គេនៅចាំបានថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបទ ចម្រៀង «Are you ok?» របស់ផលិតកម្ម Galaxy Navatra ត្រូវបានផលិតកម្មធំមួយរបស់ចិន GESTOS ទិញសិទ្ធិផ្ដាច់មុខយកទៅផលិតបន្ត។
ការទិញនេះ ធ្វើឡើង បន្ទាប់ពីបទនេះ ចេញជាMVកាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី មិនធ្លាប់មាននៅកម្ពុជាកន្លងមក ដោយគិតរហូតមកដល់ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទស្សនាសរូបរហូតទៅដល់ជិត២០លានដងទៅហើយ ខណៈពេលនេះ រយៈពេលត្រឹម៥ខែ ១២០លានដង។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំ ដែល អ្នកចូលរួមរួម មានទាំងសិល្បករជាតិ, អន្តរជាតិ, ភាគីពាក់ព័ន្ធ, អ្នកសារព័ត៌មាន និង ភាគីទាំង២ផលិតកម្មនោះ ក៏មានការចាប់អារម្មណ៍ខ្លាំងលើយុវតីម្នាក់ផងដែរ ដោយនាង មិនត្រឹមតែមានវ័យក្មេង សម្រស់ស្រស់ស្អាត ថែមទាំងមានសមត្ថភាពឈរជាតំណាងឱ្យផលិតកម្ម Galaxy Navatra និយាយភាសាអង់គ្លេស និងខ្មែរបានយ៉ាងល្អ។
យុវតីរូបនេះ ត្រូវបានគេដឹងថា ឈ្មោះ ហេង នុត្តា បច្ចុប្បន្នកំពុងសិក្សាថ្នាក់ទី១០នៃសាលាអន្តរជាតិមួយនៅភ្នំពេញ ត្រូវជាកូនស្រីច្បងរបស់លោក ហេង ឡុង។ នៅចំពោះមុខអ្នកចូលរួមទាំងអស់ យុវតីរូបនេះ បានឡើងថ្លែងសន្ទរកថា ជាភាសាខ្មែរ និងភាសាអង់គ្លេសបានយ៉ាងល្អ គួរឲ្យចង់ស្ដាប់ទៀតផង។
យុវតី ហេង នុត្តា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កត្តា ដែលជំរុញរូបនាង មានភាពក្លាហាន និងអាចឈរលើវេទិកាយ៉ាងធំដោយគ្មានភាពភ័យខ្លាចបែបនេះ បណ្ដាលមកពីមានការលើកទឹកចិត្តពីឪពុក ហេង ឡុង និងការគាំទ្រពេញទំហឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
‘
យុវតី ហេង នុត្តា ក៏បានបញ្ជាក់ដែរថា នៅថ្ងៃអនាគតខ្លួនអាចនឹងក្លាយជាអ្នកថ្លែងសន្ទរកថា និងជាអ្នកជួយបកប្រែបទចម្រៀងឱ្យផលិតកម្ម Galaxy Navtra ថែមទៀតផង។
និយាយពីលោកហេង ឡុង វិញ ដែលជាអ្នកសរសេរLyricអង់គ្លេស បទខាងលើ និងបទ CAMBODIAN PRIDE វិញ បានបច្ចុប្បន្ន បាននិងកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ដែលមានកូនស្រីម្នាក់ដូចគ្នានោះ។
ទោះជាលោក ហេង ឡុង បានលែងលះគ្នាជាមួយប្រពន្ធមុន ដែលជាម្ដាយបង្កើតកូនស្រីលោកហើយក៏ពិតមែន តែទំនាក់ទំនង ការរាប់អានរបស់លោក ជាមួយប្រពន្ធមុននេះនៅតែល្អ ដូចទៅនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលធ្វើការរាប់អានជាមួយលោកឆានី ដូចបងប្អូនអញ្ចឹងដែរ។
ជាក់ស្ដែង ថ្មីៗនេះ លោក ហេង ឡុង បានបង្ហោះរូបថតជាមួយកូនស្រី ហើយបង្ហាញអារម្មណ៍កក់ក្ដៅ ជាមួយនឹងការបញ្ជាក់ដូច្នេះថា «ឆ្នាំនេះជាលើកទី១ មានអារម្មណ៍ថាកក់ក្តៅ អរគុណអតីតភរិយាខ្ញុំ ដែលអនុញ្ញាតឱ្យកូនស្រីមកដើរលេងជាមួយឪពុកនាថ្ងៃចូលឆ្នាំខ្មែរ។ ពួកយើងទោះជាមិនអាចរស់នៅជួបជុំជាគ្រួសារ ក៏នៅតែរាប់អានគ្នាដូចបងប្អូន»៕