ចិត្ត​មនុស្ស​ស្រី​ដូចគ្នា! ឃើញ​ភរិយា​Admin ជីងចក់​ជួប​រឿង​បែបនេះ​, អ្នកស្រី ទ្រី ដា​ណា ឈឺចាប់​ខ្លាំង ក៏បាន​ផ្ញើ​សារ​ទាំង​ទឹកភ្នែក​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ រឿងរ៉ាវ​របស់​នាយ​ប្រុញ​វេច​បង្វេច​​ទៅ​ស្រុក ​ដោយសារ​បញ្ហា​យល់​ច្រឡំ​ជាមួយ​Admin​របស់​ខ្លួន​ ត្រូវ​បាន​បញ្ចប់​នោះ ស្រាប់តែ​លេចឡើង​នូវ​រឿង​ល្បី​មួយទៀត ដោយ​ភរិយា​Admin​ជីក​ចក់ ដែល​ទើប​រៀបការ​ជាមួយគ្នា បាន​រយៈពេល​ជាង​៥​ខែ ប្រកាស​ក្ដែ​ង​ៗ​តាម​ទាន់​ប្ដី​ ​ហាក់​កំពុង​មាន​ស្រីក្រៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​នៅក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ គេ​ឃើញ ប្រពន្ធ​ទទួលយក​អត់​បានឡើយ​ចំពោះ​ទង្វើ​នេះ​។ ចំណែក​Admin ជីងចក់ បានធ្វើការ​សុំទោស​ទៅកាន់​ភរិយា​ផងដែរ ដោយសារតែ​ខ្លួន​ពេល​ហ្នឹង​ខ្លួន​ឆ្កួត​មួយពេល ហើយ​ប្រពន្ធ​ខឹង​ញ័រ​មាត់​ឆ្លើយ​ទៅវិញ​ថា អារម្មណ៍​ឆ្កួត​នេះ​មាន​ប៉ុន្មាន​លាន​ដង​ក្នុង​ជីវិត​បង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ​អ្នកនាង ផល្លា , ភរិយា​Admin ជីងចក់ បាន​បង្ហោះ​សារ​ទម្លាយ​រឿង​Admin ជីងចក់ ដើរ​ឆាត​គ្រប់​ស្រី​ដើម្បី​សុំ​ដេក ជាមួយ​នឹង​ការ​ដៀល​កប់ៗ​មាត់​ថា «​បុគ្គល​ថោ​,​កទាប​បំផុត​មាន​ប្រពន្ធ​ហើយ​នៅ​ដើរ​ឆាត​គ្រប់​ស្រី​សុំ​ស្រី​ដេក ក្នុងពេលដែល​ប្រពន្ធ​ឈឺ​ធ្ងន់​»​។ លើសពីនេះ គេ​សង្កេតឃើញថា រូបថត​ជាមួយគ្នា ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក៏​ភរិយា​Admin ជីងចក់​សម្រេច​លុបចោល​អស់​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​នេះ អ្នកនាង​ផល្លា បាន​ស៊ែរ​វីដេអូ លោកគ្រូ ម៉ិច សីហា និយាយ​ពី «​សម្ពាធ​អារម្មណ៍​ដៃគូ ក្នុង​វិបត្តិ​គ្រួសារ​» ជាមួយនឹង​ការប្រកាស​ក្ដែ​ងៗ​ថា «​សម្ពាធ​អារម្មណ៍ វិបត្តិ​ផ្លូវចិត្ត មិនអាច​ទទួលយកបាន​ទៀត​ទេ​នៅ​ជាមួយ​មនុស្ស​មិន​ស្មោះត្រង់ ស្អែក​ម៉ោង​7 8 យប់ ខ្ញុំ​នឹង​ឡាយ​លិខិត​លែងលះ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក អ្នកស្រី ទ្រី ដា​ណា ដែល​ជា​អ្នក​ម្ដាយ​Single ដ៏​រីករាយ​នោះ ក្រោយពី​បាន​ឃើញ​ព័ត៌មាន​ខាងលើ ​ក៏បាន​ឆាត​ទៅ​លើកទឹកចិត្ត​អ្នកនាង ផល្លា ជាមួយនឹង​ការបង្ហាញ​អារម្មណ៍​ឈឺចាប់​ខ្លាំង​ អម​ដោយ​ស្ទីកឃ័រ​ទឹកភ្នែក​ តែ​អ្នកនាង មិន​ហ៊ាន​លូកដៃ​ក្នុង​រឿង​គ្រួសារ​គេ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​សារ​របស់ អ្នកស្រី​ទ្រី ដា​ណា ដែល​ត្រូវបាន អ្នកនាង​ផល្លា ធ្វើការ​បង្ហោះ​នៅមុននេះ បន្តិច មាន​ខ្លឹមសារ​ថា «​ជម្រាបសួរ​បង ខ្ញុំ​បានឃើញ​ព័ត៌មាន​បង និង​ពូ ក្នុងនាម​ខ្ញុំ​ជា​មនុស្ស​ស្រី ពិតជា​មានការ​ឈឺចាប់​ខ្លាំងណាស់ ព្រោះ​បញ្ហា​អស់ទាំង​នេះ ខ្ញុំ​ធ្លាប់​ជួប ហើយ​ខ្ញុំ​ក៏​ទ្រាំ​មក​យូរ​ឆ្នាំ​ហើយ​ដែរ តែ​ពេលនេះ ក្នុងនាម​ខ្ញុំ​ជា​អ្នកដទៃ ខ្ញុំ​មិន​ហ៊ាន​លូកដៃ ឬ​បញ្ចេញមតិ​អ្វី​ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​យល់​ពី​ការឈឺចាប់​នេះ​ខ្លាំងណាស់ និង​ចង់​ជួយ​រំលែក ភាពឈឺចាប់ ខ្លាំង​ណាស់ តែ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច ពេលនេះ​សូម​បង​ថែរក្សា​សុខភាព និង​តាំងចិត្ត​ឡើងវិញ ហើយ​ជូនពរ​បង ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើងវិញ និង​គ្រប់​បញ្ហា​ទាំងអស់ ល្អ​ដូចដើម​វិញ​ផង ស្រលាញ់​បង​ដដែល និង​រឹតតែ​ស្រលាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ អ្ន​នាង ផល្លា សម្ដែង​ការ​អរគុណ​ថា «​ចា​អរគុណ​ទឹកចិត្ត​បងស្រី​ខ្លាំងណាស់ ដែល​យល់​ពី​ចិត្ត​មនុស្ស​ដូចគ្នា ខ្ញុំ​ទ្រាំ​រហូត​មកហើយ​បង ខ្ញុំ​ឈឺ​ខ្លាំង ហើយ​ក៏មាន​វិបត្តិ​ផ្លូវចិត្ត​ដែរ ខ្ញុំ​សម្រេចចិត្ត​រស់នៅ​ម្នាក់ឯង​វិញ​!»៕



Related posts

Leave a Comment