ប្រពន្ធ Adminជីងចក់ ​៖​ ខ្ញុំមិនមែន​បាត់បង់​ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុនពេលរៀបការ អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ពីមូលហេតុសម្រេច​ជ្រើសរើសAdminជីងចក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត ពីមុន​Admin ជីងចក់​ជា​ មនុស្ស ខូច​នឹង​ស្រី ប៉ុន្តែ​តាំងពី​ស្គាល់​គ្នា​មក គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង គាត់​ថា ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ Admin ជីងចក់ ​វិញ ​ធ្លាប់​បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​ជ្រើសរើស អ្នកនាង ផល្លា ជា​ស្ត្រី​មេម៉ាយ​កូន១ដែរ​ថា មែនទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែរ​កវា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គគោក​ពេញ​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បកស្រាយ​ថា ញី​វា​មានអី​ក្រៅតែពី​ចេះតែ​ចាយលុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយលុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមុនថ្ងៃរៀបការនោះ គេសង្កេតឃើញថា Adminជីងចក់ បានបង្ហោះសារលាអស់នារីៗវត្តភ្នំ ហើយនៅថ្ងៃរៀបការក៏បង្ហោះសារស្រដៀងហ្នឹងទៀតថា «​នារីៗ កញ្ញា​ៗ វត្តភ្នំ​មើល​ហើយ​ស្រក់​ទឹកភ្នែក​គ្រប់ៗ​គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារនេះ និងការអះអាងរបស់អ្នកនាងផល្លានោះ គ្រប់គ្នាស្មានតែAdminជីងចក់ លែងជាព្រាននារីដូចមុនហើយ ស្រាប់តែរៀបការរួចបានជាង៥ខែ អ្នកនាង ផល្លា ក្ដៅស្លឹកត្រចៀកទម្លាយរឿងស្វាមីខ្លួនដើរឆាតទៅគ្រប់ស្រីៗដើម្បីសុំដេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ អ្នកនាង ផល្លា ថែមទាំងបញ្ជាក់ជំហរឈប់យកAdminជីងចក់វិញហើយ ហើយប្រកាសឡាយលិខិតលែងលះនៅម៉ោង៧-៨ស្អែកនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក អ្នកស្រី ទ្រី ដា​ណា ដែល​ជា​អ្នក​ម្ដាយ​Single ដ៏​រីករាយ​នោះ ក្រោយពី​បាន​ឃើញ​ព័ត៌មាន​ខាងលើ ​ក៏បាន​ឆាត​ទៅ​លើកទឹកចិត្ត​អ្នកនាង ផល្លា ជាមួយនឹង​ការបង្ហាញ​អារម្មណ៍​ឈឺចាប់​ខ្លាំង​ អម​ដោយ​ស្ទីកឃ័រ​ទឹកភ្នែក​ តែ​អ្នកនាង មិន​ហ៊ាន​លូកដៃ​ក្នុង​រឿង​គ្រួសារ​គេ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកនាង ផល្លាធ្វើការអរគុណ និងបានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់អ្នកគាំទ្រតាមរយៈខំមិនថា «អគុណអ្នកទាំងអស់គ្នាស្រលាញ់ អាណិត បារម្ហ ពីខ្ញុំ ខ្ញុំរឹងមាំគ្រប់គ្រាន់ ព្រោះពេលនេះ ខ្ញុំមិនមែនបាត់បង់ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម!, ខុសមិនកែ គឺជាសណ្ដាន, មិនមែនខុសម្ដងមិនលើកលែងទេ»៕

Related posts