ចូលរួមសោកស្ដាយ! G-Devit ប្រកាសកាន់ទុក្ខ, ទេព បូព្រឹក្សដឹងហើយ ពោលពាក្យទាំងទឹកភ្នែកថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​អ្នកគាំទ្រ​ មានការ​ភ្ញាក់ផ្អើល ខណៈ​នៅ​សុខៗ​តារា​រ៉េ​ប លោក ងួន ចាន់​ដេវីត ប្រកាស​ដំណឹង​កាន់ទុក្ខ​យ៉ាង​ក្រៀមក្រំ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​រ៉េ​ប​រូបនេះ​ បាន​ផ្លាស់ប្ដូរ​ពី​រូប​របស់ខ្លួន ទៅជា​រូប​បូណ៌​កាន់​មរណ​ទុក​វិញ​ម្ដង ជាមួយនឹង​សំណេរ​យ៉ាងខ្លី​ថា “​ខ្ញុំ​កាន់ទុក្ខ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅលើ​បណ្ដាញ​សង្គម​សាមីខ្លួន ជី ដេវីត មិនបាន​ប្រាប់ថា សមាជិកគ្រួសារ ឬ​សាច់ញាតិ​ដែល​បាន​បាត់បង់​នោះ​ជា​នរណាម្នាក់​នោះឡើយ​។ ប៉ុន្តែ​បើតាម​មតិ​នៅលើ​ប្រអប់​ខ​មិន ​ត្រូវបាន​គេ​ដឹងថា គូស្នេហ៍​តារាចម្រៀង ទេព បូ​ព្រឹក្ស រូបនេះ​កំពុងតែ​កាន់ទុក្ខ​នៃ​មរណភាព​របស់​ជីតា។ មាន​ប្រិយមិត្ត​ខ្លះ​បាន​Comment ដោយ​ប្រាប់ថា ជីតា​របស់ ងួន ចាន់​ដេវីដ មានឈ្មោះ “​ងួន​” ដែល​ត្រូវបាន​យក​ធ្វើជា​នាមត្រកូល​របស់​តារាចម្រៀង​រ៉េ​ប​រូបនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា​ជាមួយគ្នា​នឹង​ដំណឹង​ដ៏​សែន​សោកសៅ និង​ក្រៀមក្រំ​បំផុត​នេះ ​គេ​ប្រទះឃើញ​មហាជន អ្នកគាំទ្រ ពិសេស​សិល្បករ​រួម​អាជីព​ជាច្រើន​បាន​សម្ដែង​ការសោកស្ដាយ និង​ចូល​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់លោក ជី ដេវីត ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ទេព បូព្រឹក្ស បានខំមិនពីប្រទេសបារាំង អមដោយស្ទីករឃ័រទឹកភ្នែកថា «លោកតាអើយ»។ បន្ថែមលើនេះ នៅយប់ថ្ងៃដដែល នៅលើទំពូ័រហ្វេសប៊ុករបស់ខ្លួន ទេព បូព្រឹក្ស បានបង្ហោះរូបថតជុំគ្នាជាមួយជីតាមួយសន្លឹក ហើយសរសេរថា «សូមឲ្យលោកតាទៅកាន់ សុគតិភព»៕​

Related posts