គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ តារាសម្តែងស្រី ដួង ម៉ានិច និង បុរសវ័យក្មេង ថៃ អតិជាតិ បុត្រ បានថតរូបដាក់មុខរោងការយ៉ាងស្ងៀមស្ងាត់ រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបង្ហាញទំនាក់ទំនងស្អិតរមួតជាមួយគ្នានោះ។
នៅពេលនោះ នៅពេលគេសួរនាំ ស្រាប់តែមានអ្នកឆ្លើយជំនួសថា ពួកគេគ្រាន់តែថតរួមគ្នាផ្សព្វផ្សាយឲ្យសម្អាងការប៉ុណ្ណោះ។ ប៉ុន្តែតាមគណនីឈ្មោះ Sokha Artist បានឲ្យដឹងថា តាមពិតពួកគេមិនមែនថតផ្សព្វផ្សាយឲ្យសម្អាងការណាមួយទេ គឺពួកគេថតរូបភាពសម្រាប់ដាក់មុខរោងជ័យរបស់ពួកគេនៅពេលខាងមុខមែន។
តាំងពីពេលនោះមក គេសង្កេតឃើញថា ពួកគេកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាហូរហែ ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសពួកគេមិនស្ទើរនោះទេ ថែមទាំង ជូនពរឲ្យពួកគេស្រឡាញ់គ្នាបែបនេះរៀងរហូតទៀតផង។
ទោះយ៉ាងណាមួយរយៈចុងក្រោយនេះ គេពុំឃើញពួកគេ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទៀតនោះឡើយ សូម្បីតែឡាយជាមួយគ្នាក៏មិនឃើញទៀតដែរ។ ពួកគេឡាយចុងក្រោយ យ៉ាងផ្អែមល្ហែមជាមួយគ្នាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ តាំងពីពេលនោះមក មិនឃើញឡាយជាមួយគ្នាទៀតឡើយ។
យ៉ាងណាមិញ បើឮតាមពាក្យចចាមរ៉ាមថា ពួកគេទាំងពីរនាក់ត្រូវបាន ចាស់ទុំបំបែកពួកគេ ដោយសារតែវ័យខុសគ្នាច្រើន។ ចំណែកឯហ្វ្រេន នៅក្នុងហ្វេសប៊ុក ក៏បានសរសេរដែរថា «អាណិតបុត្រផង កូននិច្ចបងប្អូនស្រឡាញ់អ្នកទាំងពីរខ្លាំងណាស់ឪពុកម្ដាយក៏មិនត្រូវបំបែកកូនដែរ»៕ សូមទស្សនាវីដេអូ ពួកគេឡាយបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាចុងក្រោយខាងក្រោមនេះ ៖