ច្រើន​ណាស់! អ្នក​នាង ផល្លា​ ទម្លាយ​រឿង​Admin ជីងចក់​ ដើរ​លេង​ស្រី​​ រហូត​កើត​ជំងឺ​មួយ​នេះ ​និង​​ចំណាយ​លើ​ពួកគេ​១​ឆ្នាំ​អស់​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​នឹង​អ្នក​មេម៉ាយ​កូន១​​ ទ្រិ​ញ ផល្លា ដោយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលជាង៥ខែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ថ្ងៃ​មង្គលការ​នោះ មានការ​ចាប់អារម្មណ៍​ទៅលើ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​រូប​នេះ ត្រង់​ថា សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​ម៉ាក Jorden ដែរ ដោយ​មើល​ទៅ​សក្ដិសម​ទៅ​នឹង​អ្វី ដែល​លោក​ហៅ​ខ្លួនឯង​ថា ជា​អភិជន​នោះ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៅទៀត គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​ភរិយា​លោក​ទទួល​បាន​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ឯណោះ ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺរោម​តែម្ដង​។ នេះ​មិនទាន់​រាប់បញ្ចូល​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​កន្លង​មក ​អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ច្បាស់ៗ​ថា ចិញ្ចៀន​ពេជ្រ​របស់​ខ្លួន​មាន​ទំហំ​១២​លី តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​។ ចំពោះ​ចិញ្ចៀន​ពេជ្រ​ស្វាមី​របស់ខ្លួន​វិញ ធ្វើ​អស់​តែ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​អះអាង​ខាង​លើនេះ បើ​យើង សរុប​ថ្លៃ​បណ្ដាការ និង​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​នោះ ឃើញ​ថា លើស​ពី​២០​ម៉ឺន​ដុល្លារ​បាត់​ទៅហើយ​។ នេះ​ពិត​ជា​សក្ដិសម​ជា​អភិជន​មែន។ តែ​អ្វី​កាន់តែ​ធ្វើ​ឲ្យ​គេ​គិត​ថា សក្ដិសម​ទៀត​នោះ ក្រោយ​ពី​ដឹង​ពី​ចំណាយ​របស់​លោក​​មុន​ពេល​រៀបការ ​ក្នុង​១ខែៗ​អស់​ច្រើន​ញាក់​សាច់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ Admin ជី​ចក់ បាន​បញ្ជាក់​ថា និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ពីមុន​ចាយ​១​ខែ​៧​ពាន់​ដុល្លារ ហើយ​ពេល​មាន​ប្រពន្ធ​១​ខែ​សល់​តែ​១៥០០​ដុល្លារ ហើយ​ឥឡូវ​ប្រពន្ធ​កាត់បន្ថយ​សល់​៤​លាន​រៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីង​ចក់ បន្ថែមទៀត​ថា ពីមុន​ចាយ​​ចន្លោះ​ពី​៥​ទៅ​៧​ពាន់​ដុល្លារ​ក្នុង​១​ខែ ដោយសារតែ ទី​១ អាច​ថា​ នៅ​ខ្លួន​១​អត់​គិត យើង​ចាយ យើង​គិត​ថា​រក​បាន​ទៀត​។ នៅ​ពេល​ភរិយា​លោក​សួរ​ថា ប្រាក់ខែ​ប្រពន្ធ​ឲ្យ​ប៉ុណ្ណឹង​ចាយ​គ្រប់​អត់​នោះ, Admin ជី​ចក់ បានបញ្ជាក់​ទៀតថា វា​គ្រប់ៗ​ហើយ គ្រាន់តែ​មិនបាន​ពេញ​ដៃពេញ​ជើង​ដូច​មុន​។ ពេល​សួរថា មាន​សម្ពាធ​អត់​នោះ​? លោក​ឆ្លើយថា មាន​តិចតួច គ្រាន់តែ​ថា​ពេលខ្លះ​យើង​ចង់​ទិញ​អី​សុំ​ទៅ ព្រោះ​មានគ្រួសារ និង​ភាព​នៅ​លីវ​ផ្សេងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងលើនេះ ជារឿងរ៉ាវចាស់ ដែលប្រិយមិត្តមួយចំនួនបានដឹងរួចមហើយ តែអ្វីជាច្រើនទៀត ដែលអ្នកគាំទ្រមិនដឹងនោះ ត្រូវបានអ្នកនាង ផល្លា ធ្វើការទម្លាយជាបន្តបន្ទាប់ ក្រោយពីតាមទាន់អ្នកអត្ថធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗជាច្រើនដើម្បីសុំដេកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅក្នុងការឡាយឆ្លើយតបទៅនឹងAdminជីងចក់ ដែលលើកយករឿងRonaldo មានសង្សារ២៧នាក់ជារឿងធម្មតា និងបង្ហាញមោទកភាពចំពោះស្រីៗអ៊ែដមកខ្លួនច្រើនចង់ដឹងពីជីវិតឯកជនរបស់ខ្លួននោះ, អ្នកនាង ផល្លា ទម្លាយថា Adminជីងចក់ ដើរធ្វើស្រី១ឆ្នាំ អស់៦ម៉ឺនដុល្លារ ដើរធ្វើស្រីឡើងកើតជំងឺប្រមេះទឹកបាយ ហើយខ្លួនយកមកព្យាបាលទាល់តែជា។ ជាមួយគ្នានេះ អ្នកនាង ផល្លា បានរំលឹករឿង Adminជីងចក់ឡាយស្លៀកសារុងថា ពេលនោះ កំពុងមានជំងឺខាងលើនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានស្ដាប់អ្នកនាងផល្លា ទម្លាយរឿងនេះមក អ្នកគាំទ្រមួយចំនួនច្បាស់គិតក្នុងចិត្តរួចហើយថា ការចំណាយមុនពេលរៀបការរបស់Adminជីង​ចក់ទៅ​លើអ្វីមួយនោះ ព្រោះ១ខែខ្ទង់៥ពាន់ទៅ៧ពាន់ដុល្លារ។ ដូច្នេះ១ឆ្នាំ អស់ប្រហែល ៦ម៉ឺន ទៅ៨ម៉ឺនដុល្លារជាង ស៊ីទៅនឹងអ្វី ដែលអ្នកនាងផល្លា បានអះអាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​រឿង​របស់​ខ្លួន​ឆាត​ជាមួយ​ស្រី ត្រូវ​ភរិយា​ទម្លាយ ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​សម្រាប់​អ្នកគាំទ្រ​នោះ​, នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ Admin​ជីងចក់ បាន​ឡាយ​វីដេអូ ដោយ​ដាក់​ចំណងជើង​ថា «​ម៉ោះ​….​ដល់​ម៉ោង​Live​បកស្រាយ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​ឡាយ​នោះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​រូបនេះ បាន​និយាយថា គ្រាន់តែ​ខ្លួន​មានរឿង​ភ្លាម មាន​អ្នក​តាមដាន​កើនឡើង ដោយ​អ៊ែដ​ផង Follow​ផង ព្រោះ​ជា​ធម្មតា អា​ខោ​ន​របស់​ខ្លួន​កម្រ​មាន​មនុស្ស​ស្រី​អ៊ែដ​មក​ណាស់ ដោយសារ​អត់​ចេះ​មើល​បាល់ តែ​២​ថ្ងៃនេះ ដូច​ទឹកបាក់​ទំនប់​អញ្ចឹង​។ ឥឡូវ​ឡើង​ដល់​150K Follow​ហើយ​។ អញ្ចឹង​មានន័យថា អ្នក​តាមដាន​ច្រើន​ពី​រឿង​ជីវិត​ឯកជន​របស់​ខ្លួន​។ អញ្ចឹង​បាន​ថា ខ្លួន​មាន​មោទកភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ Admin​ជីក​ចក់ បាន​និយាយ​បែប​លេងសើច​ថា ឥឡូវ​គ្រាន់តែ​អ្នក​ចាំ រីខ​ត វីដេអូ​នេះ ១៥០​អង្គភាព ហើយ​ថ្ងៃមិញ​សូម្បីតែ​សារព័ត៌មាន​ល្បីៗ​ទូទាំង​ពិភពលោក​ដូចជា Reuters, CNN, BBC ចង់​សម្ភាសន៍​ជាមួយ​ខ្លួន ទាក់ទង​នឹង​ជីវិត​ឯកជន តែ​ខ្លួន​បិទ​មិន​ផ្ដល់​បទសម្ភាសន៍​ទេ ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេល​កំពុងនិយាយ​នោះ ស្រាប់តែ​អ្នកគាំទ្រ​ម្នាក់ ខំ​មិន​ថា «​ពូ​ចក់​ស្រី​ច្រើន​» ស្រាប់តែ​បុរស​ជាប់​ឈ្មោះ​ជា​ព្រាននារី​រូប​នេះ តប​ថា «​ពូ​ដូ មាន​សង្សារ​២៧​នាក់ គាត់​ធ្វើ​ដូច​រឿង​ធម្មតា ហើយ​ពូ​គ្រាន់តែ​ឆាត គ្មាន​បាន​អី​បន្តិច​ផង​…មើល​អាយ​ដល​នៅ​ពីក្រោយ​២៧​នាក់ មុននឹង​បាន​ភរិយា​របស់​គាត់​រាល់ថ្ងៃ​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin​ជីក​ចក់ បាន​បន្ត ដោយ​លើក​ពាក្យសម្ដី​Cristiano Ronaldo​មក​បញ្ជាក់​ថា អញ្ចឹង​បាន​ថា គាត់​និយាយ​ហើយ​ថា គាត់​មិន​ចា​.​ក់​សា​.​ក់​, មិន​ជ​.​ក់​បា​.​រី​, មិន​លេង​ល្បែ​.​ង​, មិន​ផឹ​.​ក​ស្រា តែ​វ៉ៃ​.​ស៊ិ​.​ច​។ អញ្ចឹង​បាន​ខ្លួន​គាំទ្រ​គាត់​ណាស់ អត្តចរិត​ត្រង់​ហ្នឹង ដោយ​ខ្លួន​គាំទ្រ​ចូល​២០​ឆ្នាំ​ជាង​ហើយ ដែល​ខ្លួន​ស្រឡាញ់ ចូលចិត្ត នូវ​ទស្សនៈវិស័យ​រប​ស់គា​ត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញ​ស្វាមី​ខ្លួន​និយាយ​បែបនេះ​នោះ នៅ​យប់​ថ្ងៃ​ដដែល ស្រាប់តែ​អ្នកនាង ផល្លា ធ្វើការ​ឡាយ​ឆ្លើយតប ដោយ​លើកឡើងថា មនុស្ស​យើង​ការ​អត់ធ្មត់​មានកំណត់​, មនុស្ស​ស្រឡាញ់​ឲ្យ​តម្លៃ​របស់​មនុស្ស អត់​បំពាន ហើយ​អត់​បំផ្លាញ​ទឹកចិត្ត​ទេ ព្រោះ​គេ​ឲ្យ​យើង​ទៅ​អស់​។ ប្ដី​ប្រពន្ធ គ្រួសារ ពាក្យ​ថា​ឲ្យ​អស់ គឺ​ភាព​ស្មោះត្រង់​តែមួយ​ម៉ាត់​គ្រប់គ្រាន់​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ផល្លា បន្តថា អញ្ចឹង​បើ​យើង​យកប្រពន្ធ​ហើយ យើង​លះបង់​មិនបាន នូវ​សន្តាន​របស់​យើង ឬ​ភាព​ស្រេកឃ្លាន​ត,ណ្ហា​របស់​យើង​អត់​បាន យើង​កុំ​ទាន់​យក តែបើ​យក​ហើយ​យើង​ត្រូវ​លះបង់​ឲ្យ​អស់​ឈប់​បន្ត មិនមែន​យកប្រពន្ធ​ហើយ រៀបការ​ដល់​កន្ទេល​ហើយ យើង​យក​រឿង​មាន​ស្រី មក​ជា​រឿង​ធម្មតា អត់​ត្រូវ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង ផល្លា បាន​លើកដៃ​សំពេះ​ សួរ​អ៊ំ ពូ​មី លោកយាយ​លោកតា​ថា នៅក្នុង​សង្គម​មួយ​នេះ នៅក្នុង​ស្រុក​ខ្មែរ​មួយ​នេះ តើ​អ្នកណា​គាំទ្រ ដែល​ប្ដី​មាន​ប្រពន្ធ​ហើយ​, ប្រពន្ធ​មាន​ប្ដី​ហើយ នៅ​មានការ​ផិតក្ប,ត់​មិន​ស្មោះត្រង់ ប្ដី​ទៅ​មាន​ស្រី ប្រពន្ធ​ទៅ​មាន​ប្រុស តើ​លោកតា លោកយាយ អ៊ំ ពូ មីង មួយណា ដែល​គាត់​នៅ​គាំទ្រ​ទង្វើ​មួយ​នេះ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​ការ​សួរ​នេះ អ្នកនាង​ផល្លា បាន​លើក​ហេតុផល​ឆ្លើយតប​នឹង​ទង្វើ​ស្វាមី​ខ្លួន​ថា ព្រោះ​បុគ្គល​មួយ​នេះ គាត់​មាន​ប្រពន្ធ​ហើយ គាត់​ឆាត​ទៅសុំ​ស្រី​ទៅ​ដេក​ម្ដង​២០​នាក់ គាត់​ធ្វើជា​រឿង​ធម្មតា គាត់​និយាយ​ថា ជា​រឿង​ធម្មតា​របស់​គាត់ គាត់​ទៅ​និយាយ​តាម​អាយ​ដល​​របស់គាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ អ្នក​ផល្លា បន្ត​បន្តថា ទទួលស្គាល់​Ronaldo មុន​នឹងមាន​ប្រពន្ធ​គេ​ខូច​ឆ្អែត​ហើយ គេ​មាន​សង្សារ​២៧​នាក់ មិនមែន​គេ​មាន​ប្រពន្ធ​ហើយ បាន​មាន​សង្សារ​២៧​នាក់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នកនាង ផល្លា បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី បាន​ខ្លួន​មាន​ប្រពន្ធ រៀបការ​ស្របច្បាប់ ក្រាប​ក្បាល​ដល់​កន្ទេល​ហើយ ទៅ​ជាយ​ក​រឿង ដែល​ខ្លួនឯង​មាន​ស្រី​ទៅជា​រឿង​ធម្មតា អត់​ខ្មាសអៀន​ក្នុង​សង្គម អត់​មាន​កិត្តិយស​ក្នុងសង្គម មាន​មោទកភាព​ទៅលើ​ខ្លួនឯង​ថា​ខ្លួនឯង​ល្បី មាន​អ្នក​តាមដាន​រឿង​ឯកជន​ខ្លួនឯង​ច្រើន មាន​អ្នក​ចាំ​មើល​ខ្លួនឯង​ច្រើន មាន​សារព័ត៌មាន​ល្បីៗ​ចាំ​សម្ភាសន៍​ខ្លួនឯង​ច្រើន ហេតុអ្វី បាន​មាន​មោទកភាព​លើ​ខ្លួនឯង ទាំង​ដែល​ខ្លួនឯង​កំពុង​សាង​រឿង​ដែល​សង្គម​គេ​មិន​ទទួលស្គាល់ ហេតុអ្វី​បាន​អញ្ចឹង ចេះ​ខ្មាស​អត់ ឬ​អត់​ចេះ​ខ្មាស​ទេ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment