បន្ទាប់ពីផ្អាកការប្រកួតមួយសប្តាហ៍ដោយសារតែការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅចុងសប្តាហ៍នេះការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរគ្រប់ស្ថានីយក៏នៅតែមិនដំណើរការដែរព្រោះកីឡាករទាំងអស់ត្រូវមានភារកិច្ចប្រកួតថ្នាក់ជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ងាកទៅមើលការប្រកួតនៅក្រៅប្រទេសវិញ កីឡាករកម្ពុជាមួយចំនួនត្រូវមានភារកិច្ចក្នុងកម្មវិធីនានាដូចជានៅប្រទេសថៃនិងមីយ៉ាន់ម៉ាជាដើម។
កាលពីសប្តាហ៍មុន កីឡាករកម្ពុជាចំនួន៥រូបបានប្រកួតនៅប្រទេសថៃដោយក្នុងនោះកម្ពុជាយើងឈ្នះ១ស្នើ១ចាញ់៣។ កីឡាករ គង់ សំបូរ ឈ្នះថៃទឹក៣, សួន ចាន់នីស្មើ, សូត្រ ខេវិន ចាញ់ពិន្ទុ, ឡុង ជិន ចាញ់ទឹក១និងឡុង បេនលឿនចាញ់ទឹក១។
ចំណែកនៅចុងសប្តាហ៍នេះមាន៤គូដូចជា៖ ១.កីឡាករ រឿង សោភ័ណ្ឌ vs គួនអ៊ូ(ថៃ) ៦៩គ.ក (ថ្ងៃទី០៦ Super Champ), ២. វ៉ែន ហុងជីវ៉ុង vs រិទ្ធីដេត(ថៃ) ៦៣.គ.ក (ថ្ងៃទី០៦ Super Champ), ៣. ម៉ឺន ដា vs ឆ្លងសឹក(ថៃ) ៦១គ.ក (ថ្ងៃទី០៦ MX) និង ៤. អេលីត ភក្តី vs ភូមា ៦៣.៥គ.ក (ថ្ងៃទី០4 WLC)៕