្វី​ ដែល​ពុក​ត្រូវ​នឿយហត់​នោះ​ទេ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃ​២២ ខែសីហា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួបកំណើត​កូនស្រី​ម្នាក់​នេះ​នោះ លោក បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​ធ្វើការ​ជូនពរ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូនស្រី ពុក​ម៉ែ​សូម​ជូនពរ​កូន​អោយ​ជួប​តែ​សំណាងល្អ និង ទទួលបាន​ជោគជ័យ​ក្នុង​ការ​បន្ត​ជំនាញ​ឯកទេស នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃ​ខួបកំណើត​កូន នា​ឆ្នាំ​២០២១​នោះ លោក​ក៏បាន​ធ្វើការ​ជូនពរ​​យ៉ា​ង​ពិសេស​ដែរ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូនស្រី ប៉ា​សូម​ជូនពរ​អោយ​កូន​មាន​សំណាង​ល្អ ក្លាយ​ជា​វេជ្ជបណ្ឌិត​ដ៏​ល្អ​នា​ពេល​អនាគត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​នេះ កូនស្រី​របស់​លោក បាន​ក្លាយ​ជា​វេជ្ជបណ្ឌិត ដូច​ពាក្យ​ជូនពរ​របស់​លោក​មែន ហើយ​លោក​សប្បាយចិត្ត​ខ្លាំង​ណាស់ ក៏បាន​បង្ហោះ​រូបថត​កូនស្រី រួច​បញ្ជាក់​ថា «​កូន​រៀន​ចប់​ក្លាយ​ជា​វេជ្ជបណ្ឌិត​​ ហើយ​ត្រូវ​ចេញទៅ​សិក្សា​បន្ត​យក​ជំនាញ​ឯកទេស ៣ ឆ្នាំ​ទៀត នៅ​ក្រៅ​ប្រទេស។ ទម្រាំ​ក្លាយ​ជា​វេជ្ជបណ្ឌិត​ជំនាញ ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូន​ត្រូវ​រៀន​វិជ្ជាពេទ្យ​១១​ឆ្នាំ។ សូម​ជូនពរ​កូន និង មិត្ត​ភ័ក្តិ​កូន​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​»​។ តាមរយៈ​នេះ ឃើញថា ឪពុក​ខ្លា ពិតជា​ផលិត​បានកូន​ខ្លា​មែន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment