សង្វៀន​ប្រដាល់ ឯក​ភ្នំ រៀបចំ​ព្រឹត្តិការណ៍​ធំ​បំផុត​មិន​ធ្លាប់មាន​ដើម្បី​សងជំងឺចិត្ត​ប្រិយមិត្ត​

​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃអាទិត្យ​ទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​បានធ្វើ​ឲ្យ​ការប្រកួត រវាង​កីឡាករ​ប្រដាល់​កម្ពុជា​ដៃ​ភ្លើង​ជើង​រន្ទះ រឿង សុ​ភ័​ណ្ឌ និង​កីឡាករ​ថៃ​កំពូល​ឌឺ អ៊ី ខ្យូ​សាំង ត្រូវ​លើក​ពេល​។​
​សង្វៀន​ប្រដាល់​គុន​ខ្មែរ ឯក​ភ្នំ បាន​បង្ហោះ​សារ​សុំ​អភ័យទោស​ចំពោះ​ការខកខាន​នេះហើយ​ដើម្បី​ជាការ​សងជំងឺចិត្ត ក្រុមហ៊ុន​បានរៀបចំ​មហា​ព្រឹត្តិការ​ណ៌​ដ៏​ធំ​មួយ​មិន​ធ្លាប់មាន​គឺ​ធំ​ជាង​មុន ល្អមើល​ជាង​មុន​និង​ជក់ចិត្ត​ជាង​មុន​។​
​សង្វៀន​នេះ​បាន​អញ្ជើញ​ខ្លា​កំណាច​កម្ពុជា​៣​រូប​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តែ​១​ពោលគឺ​ការប្រកួត​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ទី​១៣​ខែតុលា​២០១៩​នេះ​ដែល​ការប្រកួត​ទាំងអស់​មាន​៥​ទឹក​។​
​ការប្រកួត​ទាំងបី​គូ​មាន រឿង សុ​ភ័​ណ្ឌ ប៉ះ​កីឡាករ​ថៃ អ៊ី ខ្យូ​សាំង​។ កែវ រំ​ចង់ ប៉ះ​កីឡាករ ម៉ុង​ហ្គោ​លី Batjargal Sundui និង រិ​ទ្ធិ ភូ​លូ ប៉ះ​កីឡាករ​អូស្ត្រាលី Albert Xavier៕

 

Related posts

Leave a Comment