ខ្មែរ​ចង់​ដឹង​រឿង? Admin ជីង​ចក់ ថា ធ្វើ​ជ្រូក បើ​ខ្លាច​ទឹក​ក្ដៅ​ចប់​ហើយ រួច​បង្ហោះ​សារ​នៅ​មុននេះ ដោយ​ប្រាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត អ្នក​តាម​ដាន​ព័ត៌មាន​កីឡា​ភាគច្រើន ច្បាស់ជាបានជ្រាបរួចមកហើយ​ថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទ្រិ​ញ ផល្លា ត្រូវបាន​គេ​ដឹង​ថា ជា​ស្ត្រី​មេម៉ាយ​កូន​១ មាន​រូប​សម្រស់​ស្រស់​ស្អាត មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​ពូកែ​រកស៊ី​ទៀត​ផង​។ លើស​ពី​នេះ នាង ក៏​ជា​អតីត​បេក្ខនារី ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ មាន​ឈ្មោះថា កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា (Cambodia Next Top Model) ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការសម្រេច​ជ្រើសរើស ជា​គូ​អនាគត អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត ពីមុន​Admin ជីងចក់​ជា​ មនុស្ស ខូច​នឹង​ស្រី ប៉ុន្តែ​តាំងពី​ស្គាល់​គ្នា​មក គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង គាត់​ថា ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ Admin ជីងចក់ ​វិញ ​ធ្លាប់​បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​ជ្រើសរើស អ្នកនាង ផល្លា ជា​ស្ត្រី​មេម៉ាយ មិន​ជ្រើសរើស​ក្រមុំ ជា​គូ​អនាគត​​ដែរ​ថា មែនទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែរ​កវា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គ​គោក​ពេញ​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បកស្រាយ​ថា ញី​វា​មានអី​ក្រៅតែពី​ចេះតែ​ចាយលុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយលុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ក្រោយ​រៀបការ បាន​ប្រមាណ​ជាង​៥​ខែ ស្រាប់តែ​ថ្មីៗ​នេះ មានការ​បែកធ្លាយ សារ​ឆ្លើយ​ឆ្លើយ ដោយ​ឃើញ ប្រពន្ធ​Admin ជីងចក់ ខឹង​ញ័រ​សាច់ រឿង​លោក​កំពុងមាន​ទំនង​ស្នេហា​ជាមួយ​នារី​ខាងក្រៅ ខណៈ​រូបនាង​ជា​ប្រពន្ធ​កំពុង​ឈឺ​ធ្ងន់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​សារ​សំឡេង​បែកធ្លាយ​នោះ គេ​ឃើញ ប្រពន្ធ​ទទួលយក​អត់​បានឡើយ​ចំពោះ​ទង្វើ​នេះ​។ ចំណែក​Admin ជីងចក់ បានធ្វើការ​សុំទោស​ទៅកាន់​ភរិយា​ផងដែរ ដោយសារតែ​ខ្លួន​ពេល​ហ្នឹង​ខ្លួន​ឆ្កួត​មួយពេល ហើយ​ប្រពន្ធ​ខឹង​ញ័រ​មាត់​ឆ្លើយ​ទៅវិញ​ថា អារម្មណ៍​ឆ្កួត​នេះ​មាន​ប៉ុន្មាន​លាន​ដង​ក្នុង​ជីវិត​បង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ភរិយា​Admin ជីងចក់ បាន​បង្ហោះ​សារ​ទម្លាយ​រឿង​Admin ជីងចក់ ដើរ​ឆាត​គ្រប់​ស្រី​ដើម្បី​សុំ​ដេក ជាមួយនឹង​ការ​ដៀល​កប់ៗ​មាត់​ថា «​បុគ្គល​ថោ​,​កទាប​បំផុត​មាន​ប្រពន្ធ​ហើយ​នៅ​ដើរ​ឆាត​គ្រប់​ស្រី​សុំ​ស្រី​ដេក ក្នុងពេលដែល​ប្រពន្ធ​ឈឺ​ធ្ងន់​»​។ លើសពីនេះ គេ​សង្កេតឃើញថា រូបថត​ជាមួយគ្នា ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក៏​ភរិយា​Admin ជីងចក់​សម្រេច​លុបចោល​អស់​ដែរ​។​

​ក្រោយមកទៀត នៅពេល​គេ​សួរ​លើក​ជា​សំណូមពរ​ថា «​ចាន​ក្នុង​រាវ​តែងតែ​ប៉ះទង្គិច​ជា​រឿង​ធម្មតា​ហើយ​ចែ តែ​សំខាន់​យើង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា គ្មាន​អ្នកណា​ធ្វើ​អ្វី​សុទ្ធតែ​ត្រូវ​រហូត​ទេ ប្រុស​ណា​មិនចេះ​ខូច ចេះ​ខូច ចេះ​កែប្រែ​កំហុស ចេះ​អត់អោន​ឧ្យ​គ្នា​ទើប​មាន​សុភមង្គល មុននឹង​សម្រេចចិត្ត​បែក​គ្នា​យើង​ត្រូវ​ទៅ​មើល​ពេលវេលា​ល្អៗ​យើង​ធ្លាប់​សាង​រួមគ្នា​ពីរ​មុន​មក​»​។

​ជាការ​ឆ្លើយតប​អ្នកនាង ផល្លា បញ្ជាក់ថា «​ខុស​មិនដឹង​ខុស មិន​កែ​ទេ ថា​ប្រុស​មាន​ស្រី​ជា​រឿង​ធម្មតា​, គាត់​ឈប់​អោយ​តំលៃ​យើង​ជា​ប្រពន្ធ​ហើយ ព្រោះ​ស្រី​ដែល​យើង​ប្រាប់ថា​ឈប់​ទាក់ទង នៅតែ​ឆាត​ទៅ ហើយក៏​ដឹងថា​បើ​ខ្ញុំ​ដឹង​ខ្ញុំ​មិន​លើកលែង តែ​នៅតែ​ធ្វើ​, បើ​ខ្ញុំ​មិនឃើញ​ឆាត​ដេក​ហើយ​មើលទៅ ព្រោះ​ណាត់គ្នា​ហើយ​»​។​

​ជាមួយគ្នានេះ នៅពេល​មានការ​ផ្ដល់យោបល់​ថា «​ថា​ចឹ​ង​ធ្វើ​អី​បង បើ​គង់តែ​ត្រូវ​គ្នា​វិញ បញ្ហា​តិចតួច​ដោះស្រាយ​គ្នាឯង​បង តិច​ទៀត​គាត់​នៅតែ​ជា​ប្តីរ​បស់បង ដដែល​នឹង​»​នោះ អ្នកនាង ផល្លា បញ្ជាក់​ច្បាស់ៗ​ថា «​អត់​យក​វិញ​ទេ​»​។​

ចំពោះ​ការលើកឡើង​មួយ​ទៀតថា «​មកពី​ការស្រលាញ់​មិនមែន​ចេញពី​ចិត្ត​» ស្រាប់តែ​អ្នកនាង ផល្លា តប​ថា «​ព្រោះ​មុនដំបូង​គេ​ថា គេ​មិន​ភ្លើ​ទេ វា​មាន​ឡាន មានផ្ទះ មានមុខ​របប​បាន​គេ​យក​, មាន​ប្រពន្ធ​ហើយ​ចោល​សន្ដាន​មិនបាន​»​។​

ងាក​មក Admin ជីងចក់​វិញ នៅក្នុង​ការ​ឡាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​យប់មិញ ពេល​មាន​គេ​សួរនាំ​ច្រើន​ពី​រឿងនេះ លោក​មិន​ឆ្លើយ​ឲ្យ​ចំ​ចំណុច​ឡើយ ដោយ​គ្រាន់តែ​ជេរ​បែប​លេងសើច​ទៅកាន់​អ្នកគាំទ្រ​វិញ ដូច​រាល់ដង​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា នៅពេល​គេ​បញ្ចេញយោបល់​ថា «​អីយ៉ា នៅ​សើច​ចេញ​នៅ​ឡើយ​ទេ​បង ស្មានតែ​ឡើង​ជ្រញ់​ហើយ​» ស្រាប់តែ Admin ជីងចក់​វិញ តប​ថា «​បើ​ធ្វើ​ជ្រូក​ហើយ ខ្លាច​ទឹក​ក្ដៅ​ចប់​ហើយ បើ​បញ្ហា វា​ប្រុង​នឹង​កើត សួរ​ថា​យើង​គេច​ទៅ​ណា ចឹ​ង​បាន​ថា​ជួប​អី​ដោះ​ហ្នឹង​ទៅ ចង់​យក​គេច​ទៅដល់​១០០​គីឡូ​ដី​ទៀត ក៏​រឿង​ហ្ន​ង​វា​តាម​យើង​ដែរ ចឹ​ង​បាន​ថា ជួប​បញ្ហា​អី​ដោះ​រឿង​ហ្នឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​នេះ ស្រាប់​តែមាន​សន្ទុះ​នៃ​ការ​ចង់​ដឹង​រឿង​លោក​កើន​ឡើង​នោះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​រូបនេះ បាន​បង្ហោះ​សារ​ថា «​តាំងពី​ម្សិលមិញ​ដល់​ថ្ងៃនេះ មាន​អ្នក​Add friends និង Followers មកលើ​អា​ខោ​ន​ខ្ញុំ​ជិត​150K​ហើយ​។ ខ្មែរ​ចង់ដឹង​រឿង​ខ្មែរ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​



Related posts