ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ផលិតកម្មGalaxy Navatra បានបញ្ចេញចម្រៀង១បទរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា មានចំណងជើងថា «គ្រប់យ៉ាងព្រោះតែមេ»។
អត្ថន័យបទនេះ ធ្លាប់ត្រូវបានតារាកំប្លែងមួយចំនួន យកទៅសម្ដែងជាញឹកញាប់ ពាក់ព័ន្ធនឹងការដោះសា ទៅផឹ ក ស៊ីស្រីញីអូនបងប្រាប់ប្រពន្ធថា ក៏ព្រោះតែផ្គាប់ចិត្តមេនោះ តែដឹងអី ប្រពន្ធខលទៅមេ មេនៅផ្ទះសោះ។ បទនេះ ត្រូវសាច់រឿងពេកចឹង ស្ដាប់ហើយអ្នកណាមិនសើច។
ដោយឡែកលោកយឹម តាស្រង់ ជាអ្នកនិពន្ធMelody និងទំនុកច្រៀងបទនេះ ក៏លើកយកអត្ថន័យខ្លះៗនៃបទនេះ មកបញ្ជាក់ក្នុងខំមិនដែរថា «-ស្រ វឹងក៏ព្រោះតែមេ -ដាច់យប់ក៏ព្រោះតែមេ -គ្រុនឈឺក៏ព្រោះតែមេ -អស់លុយក៏ព្រោះតែមេ * កំហុសគ្រប់យ៉ាងដែលកើតឡើងគឺសុទ្ធតែមេអ្នកបង្កឡើងទាំងអស់គ្មានទាក់ទងអីនឹងខ្ញុំទេ សូមប្រពន្ធមេត្តាជ្រាបជាដំណឹង»។
បទនេះ ត្រូវរឿងពេក មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍នោះទេ សូម្បីតែ ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ចូលស្ដាប់បទនេះផងដែរ ហើយចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ថែមទាំងភ្ជាប់ជាមួយសារផ្ញើជូនកូនចៅយ៉ាងខ្លីថា «ជូនក្រុមរត់ ដែលតែងយកឈ្មោះមេប្រើ!»។
ដោយឃើញឯកឧត្តមបង្ហោះសារបែបនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ចូលទៅខំមិនទាំងអស់សំណើចថា «ខ្ញុំវិញរត់ពេលណាគេដឹងថាមកពីមិនចេះផឹក, អត់អាសូរមេសោះ, ត្រូវរឿងទៀតលោកអ៊ំ, ត្រឹមត្រូវណាស់លោកពូ, មេចំមែន អត់ជួយកុហកសោះ, ប្រាប់ចឹង ច្បាស់ជា ប្រពន្ធ ជឿហើយ …, ចុះថ្ងៃក្រោយបើរត់ហើយប្រាប់ថា លោកពូឲ្យរត់បានអត់?»៕