មិនធម្មតា! រ៉ូ​លីន ច្រៀង​បទ «​បុប្ផា​ស្វាយរៀង​» ​បាន​យ៉ាង​ពីរោះ ​កក្រើក​បណ្ដាញ​សង្គម (មានវីដេអូ)

ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​បុប្ផា​ស្វាយរៀង​» ជា​សំនៀង​ដើម​របស់​អ្នកនាង​ហ៊ឹម ស៊ី​វន ត្រូវបាន​លោក ជួប ច័ន្ទ​កក្កដា ហៅ​រ៉ូ​លីន លើក​យក​មក​បកស្រាយ យ៉ាង​ពីរោះ​រណ្ដំ ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ការចាប់អារម្មណ៍​ជាខ្លាំង។

​រ៉ូ​លីន បាន​ច្រៀង​បទ​នេះ ហើយ​យកមក​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឈ្មោះ​«Rolin Miss PhotoCity» កាលពី​ព្រឹក ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ភ្ជាប់​ជាមួយនឹង​Caption​យ៉ាងខ្លី​ថា «​រីករាយ​ស្តាប់​កម្សាន្ត​នូវ​បទ​ចម្រៀង បុប្ផា​ស្វាយរៀង ចា៎​»​។

ក្រោយពី​បង្ហោះ​គិត​មកដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​រយៈពេល​មិន​ដល់​១​សប្ដាហ៍​ផង មាន​អ្នក​ចុច​React​ជា​មេដៃ បេះដូង ​ជាដើម រហូត​ដល់​ជាង​១០​ម៉ឺន​, បញ្ចេញមតិ​ជាង​៣​ពាន់​ និង​ចែករំលែក​បន្ត​ជិត​២​ម៉ឺន​ដង​ឯណោះ​។​

ក្នុងចំណោម​មតិ​ជាង​៣​ពាន់​នោះ ពួកគេ បាន​លើក​ឡើងថា «​ពីរោះ​ណាស់​បង​, ច្រៀង​បាន​ពីរោះ​ណាស់ ក្មួយ​រ៉ូ​លីន​, ពិតជា​ពីរោះ​ណាស់​! មិន​សរសើរ​មិនបាន​! ​ជូនពរ​អោយ​ប្អូន​មាន សុខភាព​ល្អ ពេញ​មួយ​ជីវិត​ណា​!, បង​រ៉ូ​លីន​ច្រៀង​បទ​ហ៊ឹម ស៊ី​វន​បាន​ពីរោះ​ណាស់​បង​, ច្រៀង​ពីរោះ​ណាស់​អូន​, ស្អាត​ហើយ​ពី​រោះ​ទៀត​ប្អូនស្រី​បង​ពេញចិត្ត​, ច្រៀង​បាន​ពីរោះ​ណាស់​ប្អូន​រ៉ូ​លីន​បង​ពេញចិត្ត​បទ​នេះ​ណាស់​»​។​

«​ច្រៀង​ពីរោះ ​តែ​ទាល់តែ​ពាក់​វ៉ែនតា​ខ្មៅ​ដូច​មនុស្ស​ខ្វាក់ភ្នែក​, សំឡេង​ដូច​ដល់​ហើយ​ពិតជា​ពីរោះ​ខ្លាំង​ណាស់​ប្អូនប្រុស​, ពីរោះ​បង តែ​បទ​ចម្រៀង​អ្នក​បង ហ៊ឹម ស៊ី​វន ភាគច្រើន​តុង ខ្ពស់​បន្តិច ត្រូវការ​របត់​សំឡេង​ដង្ហើម​វែង និង អឿន​វែង​, ពិតជា​ពីរោះ​មែន​សូម​សរសើរ​ដោយស្មោះ​, ស្អាត​ហើយ​ច្រៀង​ពីរោះ​ទៀត​, ពីរោះ​ខ្លាំង​ណាស់​ប្អូនប្រុស សំឡេង​ផ្អែម ស្តាប់​១០០​ដង​ក៏​មិន​ធុញ​»៕

Related posts