ក្អួតឈាម​! ទេព បូ​ព្រឹក្ស ដាក់​មួយ​បទ​នេះ ផ្ញើជូន​អ្នក​ប៉ិន​មើលងាយ​គេ ហើយ​ប្រាប់ថា បើ​ចង់​ជិះ Rolls Royce…(មានវីដេអូ)

គេ​នៅ​ចាំបាន​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង​ងួន ចាន់​ដេវីត ហៅ​G-Devith ទើបតែ​ចេញ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​លុយ​» ដោយ​រៀបរាប់​ពី​ជីវិត​តស៊ូ​របស់ខ្លួន​រហូត​ទទួលបាន​លទ្ធផល​ល្អ និង​លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ ខិតខំ​រកលុយ​ផងដែរ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ តារាចម្រៀង​ទេព បូ​ព្រឹក្ស ក៏​បញ្ចេញ​ចម្រៀង​១​បទ​ផងដែរ មាន​ចំណងជើង​ថា «TWERK THAT A$$» ដោយ​រៀបរាប់​ពីបទ​ពិសោធន៍​ដែល​ខ្លួន​ជួបប្រទះ ហើយ​ឌឺដង​ផ្លែផ្កា​ធ្វើការ​ផ្ញើជូន​ទៅកាន់​អ្នក​ចូលចិត្ត​មើលងាយគេ។

ក្រៅពី​ការ​បង្ហោះ​បទ​នេះ​ចូលទៅ​កាន់​យូ​ធូប​នោះ ទេព បូ​ព្រឹក្ស ក៏បាន​បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ ដោយ​ដាក់​Caption​ថា «​បើ​ចង់​ជិះ Rolls Royce មិនមែន​អភិជន​ជិះ​អត់​បាន ឬក៏​យ៉ាង​មិច ហា​??[ ក្បាល​ធំ​តែ​ខួរ​តិច​មាត់​វាច​ង្រៃ​មិនដឹង​វា​យ៉ាងម៉េច​? ] គេ​វាយតម្លៃថា ទេព បូ​ព្រឹក្ស មិនបាន​ប៉ុន្មាន​វា​នឹង​ស្ងាត់​ដល់​ឥឡូវ​ទាំង​មេ ទាំង កូន​បិទមាត់​ដូច​គេ​ចុក​»​។​

នៅ​ល្ងាច​ថ្ងៃ​ដដែល ទេព បូ​ព្រឹក្ស បាន​ចែករំលែក​បទ​នេះ ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឡើងវិញ ហើយ​ដាក់​Caption​ធ្វើការ​ឆ្លើយតប​ទៅ​អ្នក​មើលងាយ​ខ្លួន​ថា «​ជូន​ចំពោះ​ពពួកប៉ិន​មើលងាយ​គេ ហើយ​មិច​ទៅ​អ្នកក្រ​មិនអាច​មានបាន ឬ​? ហើយ​ម៉េច​ទៅ​អ្នកចម្រៀង អ្នកលក់​ឡេ មិនអាច​ជិះRolls Royce បាន​ឬក៏​យ៉ាង​ម៉េច​ហា

វា​ជា​រឿង​ធម្មតា​ទេ​បងលុយ​គេ គេ​ខំ​រក​គេ​ចង់​ជិះ​អី​ក៏បាន​ដែរ​យល់​? ដល់​ថា​ឲ្យ​គេ​បាន ដល់​គេ​និយាយ​វិញ​ថា​គេ​នឹង សន្សំរឿង okay ថា​ក៏បាន​ព្រោះ​តាំងពីដើម​មកហើយ ដែល​គេ​គិតថា​យើង​ជា snake ចឹ​ង​បើ​ដឹង​ហើយ​កុំ​ប៉ះ snake ណា ព្រោះ​snake នៅតែ snake​ទេ Easy come easy go»។

អ្វី​ជាការ​កត់​សម្គាល់​មួយទៀត​នោះ ទេព បូ​ព្រឹក្ស បាន​តែងខ្លួន​ប្លែក​ទៀតហើយ​ក្នុងការ​សម្ដែង​ចម្រៀង​មួយ​បទ​នេះ ដោយ​នៅលើ​ក្បាល​ជា​ក្ដាម​ដ៏​ធំ​មួយ រហូត​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា បើ​មិន​ប្លែក មិនមែន​ទេព បូ​ព្រឹក្ស នោះទេ។

ចំពោះ​បទ​ចម្រៀង​វិញ អ្នកគាំទ្រ បាន​លើកឡើងថា «​មិនដឹងថា អោយ​អ្នកណា​ទេ​ តែ​ពីរោះ​ស្ដាប់ និង​អត្ថន័យ​ឡូយ​ ភ្លេង​ឡូយ​មាន​អារម្មណ៍​ថា​ចង់​ស្ដាប់​។ មិនដឹង​សាមីខ្លួន​នោះ​ក្អួត​ឈាម​ប៉ុនណា​ទេ​។ បទ dit way មួយៗ​អ​ត្ថ​ន័យ​ឡូយ​, បទ​នេះ ditway ធ្វើ​ទាំងអស់​ឡូយ​មែន​, គិត​លេងៗ​មើល ថា​Big sister នោះ​ជា​អ្នកណា​? ជា​មនុស្ស​ធម្មតា ឬ​ជា​Super Star, ប្លែក​ទៀតហើយ​អាយ​ដល​, ប្លែក​រហូត​ចែ​, ខ្ញុំ​ចូលចិត្ត​អ្នក តែ​ខ្ញុំ​មិន​ចង់​ឱ្យចេញ​បទ​បែប​ឌឺដង​អ្នកណា​ទេ​»៕​

Related posts

Leave a Comment