លើស​ពី​អាណិត! ក្រោយ​ល្បី​រឿង​ប្រុ​ញ​, ប៉េ​ត្រូ ថា ខ្លួន​លើស​នេះ​១០០​ដង ​ហើយ​ដាច់ចិត្ត​ទម្លាយ​​​កុងត្រា​ក្រដាស​ទទេ ​ទាំង​ទឹកភ្នែក​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មហាជន មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ទទួល​ដំណឹង​ថា នាយ​ប្រុ​ញ ដែល​ល្បី​ថា​ឆ្អឹង​អណ្ដែត ទទួល​បាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់​នោះ បែរជា​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន​វិញ ដោយ​លើក​ហេតុផល​ថា ថត​មិន​ទទួល​បាន​លុយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​ដំណឹង​នេះ ប៉េ​ត្រូ បាន​បង្ហោះ​ស្ក្រីន​ខ្លួន​ចុះ​កុងត្រា​ជាមួយ​ឧកញ៉ា​សម្បត្តិ​ភ្ជាប់​ជាមួយ​ព័ត៌មាន​ផ្សាយ​ពី​នាយ​ប្រុ​ញ កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ ហើយ​រៀបរាប់​យ៉ាង​វែង​អន្លាយ អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា «​ប្អូន​ប្រុ​ញ​អើយ​ប្អូន បង​មិនដឹងថា​ប្អូន​មានរឿង​អី​ឬ​ពិបាក​បែប​មិច​ទេ តែ​សម្រាប់​បង បង​លើស​ប្អូន​100​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​ធ្លាប់តែ​ឪ (​សែក​ក្លែងក្លាយ )​តែ​នេះ ជួប​ហើយ (​កុងត្រា ក្រដាស​ទទេ​​) គាត់​ថា អោយ​កាន់​ថត​ក្រដាស​ទទេ​សិន​ទៅ ពុទ្ធោ​អើយ ហើយ​គាត់​ថា​ផ្តល់​កុងត្រា​រយៈពេល​1​ឆ្នាំ​នោះ អ្វីៗ​មិន​ពិត​ទេ ទទួល​បាន​លុយ​ថ្លៃ ថត​ពីរ​រឿង និង​ឡាយ​ពីរដង​តែ​ប៉ុណ្ណោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(​ពោល​គឺថា ឡាយ​បានតែ​ពីរ​ដង ថត​បាន​ពីរ​រឿង​ទេ ចុងក្រោយ​ក៏​ស្ងាត់ឈឹង ហើយក៏​ដាច់ចិត្ត​ឆាត telegram ទៅ​គាត់​ដើម្បី​សុំ​លុយ​កុងត្រា​ខ្លះ​ឬក៏​អោយ​គាត់​ជួយ​ទិញ​ឡាន​ តូច​មួយ​ដើម្បី​ធ្វើដំណើរ ហើយ​ធ្វើការ​កាត់​ជូន​គាត់​វិញ ព្រោះ​ពេលនោះ​គ្មាន​អី​ជិះ​ទេ និយាយ​នេះ​មិន​ខ្មាស់គេ​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​ចង់​និយាយ​រឿង​ដែល​ជួប​កន្លងមក ហ៊ឹម ហើយ​ចំពេល ខាង​ក្រុមហ៊ុន​អាហារ​បំប៉ន​ធំជាងគេ នៅក្នុង​ស្រុក គាត់​បានផ្តល់ កុងត្រា​រយៈពេល​1​ឆ្នាំ តែ​អ្វីៗ ខាង​ក្រុមការងារ​គាត់ ថា​យើង​ជាប់​គេ​ហើយ អារម្មណ៍​ពេល​ហ្នឹង ធ្លាក់​ថ្លើម​ដល់​ដី បងប្អូន​សាក​គិត​មើល ខាត​ប៉ុន្មាន ម៉ឺន​ដុល្លារ =​បញ្ជាក់​ផុស​នេះ គឺ​គ្រាន់តែ​ចង់​បញ្ជាក់ ភាព​ស្អាតស្អំ​របស់ខ្ញុំ​ទេ​មិន​ចង់បាន​អ្វី​ពី​គាត់​ឡើយ សុំ​តែ​កុំអោយ​ជួយ​រឿង​បែបនេះ​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះ ខុស​មកពីរ​ខ្ញុំ​ទេ ដែល​ហ៊ាន​កាន់​ក្រដាស​ទទេ​ដោយ​គ្មាន​អក្សរ​ និង​ការ​ផ្តិត មេដៃ អោយ​បង្ហោះ ជា​សារ​ធា​រណៈ ​ខ្ញុំ​មិន​ហ៊ាន​តបត​​អ្វី​ទេ បានត្រឹមតែ​ទុក​ក្នុង​ចិត្ត ព្រោះ​គ្មាន​ឋានៈ គ្មាន​ខ្នង គ្មាន​ខ្សែ​រយះ​អ្វី​ទាំងអស់ សុំ​តែមួយ​រស់ និង​សុំ​អោយ​តែ ម្ចាស់ ក្រុមហ៊ុន អាហារ​បំប៉ន​ធំជាងគេ គឺ បងស្រី ទ្រី ដា​ណា Dana Try ជួយផ្តល់​ការងារ​អោយ​ប្អូន​វិញ​ផង​បានទេ ព្រោះថា​ព្រោះ ខ្ញុំ​មិនមាន​ពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន មួយ​នេះ ឬ​ក្រុមហ៊ុន​ផ្សេង​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១​កន្លងទៅនេះ ឧកញ៉ា សម្បត្តិ​បាន​បង្ហោះ​វីដេអូ​មួយ ស្ដីពី​ការ​ចុះ​កុងត្រា​ជាមួយ ប៉េ​ត្រូ អមដោយ​Caption​បញ្ជាក់ថា «​ថ្ងៃនេះ ខ្ញុំ​និង​ភរិយា បានផ្តល់​កុងត្រា​ការសហការ​ការងារ​ពេញ​១​ឆ្នាំ​ជាមួយ ក្រុម​បង​ធុង​ប៉េ​ត្រូ ដើម្បី​បង្កើត​វីដេអូ​កំប្លែង​សប្បាយៗ​ប្រចាំ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ។​ សូមអោយ​ការងារ​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​រួមគ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​ដំណឹង​របស់​ប្រុ​ញ ត្រូវ​បាន​ឧកញ៉ា​សម្បត្តិ​ធ្វើការ​បកស្រាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា រួច​មកហើយ​ថា លោក​ ក៏​មិន​ដឹងថា មូលហេតុ ដែល​ប្រុ​ញ​វេច​បង្វេច​ទៅ​ស្រុក​ដូចគ្នា ក្នុងនោះ​ក៏បាន​និយាយ​ពី​ការ​ជួយ​ទំនុកបម្រុង​នាយ​ប្រុ​ញ ផ្ដល់​កន្លែង​ស្នាក់នៅ ហូបចុក ផ្ដល់​ប្រាក់ខែ ផ្ដល់​លុយ​ចាយ​ក្រៅ​ផង​ដែរ។ តែ រឿង​គេ​ចាយវាយ​អស់យ៉ាង​ណា​នោះ លោក មិន​អាច​ទៅ​គ្រប់​គ្រង​ថវិកា​ក្នុង​ហោប៉ៅ​គេ​បាន​នោះដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ត្រង់ចំណុច​នេះ ក្នុងការ​ឡាយ​ជាមួយ​នាយ​កណ្ដុរ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ប្រុ​ញ ក៏បាន​ទទួលស្គាល់​ដែរ​ថា «៨ ខែ​ហ្នឹង​សល់​លុយ ១០០ ខ្មែរ នៅក្នុង​ហោប៉ៅ​, ឡាន​ដែល​ឧកញ៉ា សម្បត្តិ ឲ្យ គឺ​ចែកគ្នា​ជា​៣ ចំណែក ទីមួយ ម្ចាស់​សារព័ត៌មាន ទី​២ Admin ទី​៣ ខ្ញុំ​, ខ្ញុំ​សុំ​ដកខ្លួន អត់​រញ៉េរញ៉ៃ (​អត់​យក​ឡាន​ទេ​), បើ​លោកជំទាវ និង​លោក​ឧកញ៉ា (​សម្បត្តិ​) គាត់​ឲ្យ​លុយ​ខ្ញុំ​ម្តង 50$ 100$ ឲ្យ​ផ្ទាល់​»​។ ទោះយ៉ាងណា ក្រោយមក នាយ​ប្រុ​ញ បាន​បញ្ជាក់ថា ៨​ខែ​នេះ ទទួលបាន​លុយ​សរុប​ប្រហែល​៧០០ ៨០០​ដុល្លារ អត់​ដល់​ពាន់​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះ​ដំណឹង ដែល​ទម្លាយ​ដោយ​ប៉េ​ត្រូ​នោះ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២​នេះ មិនទាន់​ឃើញ ឧកញ៉ា សម្បត្តិ​ធ្វើការ​ឆ្លើយតប​បែប​ណា​នោះ​ដែរ។ ការពិត​ដូច​ប៉េ​ត្រូ​ និយាយ ឬ​យ៉ាងណា​នោះ មានតែ​រង់ចាំ​ការ​បកស្រាយ​បន្ថែម​ទៀត​ពី​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ៕ សូម​ទស្សនា​វីដេអូ ​ខាងក្រោម​នេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment