គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនចូលរោងការមួយថ្ងៃ លោក បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយដាក់Captionយ៉ាងចាក់ដោតថា «លាហើយ កញ្ញាៗវត្តភ្នំ លាហើយភាព នៅលីវ លាហើយភាព ស៊ីងក្រល ស្អែកនេះអភិជនចក់ ត្រូវចូលរោងការហើយគ្នាយើងក៏ដូចជាបងប្អូនអ្នកគាំទ្រមានពាក្យអ្វីជូនពរដល់ អេដមីនជីងចក់ទេ?»។
ដោយឡែក នៅថ្ងៃចូលរោងការនោះ Admin ជីងចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ហើយដាក់Captionកាន់តែញាក់សាច់ថា «នារីៗ កញ្ញាៗ វត្តភ្នំមើលហើយស្រក់ទឹកភ្នែកគ្រប់ៗគ្នា សូមជូនពរគូរ ស្វាមី ភរិយាថ្មី មានសុភមង្គលល្អ សេចក្តីសុខចម្រើនស្រលាញ់គ្នាដល់ចាស់រៀងខ្លួន មានតេជៈឈ្នះអស់សត្រូវគ្រប់ទិសទី សូមបានសម្រេចជោគជ័យក្នុងជីវិត ហេងៗគ្រប់ពេលវេលា។ 11/11/2021 ហ៊ាចក់ នឹង សោរ »។
ក្រោយរៀបការហើយ គេនៅតែសង្កេតឃើញ Admin ជីងចក់ ឧស្សាហ៍និយាយពីនារីៗវត្តភ្នំទៀត តែត្រូវបានអ្នកគាំទ្រគិតថា ពាក្យសម្ដីនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ ទោះយ៉ាងណា ថ្មីៗនេះ ស្រាប់តែការបែកធ្លាយ ប្រពន្ធខឹងញ័រសាច់ រឿងលោកហាក់កំពុងមានទំនងស្នេហាជាមួយនារីខាងក្រៅនោះ។
នៅក្នុងសារសំឡេងបែកធ្លាយនោះ គេឃើញ ប្រពន្ធទទួលយកអត់បានឡើយចំពោះទង្វើនេះ។ ចំណែកAdmin ជីងចក់ បានធ្វើការសុំទោសទៅកាន់ភរិយាផងដែរ ដោយសារតែខ្លួនពេលហ្នឹងខ្លួនឆ្កួតមួយពេល ហើយប្រពន្ធខឹងញ័រមាត់ឆ្លើយទៅវិញថា អារម្មណ៍ឆ្កួតនេះមានប៉ុន្មានលានដងក្នុងជីវិតបង។
គួរបញ្ជាក់ថា អ្នកនាង ទ្រិញ ផល្លា ត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូន១ មានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពូកែរកស៊ីទៀតផង។ លើសពីនេះ នាង ក៏ជាអតីតបេក្ខនារី ក្នុងកម្មវិធីដ៏ល្បីមួយ មានឈ្មោះថា កំពូលតារាបង្ហាញម៉ូដកម្ពុជា (Cambodia Next Top Model) ទៀតផង។
ចំពោះការសម្រេចជ្រើសរើស ជាគូអនាគត អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ថា ដោយសារទង្វើល្អ និង អត្តចរិតរបស់Admin ជីងចក់ ហើយចាស់ទុំ មកមើលក៏ឃើញថា បុគ្គលម្នាក់ហ្នឹងល្អដែរ។ ម្យ៉ាងទៀត ពីមុនAdmin ជីងចក់ជា មនុស្ស ខូចនឹងស្រី ប៉ុន្តែតាំងពីស្គាល់គ្នាមក គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ។
ចំពោះ Admin ជីងចក់ វិញ ធ្លាប់បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើស អ្នកនាង ផល្លា ជាស្ត្រីមេម៉ាយ មិនជ្រើសរើសក្រមុំ ជាគូអនាគតដែរថា មែនទែនទៅ បើនិយាយរឿងស្រី វាច្រើនៗមែនហើយ តែរកវាមិនជួបស្រី វាជួបតែញី ញីខ្វះអី មួយគគោកពេញភ្នំពេញ។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖