ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រឿងរ៉ាវរបស់នាយប្រុញវេចបង្វេចទៅស្រុក ដោយសារបញ្ហាយល់ច្រឡំជាមួយAdminរបស់ខ្លួន ត្រូវបានបញ្ចប់នោះ ស្រាប់តែលេចឡើងនូវរឿងល្បីមួយទៀត ដោយភរិយាAdminជីកចក់ ដែលទើបរៀបការជាមួយគ្នា បានរយៈពេលជាង៥ខែ ប្រកាសក្ដែងៗតាមទាន់ប្ដី ហាក់កំពុងមានស្រីក្រៅ។
ជាក់ស្ដែង នៅក្នុងសារសំឡេងបែកធ្លាយមួយ គេឃើញ ប្រពន្ធទទួលយកអត់បានឡើយចំពោះទង្វើនេះ។ ចំណែកAdmin ជីងចក់ បានធ្វើការសុំទោសទៅកាន់ភរិយាផងដែរ ដោយសារតែខ្លួនពេលហ្នឹងខ្លួនឆ្កួតមួយពេល ហើយប្រពន្ធខឹងញ័រមាត់ឆ្លើយទៅវិញថា អារម្មណ៍ឆ្កួតនេះមានប៉ុន្មានលានដងក្នុងជីវិតបង។
បន្ថែមលើនេះ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ អ្នកនាង ផល្លា , ភរិយាAdmin ជីងចក់ បានបង្ហោះសារទម្លាយរឿងAdmin ជីងចក់ ដើរឆាតគ្រប់ស្រីដើម្បីសុំដេក ជាមួយនឹងការដៀលកប់ៗមាត់ថា «បុគ្គលថោ,កទាបបំផុតមានប្រពន្ធហើយនៅដើរឆាតគ្រប់ស្រីសុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់»។ លើសពីនេះ គេសង្កេតឃើញថា រូបថតជាមួយគ្នា ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ក៏ភរិយាAdmin ជីងចក់សម្រេចលុបចោលអស់ដែរ។
ងាកមក Admin ជីងចក់វិញ នៅក្នុងការឡាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីយប់មិញ ពេលមានគេសួរនាំច្រើនពីរឿងនេះ លោកមិនឆ្លើយឲ្យចំចំណុចឡើយ ដោយគ្រាន់តែជេរបែបលេងសើចទៅកាន់អ្នកគាំទ្រវិញ ដូចរាល់ដងអញ្ចឹង។
ទោះយ៉ាងណា នៅពេលគេបញ្ចេញយោបល់ថា «អីយ៉ា នៅសើចចេញនៅឡើយទេបង ស្មានតែឡើងជ្រញ់ហើយ»នោះ ស្រាប់តែ Admin ជីងចក់ តបថា «បើធ្វើជ្រូកហើយ ខ្លាចទឹកក្ដៅចប់ហើយ បើបញ្ហា វាប្រុងនឹងកើត សួរថាយើងគេចទៅណា ចឹងបានថាជួបអីដោះហ្នឹងទៅ ចង់យកគេចទៅដល់១០០គីឡូដីទៀត ក៏រឿងហ្នងវាតាមយើងដែរ ចឹងបានថា ជួបបញ្ហាអីដោះរឿងហ្នឹង»។
ដោយឡែកនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមានសន្ទុះនៃការចង់ដឹងរឿងលោកកើនឡើងនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គមរូបនេះ បានបង្ហោះសារថា «តាំងពីម្សិលមិញដល់ថ្ងៃនេះ មានអ្នកAdd friends និង Followers មកលើអាខោនខ្ញុំជិត150Kហើយ។ ខ្មែរចង់ដឹងរឿងខ្មែរ»។
ដោយព្រែក ដោយឃើញសារនេះ និងដឹងរឿងរបស់Adminជីងចក់នោះ ក៏បានបញ្ចេញមតិលើកទឹកចិត្តថា «កុំខ្វល់ប្រូ វាគ្រាន់តែជាការបាត់បង់ម្ចាស់ការមួយពេលប៉ុនណោះ»៕