មិន​ទុក​យូរ! ដល់​វេន សង្សារ ​នាយ​ប្រុញ ​ចេញ​មុខ​និយាយ​រឿង ដែល​គេ​កំពុង​ល្បី ដោយ​អះអាង​ច្បាស់ៗ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរឿងប្រុញ ទៅស្រុកកំណើតវិញ ដោយអះអាងថា ថតមិនទទួលបានលុយ ក្លាយជាប្រធានបទដ៏រំសើបសម្រាប់មហាជននោះ, Adminរបស់តារាកំប្លែងវ័យរូបនេះ រួមនឹងសាក្សីមួយចំនួន បានចេញវីដេអូ បកស្រាយជាបន្តបន្ទាប់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ អ្នកដឹកនាំ ប្រុញ ​​បានធ្វើការ​បកស្រាយ រឿងនេះ ដោយមាន​ទាំង​សាក្សី​មួយចំនួនទៀត ដូចជា នាយ​ក្ដាម នាយ​តឿ នាយ​ញ៉ា​ញ់ ទៀតផង ជាមួយ​នឹងការទម្លាយពីអត្តចរិតរបស់នាយប្រុញថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​បកស្រាយ​នោះ Admin បាន​បង្ហាញ​ម៉ូតូ​១​គ្រឿង​បាត់​ស្លាក​លេខ ហើយ​បញ្ជាក់​ថា ម៉ូតូ​នេះ ជា​ម៉ូតូ ដែល​ខ្លួន​ទិញ​ឲ្យ​ប្អូន​ប្រុ​ញ ដែល​ប្អូនប្រុស​បាន​ទារ​ខ្លួន​ទិញ​ទាំង​កណ្ដាលយប់​អធ្រាត្រ​ម៉ោង​៣ គឺ​ប្អូន​ប្រុ​ញ បានធ្វើ​ទុក្ខ​បុក​ម្នេញ បើ​មិន​ទិញ​ឲ្យ​ទេ គាត់​អាច​នឹង​មាន​ការ​បង្ក ការប្រកាស​ស​.​ង្គ្រា​ម ព្រោះ​គាត់​ដើរ​កាន់​ដុំ​ថ្ម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា អញ្ចឹង​ដោយ​ទឹកចិត្ត​លោក លោក​មិន​ចង់​ឲ្យ​មាន​បញ្ហា​អី​កើតឡើង ក៏​លួង​ទាំង​យប់​ថា អូន​អើយ អូន​កុំ​ធ្វើ​បែប​ហ្នឹង ចាំ​បង​ទិញ​ម៉ូតូ​ឲ្យ ​អញ្ចឹង​គាត់​ក៏បាន​ស្ងប់​សិន​ទៅ​។ លោក​ថា ម៉ូតូ​នេះ ទិញ​មក​មាន​ពន្ធ មាន​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ​បាត់​ស្លាក​លេខ ដោយ​មិន​ដឹងថា ប្អូន​ប្រុ​ញ​ជិះ​យក​ទៅ​បាត់​នៅឯណា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា ម៉ូតូ​ហ្នឹង​លោក​ក៏​ធ្លាប់​ដាក់​GPS​ផងដែរ តែ​ប្រុ​ញ​ដក​ទាំង​GPS​ក្រវាត់​ចោល​ទៀត​។ អញ្ចឹង​អ្វី ដែល​លោក​ឮ​ថា ប្រុ​ញ ធ្វើការ​អត់​ដែល​មាន​សល់​អី​នោះ តាមពិត​គាត់​មាន​ម៉ូតូ​មានអី ហើយ​លុយ​ចាយ​អី​មាន​ជាប្រចាំ ហើយ​គាត់​ជំពាក់​លុយ​គេ​សព្វ​ទិស​នៅ​កន្លែង​ណា​ក៏​លោក​បានដឹង សង​ជូន​គាត់​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ Admin​បាន​សួរ​ទៅកាន់​សាក្សី​ដើម្បី​បង្ហាញ​ពី​ចរិត​នាយ​ប្រុ​ញ ក្នុង​នោះ នាយ​ក្ដាម បាន​បញ្ជាក់ថា ចរិត នាយ​ប្រុ​ញ ជិះ​ម៉ូតូ​ពេញ​បុរី ពេល​គេ​ស្ដី​ឲ្យ គាត់​ថា​ឲ្យ​គេ ចង់​វ៉ៃ​គេ ពេល​គេ​ប្រាប់​ស្រួលបួល ចេញ​ចរិត​មក​កោងកាច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាយ​តឿ បាន​បញ្ជាក់ដែរថា នាយ​ប្រុ​ញ ដើរលេង​ដាច់​យប់ បងប្រុស​របស់​គាត់​តេ​រក ក៏​អត់​លើក ពេល​លោកគ្រូ​ត្រូវ​ថត ដាស់​គ្នា​៥ ៦​នាក់ ក៏​អត់​ក្រោក​ដែរ ហើយ​លេង​ហ្គេម​​​ក្នុង​កម្មវិធី​ទៅ​ស្វាយរៀង​វិញ គ្មាន​ដេក​ទេ ពេញ​មួយ​យប់​ទល់​ភ្លឺ ម៉ោង​៤​ក្រោកទៅ​ផ្ទះ​វិញទៀត​។ ក្នុងនោះ Admin និង នាយ​តឿ បញ្ជាក់​ពី​ការ ដែល​នាយ​ប្រុ​ញ និយាយ​ទូរ​សព្ទ​ជាមួយ​ស្រី​ស្នេហ៍​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​នាយ​ញ៉ា​ញ់ ដែល​អះអាង​ថា ជា​អ្នកចូលរួម​ដាស់​នាយ​ប្រុ​ញ ដែល​នោះ បាន​លើកឡើងថា ប្រុ​ញ​ពេលយប់​លេង​ហ្គេម និយាយ​ទូរ​សព្ទ ទាក់ទង​គេ​ផ្សេងៗ​។ ញ៉ា​ញ់​ថា ធម្មតា យប់​យើង​ត្រូវការ​ដេក គាត់ ភ្លឺ​ឡើង​ដេក យប់​ឡើង​និយាយ​ទូរ​សព្ទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយគ្នា​នេះ នាយ​ញ៉ា​ញ់ បាន​បញ្ជាក់​ថា ម៉ូតូ​នេះ ពិតជា​របស់​ប្អូន​ប្រុ​ញ​មែន ហើយ​មូលហេតុ ដែល​យក​មក​ទុក​ខាងក្រៅ​នេះ ដោយសារតែ​គាត់​ជិះ​ពេក ហើយ​ការ​ទុក​នៅ​ខាងក្រៅ​នេះ បងប្រុស​គាត់​ជា​អ្នក​ផ្ដើម​ឲ្យ​យក​មក​លាក់​នៅ​ទីនេះ​តែម្ដង​។ ប៉ុន​នេះ ​នៅ​មិនទាន់​អស់​ទេ ពួកគេ​បាន​និយាយ​ពី​អត្តចរិត​របស់​នាយ​ប្រុ​ញ ជាច្រើន​ទៀត ​អាច​ទស្សនា​បាន​ក្នុង​វីដេអូ​ខាង​ក្រោម​រូបថត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​អស់ចិត្ត ហើយ​មាន​គេ​គិតថា​ខ្លួន​កេង​ចំ​ណេង​លុយ​ប្រុ​ញ​នោះ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ លោក​សូ​កាន រួម​នឹង​តារា​កំប្លែង​ប៉ុ​ន្មា​នាក់​ខាងលើនេះ បានចេញ​វីដេអូ បកស្រាយ​ម្ដងទៀត ក្នុងនោះ អ្នកដឹកនាំ​រូបនេះ បាន​បញ្ជាក់ថា ខ្លួន​កេងចំណេញ​លុយ​ប្រុ​ញ​យ៉ាងម៉េច លុយ​បើក​ប្រាក់ខែ​ពី​ឧកញ៉ា​ដូចគ្នា ប្រុ​ញ​បើក​ក្នុងនាម​ជា​តួ​សម្ដែង លោក​បើក​ក្នុងនាម​ជា​អ្នកដឹកនាំ មាន​តួនាទី​រៀងខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក​សូ​កាន បាន​និយាយ​ពី​អត្តចរិត​របស់​ប្រុ​ញ​បន្ថែមទៀត និង​លើក​ជា​សំណួរ​ទៅកាន់​ប្រុ​ញ​ថា តើ​ប្រុ​ញ មាន​ធ្លាប់​យកលុយ​ឲ្យ​ទៅ​ស្រី​ដែរ ឬ​អត់​? បើសិនជា​ធ្លាប់​ឲ្យ​ប្រុ​ញ​ឆ្លើយ​មក តែបើ​មិន​ធ្លាប់​ឲ្យ​ក៏​ប្រុ​ញ​មួយ​សិទ្ធិ​បដិសេធ គ្រាន់តែ​លោក​ចង់ដឹងថា ប្រុ​ញ ធ្លាប់​យកលុយ​ប្រាក់ខែ​ទៅ​ឲ្យ​ស្រី​អត់​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់ទៀតថា អ្វី ដែល​លោក​សុំ​ចុងក្រោយ​មួយទៀត ទៅកាន់​ប្រុ​ញ សូម​ឲ្យ​ប្រុ​ញ​ឡើងមក​ភ្នំពេញ ដោយមាន​ឪពុកម្ដាយ​មក​ជួយ​ក៏បាន​ដែរ​ កុំមកម្នាក់ឯង ដើម្បី​មក​ដោះស្រាយ​រឿង​ឡាន​ថា ត្រូវ​ពុះ​បំណែក ឬ​ប្រុ​ញ​ចង់​ទាមទារ​យក​ដាច់ដោយឡែក​ក៏​យក​ទៅ ស្រេច​តែ​ប្រុ​ញ​ចង់បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដឹកនាំ​រូបនេះ​បន្តថា បើ​ប្រុ​ញ​ជា​មនុ​ស្ស​មាន​បេះដូង ប្រុ​ញ​ធ្វើ​អ្វី តាម​ដែល​អាច​ធ្វើ​បាន​អញ្ចឹង​ទៅ តែ​ត្រូវ​ឡើង​មក​ដោះស្រាយ​នៅ​ទីនេះ​ឲ្យ​ចប់​សព្វ​គ្រប់ ហើយ​យើង​ដោះស្រាយ​រឿង​ឡាន​ហ្នឹង ព្រោះ​លោក​ឧកញ៉ា ក៏​រង់ចាំ​ដោះស្រាយ​បញ្ចប់​រឿង​ឡាន​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​រឿង​ខាងលើ បានក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហា​ជន ដោយ​អ្នកខ្លះ​ជឿ ហើយ​អ្នកខ្លះ​មិន​ជឿ​នោះ នារី​ម្នាក់ ដែល​អះអាងថា ជា​សង្សារ​នាយ​ប្រុ​ញ បានចេញ​មុខ ទម្លាយ​តាមរយៈ​សារ​ថា «​សួស្ដី លោកពូ ខ្ញុំ​ដឹង​ថា ពូ​កំពុង​តែមាន​គេ​យល់​ច្រឡំ​ពី​ប្រុ​ញ ហើយ​ពូ​និយាយ​មក ក៏ត្រូវ​ដែរ ប្រុ​ញ​ជា​មនុស្ស​រឹងទទឹង​ខ្លាំង ហើយក៏​ចូលចិត្ត​ដើរលេង​ច្រើន ទោះ​ខ្ញុំ​មិនបាន​នៅ​ជាមួយ​ប្រុ​ញ ក៏​ខ្ញុំ​ដឹង​ពី​ចរិត​គេ​ដែរ ព្រោះ​ពេលខ្លះ​គេ​និយាយ​ជាមួយ​ខ្ញុំ ក៏​មិនសូវ​ពីរោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ជា​អ្នក​និយាយ​ជាមួយ​គេ​ដល់​ព្រឹក​មែន តែ​ខ្ញុំ​ក៏​ខំ​និយាយ​ថា​ឲ្យ ប្រញាប់​គេង​ទៅ ប្រយ័ត្ន​ទៅ​ថត​មិនកើត គេ​ថា គេ​មិន​ខ្វល់​ទេ ហើយ​ខ្ញុំ​ក៏​និយាយ​ទៀត​ថា គ្មាន​អ្នកណា​ហ្នឹង​ហ៊ាន​ថា​ឲ្យ​គេ​ទេ ពេលខ្លះ​ដើរលេង​ដេក​ផ្ទះ​គេ ខ្ញុំ​ខ​ល​ទៅ​ឲ្យ​ទៅផ្ទះ ក៏​មិន​ទៅ ហើយ​និយាយ​ជាមួយ​ខ្ញុំ​ផង លេង​ហ្គេម​ផង ដល់​ព្រឹក​មែន​ហ្នឹងឯង ពូ​និយាយ​មក គឺ​សុទ្ធតែ​ត្រូវ ខ្ញុំ​និយាយ​ជាមួយ​គេ​រួចហើយ​ថ្ងៃ​ខ្ញុំ​ដឹង ពី​ខ្ញុំ​សង្សារ​ប្រុ​ញ​ផ្ទាល់​»៕ សូម​ទស្សនា​វីដេអូ លម្អិត​ខាងក្រោម​នេះ ៖

Related posts