មិន​គួរសោះ! លោកជំទាវ ហ៊ុន ស៊ី​ណាត ឆ្លើយឆ្លង​ជាមួយ​លោកស្រី​ទ្រី ដា​ណា រឿង​អ្នក​សម្ដែង​ធ្វើជា​ជួយ​គេ

គេ​នៅ​ចាំ​បាន​ថា ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០ លោកពូ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​រថយន្ត​របស់​គេ​មួយ​គ្រឿង ហើយក៏​លុតជង្គង់​សំពះ​សុំ​ការ​អធ្យាស្រ័យ​ពី​ម្ចាស់​ឡាន ហើយ​ទីបំផុត​ ម្ចាស់​ឡាន​ក៏​ព្រម​លើកលែង​ឲ្យ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន សម្ដែង​ការ​អបអរ​ចំពោះ​លោកពូ និង​អរគុណ​សន្ដាន​ចិត្ត​ម្ចាស់​ឡាន​ផង​ដែរ។

ជាក់ស្ដែង​ពេលនោះ ស្រីអូន ស្រស់​ធម្មជាតិ បាន​បង្ហោះ​សារ​ទាំង​ទឹកភ្នែក និង​អរគុណ​ម្ចាស់​ឡាន ជាមួយនឹង​ការបង្ហាញ​បំណង​ចង់​ជួយ​លោកពូ​ម្នាក់​នោះ​ដូច្នេះ​ថា «​ហឹម លោកពូ​អើយ​ថ្វាយបង្គំ​ដល់​ដី​ប្រហែល​គាត់​ភ័យ​ខ្លាំង​មិនដឹង​រកលុយ​ឯណា​សង​ឡាន​ឃើញ​រូបភាព​នេះ​ខ្លោចចិត្ត​អាណិត​គាត់​ណាស់​ពុក​គេ​ពុក​យើង​ជិះ​ម៉ូតូ​ដឹក​អេតចាយ​ប៉ះ​ជាមួយ​ឡាន​គាត់​ថ្វាយបង្គំ​សុំទោស​ម្ចាស់​ឡាន»។

ស្រីអូន​បន្តថា «​អរគុណ​ម្ចាស់​ឡាន​ដែល​អាណិត​លើកលែងទោស បងប្អូន ដែល​ស្គាល់​លោកពូ​ជួយ​ប្រាប់​គាត់​ផង​ខ្ញុំ​ចង់​ផ្ដល់​ដើមទុន​ជូន​គាត់​រកស៊ី ជួយ​ស៊ែរ​ប្រាប់​គាត់​ផង​បងប្អូន​នឹក​ស្រមៃ កាល​ប៉ា​រត់​ម៉ូតូឌុប​ជួប​រឿង​ប្រហែល​នេះ ខ្ញុំ​ខ្លោចចិត្ត​ណាស់​ពុក​អើយ អតីតកាល ដែល​មិនអាច​បំភ្លេចបាន អ្នកក្រ ទើប​យល់​អារម្មណ៍​»​។​

នៅពេល​នោះ គេ​មិនដឹងថា ស្រីអូន ស្ត្រី​ចិត្តធម៌ ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​ជាច្រើន​ពី​មហាជន​នោះ បាន​ជួយ​ជាដើម​ទន់​ដល់​លោកពូ​ដូច​ការ សន្យា ឬ​យ៉ាងណា​នោះឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ ស្រាប់តែ​មាន​រឿង​មួយ​មិន​នឹកស្មាន​ដល់។

លោកស្រី​ទ្រី ដា​ណា បាន​បង្ហោះ​រូបភាព​លោកពូ​ជាច្រើន​សន្លឹក អមដោយ​សារ កាលពី​ព្រលប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០១​ថា «​ប្រហែលជា​ខែ​១២ ឆ្នាំ​មុននេះ ខ្ញុំ​ឃើញ​គេ​បង្ហោះ​រូប​លោកពូ​ម្នាក់នេះ លុតជង្គង់​ថ្វាយបង្គំ​សុំ​ការ​អធ្យាស្រ័យ​ពី​ម្ចាស់​ឡាន ពិតជា​អាណិត​គាត់​ណាស់​ កាលនោះ​ចង់​ជួយ​គាត់​ដែរ តែ​ឃើញ​គេ​ប្រកាស​ជួយ​ច្រើន​ហើយ ក៏​ទៅ​ជួយ​អ្នកផ្សេង​វិញ​។ ឥឡូវ ទៅជា​អ្នក​ជួប​គាត់​បង្ហោះ​ថា មិនទាន់មាន​អ្នក​ទៅ​ជួយ​គាត់ ចឹ​ង​ខ្ញុំ​នឹង​បំពេញ​បំណង​គាត់ ជួយ​គាត់​ដើម្បី​លើកទឹកចិត្ត ឱ្យមាន​ការតស៊ូ​ក្នុង​ជីវិត​បន្ថែម​ទៀត»។

លោកស្រី​បន្តថា «​លឺ​អ្នកជិតខាង​គាត់ ថា​លោកពូ​នេះ គាត់​ដឹក​ថ្នាំ​លក់ ចិញ្ចឹម​កូន និង​ប្រពន្ធ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ទួល​សង្កែ​។ យឺត​បន្តិច​ហើយ​លោកពូ តែ​នាង​ខ្ញុំ​នឹង​លើកទឹកចិត្ត ផ្ដល់​កម្លាំងចិត្ត​ដល់​លោកពូ ​ខ្ញុំ​និង​ជួយ​លោកពូ»។

លុះនៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោកស្រី​ទ្រី ដា​ណា បាន​ចុះទៅ​ជួប​លោកពូ ដោយផ្ទាល់ ហើយ​ថតរូប​បង្ហោះ ជាមួយនឹង​ការបញ្ជាក់​ដូច្នេះ​ថា «​នាង​ខ្ញុំ​និង​ស្វាមី ជួយ​ជា​ស្បៀងអាហារ​គ្រប់មុខ ថវិកា 3000$ ទុក​ជូន​គាត់​ចាត់ចែង​សង​គេ ទិញ​ម៉ូតូ​ថ្មី និង​សល់​ខ្លះ​ទុកជា​ដើមទុន​បន្ត​។ អរគុណ​ប្អូន​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ដែល​ជួយ​គាត់​បន្ថែម 1000$ ផងដែរ»។

លោកស្រី​បន្តថា «​នាង​ខ្ញុំ និង​ស្វាមី ជាមួយ​ប្អូន​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​មកជួប​លោកពូ ដែល​លុតជង្គង់​ថ្វាយបង្គំ​គេ​ថ្ងៃមុន​នោះ​ហើយ ពិតជា​អាណិត​ណាស់​ឪពុក​គេ ឪពុក​យើង​ខំប្រឹង​ដើម្បី​កូន និង​ប្រពន្ធ​កំពុងមាន​ជំងឺ គាត់​ទើប​ប្រាប់​ថា កាល​ប៉ះ​ជាមួយ​គេ​នោះ បែក​ឆ្អឹង​មិនទាន់​ជា​ផង នៅ​ជំពាក់​លុយ​គេ​ខ្ចី​មក​ព្យាបាល​របួស 300$ ទៀត​។ គាត់​កំពុង​រក​ខ្ចី​គេ​ថែម ព្រោះ​មើល​ជើង​ខ្លួនឯង​ផង មើល​ប្រពន្ធ​មាន​ជំងឺ​ផង ហើយ​កូន​នៅ​តូច​ទៀត របរ​លក់​ថ្នាំខ្មែរ​គាត់ លក់​មិនសូវ​ដាច់​ទេ រកលុយ​បង់​បន្ទប់​ជួល​មិន​គ្រាន់​ផង»។

ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ បន្ថែម​ថា «​ស្ដាប់​គាត់​ទៅ ពិតជា​អាណិត​ណាស់ ខ្ញុំ​រក​ជួយ​គាត់​តាំងពី​ដំបូង តែ​កាលនោះ​ឃើញ​គេ​ប្រកាស​ជួយ​ច្រើន ទើប​ទៅ​ជួយ​អ្នក​ផ្សេង កុំ​ឱ្យ​ថា​ សម្រុក​ទៅ​ជួយ​តែ​ម្នាក់ ដល់ពេល​សួរ​គាត់ ថា​លឺ​គេ​ប្រកាស​មែន តែ​មិន​ទាន់​មាន​អ្នកណា​ជួយ​ទេ ទូរ​សព្ទ​គាត់​ក៏​លេង ហ្វេ​ស​ប៊ុ​ក​អត់​បាន ចឹ​ង​មិន​ដឹង​មើល​តាម​ណា​។ សង្ឃឹម​លោកពូ និង​ភរិយា​ឆាប់​ជាសះស្បើយ»។

ដោយ​ឃើញ​លោកស្រី​ទ្រី ដា​ណា បង្ហោះ​សារ​បែបនេះ ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​សែរ​សារ​នេះ ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ដាក់​Caption​ថា «​មាន​ច្រើន​ហើយ​ក្មួយ​អា​រឿង​ប្រាប់ថា​ជួយ បែរជា​មិន​ជួយ​វិញ​នោះ អ្នកខ្លះ​គ្រាន់តែ​សម្ដែង​ឲ្យ​ញាតិ​មើល ក្រោយមក​ធ្វើ​មិនដឹង​រហូត​មនុស្ស​នោះ​ស្លា ប់​បាត់ទៅ ខ្លះទៀត​គាត់​អត់​អី ក៏រ​ត់ទៅ​បួស ចង់តែ​សើច​ទេ​ហេតុ​អី​ចាំបាច់​សម្ដែង​ម្ល៉េះ​លោក​ព្រះ»។

ពេលនោះ លោកស្រី​ទ្រី ណា​ណា តប​ថា «​គោរព​ជំទាវ​មីង ខ្ញុំ​នឹកស្មាន​មិន​ដល់​សោះ​។ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏​តប​វិញ​ថា «​ដោយ​ក្មួយ​ស្មាន​មិន​ដល់​ពីព្រោះ​ក្មួយ​មិនចេះ​សម្ដែង​ដូច​គេ​នោះ​អី​»​។ អ្នកស្រី​ទ្រី ដា​ណា ក៏​តប​ទៅវិញ​ទៀតថា «​ចា​ជំទាវ​មីង ការសំដែង​បានតែ​មួយ​ឆាវ​ទេ​មុន​និង​ក្រោយ​គេ​គង​តែ​ដឹង​»​។ ទោះយ៉ាងណា​យើង​មិនដឹងថា លោកជំទាវ និង​អ្នកស្រី​ទ្រី ដា​ណា ចង់​និយាយ​សំដៅ​ឲ្យ​អ្នកណា​នោះឡើយ៕


Related posts

Leave a Comment