លេង​ចឹង​ម៉​ង​! មាន​គេ​ខំ​មិន​ពាក្យ​អសុរោះ​បែប​នេះ ​ពេល​កំពុង​ឡាយ​​​, ដួង ម៉ា​និ​ច ឈឺ​ចិត្ត​ យំ​គគ្រូក សួរ​ត្រង់​ៗ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​​បាន​ថា តារា​សម្ដែង​ស្រី ដួង ម៉ា​និ​ច ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​ភាព​មមាញឹក និង ក្ដោប​បាន​ទីផ្សារ​ខ្លាំង​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​នោះ កាលពី​អំឡុង​ឆ្នាំ​២០២១ បាន​ឡាយ​យំ​គគ្រូក ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ម្ដង​រួច​មកហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ តារា​សម្ដែង​និយម​ស្លៀកពាក់​ស៊ិ​ច​ស៊ី​រូបនេះ ឡាយ​បណ្ដើរ​យំ​បណ្ដើរ ហើយ​យំ​អស់ចិត្ត​អស់ចង់ ក៏​ប្រាប់​ថា រូប​នាង មានរឿង​រ៉ាវ​ក្នុង​ចិត្តជា​ច្រើន ទើប​សម្រេចចិត្ត​ធ្វើ​ឡាយ​និយាយ​រៀបរាប់​ពី​បញ្ហា ក៏ដូចជា​បទពិសោធ​ផ្សេងៗ​ដែល​រូបនាង​បាន​ឆ្លងកាត់​កន្លងមក ទាំង​ក្នុង​សិល្បៈ និង មុខ​ជំនួញ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នាង​បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​ទម្រាំ​នាង​ទទួលបាន​ជោគជ័យ​ដល់​សព្វថ្ងៃ នាង​ជួប​រឿង​ជាច្រើន ខិតខំ អត់ធ្មត់ សូម្បីតែ​សព្វថ្ងៃ​ក៏​រូប​នាង​នៅតែ​តស៊ូ​ប្រឹងប្រែង​ខ្លាំង ដើម្បី​ក្លាយជា​អ្នករកស៊ី​ពិតប្រាកដ និង ជោគជ័យ​ម្នាក់ ដែល​នាង​បាន​បង្ហាញ​ស្នាម​ជាំ​នៅ​លើ​ក្បាលជង្គង់ ព្រោះតែ​ការអត់ធ្មត់​ក្នុង​អាជីព​ជា​អ្នកជំនួញ​របស់​នាង​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក​ការ​យំ​នៅពេល​នោះ ក៏​ព្រោះតែ​អារម្មណ៍​រំភើប​ចំពោះ​ភាព​ជោគជ័យ​របស់​នាង​ក្នុង​មុខ​ជំនួញ ដោយ​នៅ​ពេល​នាង​ប្រកប​អាជីព​ជា​អ្នក​សិល្បៈ​ក៏មាន​បងប្អូន​គាំទ្រ ដល់​នាង​ចេញ​ប្រឡូក​ក្នុងការ​រកស៊ី ក៏​នៅតែ​មាន​បងប្អូន​គាំទ្រ​ជំនួញ​នាង​ដូចគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ដួង ម៉ា​និ​ច បាន​បង្ហាញ​នូវ​អារម្មណ៍​ខឹងសម្បា​ និង​បាន​បង្ហូរទឹកភ្នែក​ម្ដង​ទៀត ដើម្បី​ធ្វើការ​បកស្រាយ បន្ទាប់ពី​ទទួលរង​ការបញ្ចេញមតិ​ពី​សំណាក់​មហាជន ពេល​កំពុង​ឡាយ​វីដេអូ​កាលពីពេល​កន្លងមកនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដួង ម៉ា​និ​ច បាន​និយាយថា​ «​ហេតុអ្វី​បានជា Comment បែបនេះ​? ក្នុងការ Live លក់​របស់ខ្ញុំ​មិន​ទិញ​ផលិតផល​ខ្ញុំ​ក៏​មិន​អី​ដែរ តែ​សុំ​កុំ​ប្រើ​ពាក្យសម្ដី​បែបនេះ »​។ ដូង ម៉ា​និ​ច បាន​បន្ថែមទៀតថា «​ខ្ញុំ​ខុស​អី​មនុស្ស​ម្នាក់ៗ​មាន​កិត្តិយស​រៀងខ្លួន​ខ​មិន​បែបនេះ​ចង់​មានន័យថា​ម៉េច​។ ជា​សិទ្ធ​ក្នុងការ​ខ​មិន​របស់​ពូ តែ​ប៉ះពាល់​អារម្មណ៍​របស់ខ្ញុំ​។ ខ្ញុំ​មិន​ចង់​តបត​វិញ​ទេ​ពេលវេលា​ខ្ញុំ​មានតម្លៃ​ណាស់​តែ​វា​ហួសហេតុ​ពេក »​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដួង ម៉ា​និ​ច បាន​ទទួលស្គាល់ថា នៅក្នុង​ថ្ងៃ​នាង​ឡាយ​វីដេអូ​នោះ នាង​ពិតជា​សិច​ស៊ី​ពិតមែន តែ​នាង​បាន​ពាក់​អាវកាក់​ខាងក្នុង​ម្យ៉ាងទៀត​នាង​ជា​អ្នកសិល្បៈ​ចង់​ធ្វើ​អី​ដែល​ប្លែក សម្រាប់​អ្នកគាំទ្រ ។ សម្រាប់​នាង​មិនមែនជា​ការងារ​ងាយស្រួល​ទេ ដែល​ខិតខំ​ប្រឹងប្រែង​តស៊ូ​ដល់​ទៅ ១៥​ឆ្នាំ​នៅក្នុង​វិស័យ​សិល្បៈ​រហូត​មាន​ថ្ងៃនេះ​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Related posts